ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម ចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាស នៅព្រះ រាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយក្រសួងធនធានទឹកបានបញ្ជាក់ឱ្យដឹងថា ប្រព័ន្ធសម្ពាធខ្ពស់ពីប្រទេសចិន នឹងបន្តឥទ្ធិពលគ្របដណ្តប់មកលើប្រទេសកម្ពុជា ជាមួយកម្លាំងខ្យល់មូសុងឦសាន ក្នុងល្បឿនពីមធ្យមទៅបង្គួរ។ ក្នុងនោះ ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងតំបន់វាលទំនាបនឹងមានសីតុណ្ហភាពអតិបរមាពី ៣០-៣២°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី ៣-៥ម៉ែត្រ/វិនាទី ចំពោះនៅរាជធានីភ្នំពេញ និងបណ្តាខេត្តនៅភាគខាងត្បូងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ ដែលអាចគ្របដណ្តប់លើផ្ទៃដីពី ១០% ទៅ ២០%។ ដោយឡែកនៅតំបន់ខ្ពង់រាប នឹងមានសីតុណ្ហភាពអតិបរមាពី ២៩-៣១°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី ៤-៦ម៉ែត្រ/វិនាទី ហើយតំបន់មាត់សមុទ្រ និងមានសីតុណ្ហភាពអតិបរមាពី ២៨-៣០°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី ៣-៥ម៉ែត្រ/វិនាទីអាចមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ ដែលអាចគ្របដណ្តប់លើផ្ទៃដីពី ១០% ទៅ ២០% ចំណែកនៅលើផ្ទៃសមុទ្រ មានភ្លៀងធ្លាក់លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម និងរលកសមុទ្រមានកម្ពស់ពី ០,៧៥-១,៥០ម៉ែត្រ៕
Tag: ក្រសួងធនធានទឹកនិងឧតុនិយម
សេចក្តីជូនដំណឹងស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣
ភ្នំពេញ៖សប្ដាហ៍ដំបូងនៃខែកក្កដាឆ្នាំ២០២៣ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាបគួបផ្សំនិងខ្យល់មូសុងនិរតីក្នុងកម្រិតខ្សោយ ។ លក្ខណៈបែបនេះនឹងធ្វើឲ្យ ៖ ១-តំបន់ទំនាបកណ្តាល ៖ – សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C – សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦ °C – អាចមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយទៅតិចតួច និងមធ្យមដោយផ្នែកខ្លះ លាយឡំដោយផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់ ។ ២-តំបន់ខ្ពង់រាប ៖ – សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C – សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C – អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅតិចតួច និងមធ្យមដោយផ្នែកខ្លះ លាយឡំដោយផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ។ និង៣-តំបន់មាត់សមុទ្រ ៖ -សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ °C – សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ […]
ក្រសួងធនធានទឹក ៖ ចាប់ពីថ្ងៃទី ២០ – ២៦ ខែកក្កដា នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ ជាមួយគ្នានោះបណ្តាផ្នែកខ្លះនៃបណ្តាខេត្តនិងរាជធានីអាចមានភ្លៀងធ្លាក់ច្រើន ដោយអន្លើ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់
(ភ្នំពេញ)៖ យោងតាមសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស ( ចាប់ពីថ្ងៃទី ២០ – ២៦ ខែកក្កដា ឆ្នាំ២០២២ ) ។ ព្រះរាជាណាចក្រកម្ពុជានឹងទទួលឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាបអូសបន្លាយពីភាគខាងជើងប្រទេសថៃកាត់លើភាគខាងត្បូងប្រទេសឡាវ និងភាគកណ្ដាលប្រទេសវៀតណាម ជាមួយខ្យល់មូសុងនិរតីបក់ក្នុងល្បឿនពីមធ្យមទៅបង្គួរ ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖ ១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ៖ – សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C – សីតុណ្ណភាពអតិបរមា មានពី ៣៤-៣៦ °C – នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ ជាមួយគ្នានោះបណ្តាផ្នែកខ្លះនៃបណ្តាខេត្តនិងរាជធានីអាចមានភ្លៀងធ្លាក់ច្រើន ដោយអន្លើ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ ២-បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖ – សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C – សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦ °C – នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ […]
ទឹកទន្លេមេគង្គខេត្តកំពង់ចាម បានហក់ឡើងជិត ១ម៉ែត្រ ខណៈពេលដែល កម្រិតទឹកប្រកាសអាសន្ន មានកម្ពស់ ១៥.២០ម៉ែត្រ
(ខេត្ដកំពង់ចាម)៖ ផ្អែកតាមស្ថានភាពទឹកទន្លេមេគង្គ ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២នេះ មានកម្ពស់ ៧.៨០ម៉ែត្រ ធៀបទៅនឹងថ្ងៃម្សិលមិញ ទឹកបានហក់ឡើងកម្ពស់ ០.៩៦ម៉ែត្រ បើធៀបទៅនឹងឆ្នាំកន្លងទៅ ទឹកមានកម្ពស់ត្រឹម តែ ៤.៨០ម៉ែត្រ ប៉ុណ្ណោះ ។ នេះបើតាមរបាយការណ៍ របស់ លោក អ៊ុម វិបុល ប្រធាន មន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ចាម បានប្រាប់ឲ្យដឹង នៅព្រឹកថ្ងៃទី១៣ កក្កដា នេះ ។ ទន្ទឹមនឹងនោះដែរ របាយការណ៍ដដែល ក៏បានបញ្ជាក់ដែរថា នៅថ្ងៃនេះ នៅតាមបណ្ដាឃុំ សង្កាត់ មួយចំនួន នៃក្រុង ស្រុក ទាំង ១០ របស់ខេត្តកំពង់ចាម ក៏មានភ្លៀងធ្លាក់ ផងដែរ ហើយក្នុងនោះស្រុកស្ទឹងត្រង់ មានភ្លៀងធ្លាក់តិចជាងគេ និងស្រុកជើងព្រៃ មានភ្លៀងធ្លាក់ច្រើនជាង គេ ។ សូមបញ្ជាក់ផងដែរថា ផ្អែកតាមការផ្សាយព័ត៌មាន របស់ក្រសួងធនធានទឹក និងឧតុនិយម […]