(ភ្នំពេញ)៖ រថយន្តរហុីយ៉ាន់ដាយមួយគ្រឿងរបស់ក្រុមហ៊ុនវីរះប៊ុនថាំបើកបរក្នុងល្បឿនលឿនហើយបានគេចពីរថយន្តមួយគ្រឿងទៀតដែលនៅខាងមុខជាន់ហ្វ្រាំងមិនជាប់បួងចង្កូតមិនទាន់ក៍បានជ្រុលទៅបុកជាមួយនឹងម៉ូតូរឺម៉កពេញទំហឹងហើយនៅមិនទាន់អស់ខ្យល់ក៏បានជ្រុលឡើងទៅលើសួនច្បារបុកនឹងបង្គោលផ្លាកសញ្ញាមួយដើមទៀតគៀបជាប់ទៅមុខលែងរួចការខូចខាតយ៉ាងដំណំ បណ្ដាលឱ្យស្រ្តីជាប្រពន្ធរងរបួសធ្ងន់នឹងប្ដីជាអ្នកបើករម៉កបានរងរបួសស្រាលត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៣នឹង៣០នាទីរសៀល ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ សិ្ថតតាមបណ្ដោយជាតិលេខ០៦-អា ក្នុងសង្កាត់ព្រែកលាភ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ជនរងគ្រោះជាប្ដីមានឈ្មោះ ពិសិទ្ធកក្កដា ភេទប្រុស អាយុ ជាង៣៤ឆ្នាំ រីឯប្រពន្ធដែលបានរងរបួសធ្ងន់នោះ មានឈ្មោះហៅថាស្រីម៉ាប់ ភេទស្រី អាយុ ជាង៣៣ឆ្នាំ បច្ចុប្បន្នស្នាក់នៅម្ដុំទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលហេតុការណ៍នេះបានកើតឡើង គេបានឃើញបុរសប្រពន្ធបើកម៉ូតូម៉ាកស្មាក់វីពណ៍ក្រហមមានសណ្ដោងរឺម៉កមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1AU-6852 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ០៦អា ក្នុងទិសដៅពីត្បូងទៅជើង ខណៈពេល មកដល់ត្រង់ចំណុចកើតហេតុខាងលើក៏ស្រាប់តែមានរថយន្តកូរ៉េម៉ាក់ហ៊ីយ៉ាន់ដាយពណ៍ទឹកក្រូចមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2BH-3413 របស់ក្រុមហ៊ុនវីរះប៊ុនថាំបើកមកពីក្រោយទិសដៅគ្នាក្នុងល្បឿនលឿនហើយក៏បានជាន់ហ្រ្វាំងបួងចង្កូតគេចពីរថយន្តខាងមុខក៏បានជ្រុលមកបុកជាមួយនិងរឺម៉ករបស់ជនរងគ្រោះហើយពេញទំហឹងរួចរេចង្កូតឡើងទៅលើសួនច្បារជ្រុលទៅបុកនឹងបង្គោលផ្លាកសញ្ញាមួយដើមទៀតបណ្ដាលឲ្យរថយន្តគៀបជាប់ទៅមុខលែងរួចរោងការកូនខូចខាតយ៉ាងដំណំ ចំណែកម្ចាស់រថយន្តបង្កមិនបានទៅណាពីកន្លែងកើតហេតុនោះទេ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់ដើម្បីធ្វើការវាស់វែងរួចរាល់ក៏បានយករថយន្តបង្កនិងម៉ូតូរឺម៉កជនរងគ្រោះរួមជាមួយនឹងអ្នកបើកបរទៅកាន់កន្លែងចរាចរណ៍ខណ្ឌជ្រោយចង្វារដើម្បីធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕