(ភ្នំពេញ)៖ ចៅក្រមជំនុំជម្រះតុលាការរាជធានីភ្នំពេញកាលពីថ្ងៃទី៣ ខែសីហា បានសម្រេចប្រកាសសាលក្រមផ្តន្ទាទោសលើជនជាប់ចោទម្នាក់ដាក់ពន្ធនាគារមួយជីវិតនិងពិន័យជាប្រាក់៨០លានរៀល។
ជនដែលត្រូវផ្តន្ទាទោសឈ្មោះ សឿន ពិសិដ្ឋ ភេទប្រុស អាយុ២២ឆ្នាំ ដាក់ពន្ធនាគារអស់មួយជីវិត និងពិន័យជាប្រាក់៨០លានរៀលបង់ចូលថវិការដ្ឋ ក្រោមការចោទប្រកាន់ពីបទរក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ជាង៣គីឡូ។
សមត្ថកិច្ចបានបញ្ជាក់ថា កាលពី ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ កម្លាំងជំនាញ (ក៨) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំង នគរបាលរាជធានីភ្នំពេញបានស្រាវជ្រាវ និងបង្ក្រាបករណីគ្រឿងញៀននេះនៅក្បែររង្វង់ មូលនាងមច្ឆា ខណ្ឌជ្រោយចង្វាករណីជួញដូរគ្រឿងញៀនឆ្លងដែនពីប្រទេសឡាវចូលមកកម្ពុជា។
សូមជម្រាបថា សមត្ថកិច្ចចាប់ឈ្មោះ សឿន ពិសិដ្ឋ ភេទប្រុស អាយុ២២ឆ្នាំ និងដកហូត វត្ថុតាងគ្រឿងញៀន សរុបជាង ៣គីឡូក្រាម, និងជញីងថ្លឹងគ្រឿងញៀន១គ្រឿង៕