ព័ត៌មានជាតិ

ក្រុមការងារមនុស្សធម៌នាំយកអំណោយសប្បុរសជនដែលបានចូលរួមចុះជួយលោកយាយ០២នាក់នៅឃុំកំពង់ប្រាំង!

(ខេត្តព្រៃវែង)៖នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២នេះ ខ្ញុំបាទហោ គីមហៀប ចាងហ្វាងគេហទំព័រ ម្ចាស់ទន្លេមេគង្គនិងលោកយ៉ាន់ ប៊ុនហេង នាយប៉ុសិ៍កំពង់ប្រាំងនិងក្រុមការងារ៖
១-លោកឈិត កុសល់
២-លោកបូរ ធារ៉ា
៣-លោកឆាយ ចាន់ហេង
បាននាំយកអំណោយមនុស្សធម៌ដើម្បីជួយទៅដល់លោកយាយ ម៉េត និង លោកយាយរិន ដែលគាត់មានអាយុច្រើនហើយមានជីវភាពទីទាល់ក្ររស់នៅយ៉ាងលំបាកវេទនា។លោកយាយទាំង០២នាក់រស់នៅក្នុងភូមិល្វាកោង ឃុំកំពង់ប្រាំង ស្រុកពារាំង ខេត្តព្រៃវែង។

អំណោយមនុស្សធម៌ដែលបងប្អូនសប្បុរសជនដែលបានចូលរួមទាំងអស់រួមមាន៖
០១-ថវិកាសរុប=៧៦មុឺនរៀល
០២-អង្ករ០២បាវ=៥០គីឡូក្រាម
០៣-ទឹកត្រី០២យួរ
០៤-ទឹកសុីអុីវ០២យួរ
០៥-មី០២កេះ
និងក្រុមការងារទិញត្រីខពីយួរបន្ថែម=៤៣,០០០រៀល

ដើម្បីជួយលោកយាយទាំង០២នាក់ក្នុងម្នាក់ៗទទួលបាន៖
១-អង្ករ១បាវ=២៥គីឡូក្រាម
២-មី១កេះ
៣-ទឹកត្រី១យួរ
៤-ទឹកសុីអុីវ១យួរ
៥-ត្រីខ១យួរ
៦-ថវិកា២០០,០០០រៀល(២០មុឺនរៀល)
ហើយថវិការដែលនៅសល់ក្រុមការងារមនុស្សធម៌យើងខ្ញុំនិងបន្តរយកទៅជួយអ្នកដែលមានជីវភាពទីទាល់ក្ររស់នៅយ៉ាងលំបាកវេទនាថែមទៀតនៅពេលក្រោយ។

បើបងប្អូនចង់ជួយដល់ពួកគាត់អាចទំនាក់ទំនងមកក្រុមការងារយើងខ្ញុំ តាមលេខ0882947777/0966294777/099229668/កុងអេសុីលីដា099229668ខ្មែរ+ដុល្លានិងABA. 000564049 ឈ្មោះ,HOR KIMHEAP
យើងខ្ញុំនឹង Post ម្ដងទៀតនៅពេលដែលអំណោយទៅដល់ដៃពួកគាត់។
សូមអរគុណ!

adm

Leave a Reply

Your email address will not be published. Required fields are marked *