ព័ត៌មានសន្តិសុខសង្គម

មេPMក្រុងក្រចេះ អាចនឹងជាប់គុកនិងអស់ក្របខ័ណ្ឌទៀតផង.ក្រោយបានធ្វើទារុណកម្មឱ្យក្មេងស្រីជាកូនឈ្នួល២នាក់ យ៉ាងព្រៃផ្សៃបំផុតនោះមក.!

(ភ្នំពេញ)៖ ប្រធានក្រុមមេធាវីស័្មគ្រចិត្តសម្តេចតេជោ សែន បានយល់ព្រមទទួលជួយការពារក្តីជូនកុមារីរងគ្រោះ នៅខេត្តក្រចេះ។

ដោយសារអំពើហិង្សា របស់មេបញ្ជាការកងរាជអាវុធហត្ថក្រុងក្រចេះ បន្ទាប់ពីមានសំណើពីលោកមេឃុំ និងម្តាយកុមារីរងគ្រោះទាំងពីររូប សុំឲ្យជួយការពារក្តីតាមផ្លូវច្បាប់ និងជួយស្វែងរកយុត្តិធម៌ជូនកូនរបស់គាត់ទាំងពីរនាក់។

លោក គី តិច ប្រធានក្រុមមេធាវីស័្មគ្រចិត្តសម្តេចតេជោសែន បានថ្លែងប្រាប់បណ្តាញព័ត៌មាន នៅយប់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១នេះថា ៖ដោយមានសំណូមពរពីក្រុមគ្រួសារកុមារីរងគ្រោះ លោកមេឃុំ និងដោយករណីនេះត្រូវលក្ខខណ្ឌ និងចំគោលការណ៍របស់ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែនផង (កុមារីជាអនីតិជន គ្រួសារក្រីក្រ និងត្រូវអ្នកមានអំណាចរំលោភបំពាន) ហេតុនេះខ្ញុំបានសម្រេចយល់ព្រមឲ្យទទួលការពារក្តីតាមផ្លូវច្បាប់។
ក្មេងស្រីរងគ្រោះទាំង២នាក់
ទី១៖ឈ្មោះ ត្រែក ធារ៉ា អាយុ១២ឆ្នាំ និងឈ្មោះ វ៉ន ពិសី អាយុ១២ឆ្នាំ ដូចគ្នា។

ក្មេងស្រីរងគ្រោះទាំង២នាក់នេះ ត្រូវជាបងប្អូនជីដូនមួយរស់នៅ ភូមិកញ្ជរ ឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ និងបានមកស៊ីស្មួលបម្រើនៅផ្ទះមេបញ្ជាការអាវុធហត្ថក្រុងក្រចេះ ក្នុងមួយខែថ្លៃឈ្នួល១០០ដុល្លារ។

ករណីវាយធ្វើទារុណកម្មលើក្មេងស្រីទាំង២នាក់នេះ បានកើតឡើង កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅក្រុងក្រចេះ ខេត្តក្រចេះ។

លោក ទេព ហ៊ុយ អាយុ៤២ឆ្នាំ ឋានន្តរសក្តិវរសេនីយ៍ត្រី មុខងារមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងក្រចេះ ត្រូវបានសមត្ថកិច្ចPMខេត្តក្រចេះឃាត់ខ្លួន នៅថ្ងៃទី៣០.១០.២០២១។

ម្ដាយជនរងគ្រោះបានបញ្ជាក់ឲ្យដឹងថា៖ លោក ទេព ហ៊ុយ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងក្រចេះ។

ចង់ធ្វើការសម្របសម្រួលជាមួយគាត់ តែគាត់មិនព្រមនោះឡើយ ពោលទុកឲ្យច្បាប់ដោះស្រាយចុះ ហើយក៏ស្នើសុំឲ្យក្រុមមេធាវីស័្មគ្រចិត្តសម្តេចតេជោ ជួយរកយុត្តិធម៌ជូនកូនស្រីគាត់ទាំងពីរនាក់ផង។

ក្មេងស្រីរងគ្រោះបានរៀបរាប់ឱ្យដឹងថា ពួកគេទាំង២នាក់ បានធ្វើឲ្យកូនឆ្កែងាប់។ ក្រោយពីសត្វឆ្កែនោះងាប់លោក ទេព ហ៊ុយ បានវាយធ្វើបាបដោយបោចសក់ និងយកជើងម៉ាពណ៌ក្រហម វាយក្បាលចំនួន២ជើងម៉ា ។
ហើយកូនចៅលោក ទេព ហ៊ុយ បានវាយមកលើនាងចំនួន០៣កំភ្លៀង។

ចំណែកម្ដាយក្មេងស្រីរងគ្រោះ បានបញ្ជាក់ថា កូនស្រីរបស់គាត់បានប្រាប់គាត់ថា គេទះកំភ្លៀងកូនរបស់គាត់ និងយកជើងម៉ាវាយក្បាល ថែមទាំងឱ្យស៊ីអាចម៍ឆ្កែ និងឱ្យដេកអោបផ្នូខ្មោចឆ្កែចំនួន១យប់ទៀត។

សូមជំរាបថា នៅរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១នេះ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមភូមិន្ទ និងជាមេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស ក៏បានបញ្ជាឲ្យសមត្ថកិច្ចចាត់វិធានការចំពោះ ជនល្មើសផ្សេងទៀត ដែលពាក់ព័ន្ធនៅក្នុងអំពើហិង្សា និងទារុណកម្មនេះថែមទៀតផង ពោលមិនលើកលែងឲ្យជាដាច់ខាត។

នាយឧត្តមសេនីយ៍ចាត់ទុកថា ទង្វើបែបនេះជាពាល រឿងអសីលធម៌ និងមិនអាចទទួលយកបាននោះឡើយ ហើយនាយឧត្តមសេនីយ៍ ក៏មិនទុកឲ្យមានមន្រ្តីអាវុធហត្ថបែបនេះ នៅក្នុងជួរអង្គភាពទៀតឡើយ។

ប្រសាសន៍របស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមភូមិន្ទ និងជាមេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស ។


សបញ្ជាក់ឱ្យឃើញថា៖ លោក ទេព ហ៊ុយ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងក្រចេះ មិនត្រឹមតែជាប់គុកប៉ុណ្ណោះទេ ពោលគឺប្រឈមនិងអស់ក្របខ័ណ្ឌទៀតផង៕

adm

Leave a Reply

Your email address will not be published. Required fields are marked *