ខេត្ដកំពត ៖ សមត្ថកិច្ចនគរបាល ស្រុកបន្ទា យមាស បានសហការ ជាមួយប៉ុស្តិ៏រដ្ឋ បាលឃុំ ស្តេចគង់ខាងជើងបានចុះបង្ក្រាប សង្វៀនជល់មាន់ លើដីមួយកន្លែង នៅចំណុចភ្នំកន្លង់ ស្ថិតនៅភូមិកន្លង់ ឃុំ ស្តេ ចគង់ខាង ជើង ស្រុកបន្ទាយមាស ឃាត់បានមាន់ងាប់មួយក្បាល ម៉ូតូចំនួន ៥ គ្រឿង ។
លោកវរសេនីយ៍ឯក នាក់ ឌឹម អធិការនគរបាល ស្រុកបន្ទាយមាស បានឲ្យដឹងថា នៅវេលាម៉ោង ១២និង ៥៣ នាទីថ្ងៃត្រង់ ថ្ងៃទី ០២ ខែកក្កដា ឆ្នាំ២០២៣ ក្រោយពីទទួលបានព័ត៌មាន ការលួចលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់) ១ទីតាំងនៅចំណុចភ្នំកន្លង់ ស្ថិតក្នុងភូមិកន្លង់ ឃុំ សម្តេចគង់ខាងជើង កម្លាំងនគ របាល នៃអធិការដ្ឋាន នគរបាលស្រុកបន្ទា យមាស សហការជាមួយកម្លាំង ប៉ុស្តិ៍នគរ បាលរដ្ឋបាល ឃុំស្ដេចគង់ ខាងជើង បានចុះបង្ក្រាបករណីលួចលេងល្បែង ជល់ មាន់លើដី មួយកន្លែងនៅភូមិឃុំខាងលើ។
លោក អធិការបានបន្តថា ជាលទ្ធផល សមត្ថកិច្ចបានធ្វើការ ឃាត់បាន ម៉ូតូ ៦គ្រឿង និងមាន់ជល់ងាប់ចំនួន ១ក្បាល រួមនឹងវត្ថុតាងបានកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕