(ភ្នំពេញ )៖ យុវជនម្នាក់បានបែកក្បាលស្លាប់ក្នុងថ្លុកឈាមគួរឲ្យអាណោចអាធម្ម
និងម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានរថយន្តសាម៉ុយដឹកយកទៅសង្គ្រោះភ្លាមៗក្រោយពីជិះម៉ូតូឌុបគ្នាទៅបុកឃឿនផ្លូវពេញទំហឹងកាលពីវេលាម៉ោង១១ និង៤០នាទីយប់ ថ្ងៃសុក្រ ទី៩ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅចំណុចក្រោមស្ពានអាកាសក្បាលថ្នល់ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
សពជនរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ ។
យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញយុវជន២នាក់ជិះម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ1X-9261 ធ្វើដំណើរចុះពីលេីស្ពានព្រះមុនីវង្សចាស់ ទិសដៅពីកេីតមកលិចក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើបានបត់ស្ដាំមកផ្លូវព្រះនរោត្ដម តែមិនប្រយ័ត្នបានជ្រុលទៅបុកឃឿនផ្លូវក្រោមស្ពានអាកាសក្បាលថ្នល់បណ្ដាលឲ្យយុវជនម្នាក់ដួលបោកក្បាលស្លាប់ក្នុងថ្លុកឈាម និងម្នាក់ទៀតរងេបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យឯកជនភ្លាមៗ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកធ្វេីការវាស់វែងយកម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន រងចាំក្រុមគ្រួសារយកឯកសារមកផ្ទៀងផ្ទាត់និងប្រគល់ជូនវិញ។ ដោយឡែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វេីការស្រាវជ្រាវរកសាច់ញាតិមកទទួលយកទៅធ្វេីបុណ្យតាមប្រពៃណី ៕