(ខេត្តកណ្ដាល) ៖ នៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមការចង្អុលបង្ហាញពីលោក« ប៊ុន ផេង» អភិបាល នៃគណ:អភិបាលស្រុកខ្សាច់កណ្ដាល។
លោក ឡន ថុល ជំទប់ទី២ ឃំុព្រែកអំពិល បានសហការជាមួយកម្លាំងនគរបាលរដ្ឋបាលប៉ុស្ដិ៍ព្រែកអំពិល កម្លាំងប្រជាការពារ ចូលរួមដោយលោក ហៃ គឹមសួរ ប្រធានការុយាល័យធនធានទឹកស្រុកខ្សាច់កណ្ដាល ចុះពិនិត្យមើល និងធ្វើទប់ស្កាត់បងប្អូនប្រជាពលរដ្ឋដើរបោះបង្គោលរំលោភយកដីប្រឡាយមេទឹករបស់រដ្ឋនៅចំណុចទំនប់តាសូរ ស្ថិតក្នុងភូមិព្រែកក្របៅទី២ ឃំុព្រែកអំពិល ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ៕