ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនពលរដ្ឋប្រុសស្រី៧នាក់បម្រុងលួចឆ្លងដែនទៅប្រទេសថៃ

(ខេត្ដបន្ទាយមានជ័យ)៖ពលរដ្ឋប្រុសស្រី៧នាក់បម្រុងលួចឆ្លងដែនទៅប្រទេសថៃត្រូវបានកម្លាំងនគរបាលការពារព្រំដែនគោកលេខ៨០៧ ឃាត់ខ្លួនវេលាម៉ោង ០០ និង ១២ នាទីរំលងអាធាត្រ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១។

នេះដោយគោរពបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ សិទ្ឋិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និង លោកវរសេនីយ៍ឯក ឡុង សំណាង មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨០៧ និងកម្លាំងប៉ុស្តិ៍នគរបាលការពារព្រំដែនអូសាយ របស់វរសេនាតូចលេខ៨០៧ ចំនួន ៥នាក់ ដឹកនាំដោយ លោកវរសេនីយ៍ទោ ញាន ឡាញ់ មេបញ្ជាការរងទទួលទិសប៉ុស្តិ៍អូសាយ សហការជាមួយ កម្លាំងយោធាសឹករងស្រុកថ្មពួកចំនួន២នាក់ បានចុះល្បាត ត្រួតពិនិត្យ នៅបន្ទាត់ព្រំដែន កម្ពុជា~ថៃ ក្នុងភូមិសាស្រ្ត រហូតមកដល់ត្រង់ ចំណុចគោលដៅស្តៅ១០០ រួចហើយក៏ប្រទះឃើញ និង ឃាត់ខ្លួន ទប់ស្កាត់ពលករបម្រុងលួចឆ្លងដែនទៅប្រទេសថៃសរុបចំនួន៧នាក់ ក្នុងនោះស្រីចំនួន៣នាក់/កុមារីចំនួន១នាក់ ស្ថិតក្នុងភូមិសាស្រ្ត ភូមិ បន្ទាយមានរិទ្ឋ ឃុំគោកមៀត ស្រុក ថ្មពួក ខេត្ត បន្ទាយមានជ័យ។

បន្ទាប់មក កម្លាំងប៉ុស្តិ៍អូរសាយ ក៏បានរៀបចំបញ្ជូនពលករទាំងអស់ ទៅអោយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំគោករមៀត របស់អធិការដ្ឋាននគរបាលស្រុកថ្មពួក ដើម្បី ធ្វើការសាកសួរ និង អនុវត្តន៍ទៅតាមនីតិវិធី។

លោកវរសេនីយ៍ឯក ឡុង សំណាង សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ កុំបាញ់បោកមេខ្យល់ ដែតែងតែបញ្ចុះបញ្ជូល នាំពលករឆ្លងដែនខុសច្បាប់ ទាំងប្រថុយប្រថាន ដោយមិនគិតពីសុខសុវត្ថិភាព និង ខាតបង់ប្រាក់កាសជាបន្តបន្ទាប់ ជាពិសេសអនុវត្តន៍វិធានការ ៣កុំ_៣ការពារ ដើម្បីខ្លួនយើង គ្រួសារយើង និង សង្គមជាតិយើង៕

 

adm

Leave a Reply

Your email address will not be published. Required fields are marked *