ព័ត៌មានរាយការណ៍

តើមេឆ្នោតកត់កន្ទុយលេខវៀតណាមឈ្មោះ សុភ័ក្រ​នៅឃុំអង្ករបាជ័យ ស្រុកកំពង់សៀម មានអំណាចអ្វីបានហ៊ានពង្រាយកូនកញ្ជែញ ល្អី កត់ឆ្នោតវៀតណាមនៅសង្កាត់បឹងកុកក្រុងកំពុងចាមបានយ៉ាងរលូន!

(ខេត្តកំពង់ចាម)៖ពលរដ្ឋក្នុងភូមិបឹងកុក២​សង្កាត់​បឹងកុក មិនថា ក្មេង ចាស់ ប្រុស ស្រី និងមន្រ្តីរាជការ កំពុងតែវក់វីក្នុងការផ្សងសំណាងល្បែងឆ្នោតកត់កន្ទុយលេខវៀតណាមដោយចាក់២លេខសង៩៧និងចាក់៣លេខសង៨០០ដោយគ្រាន់តែកាត់សុបិន្ត ពេលយប់ ឫអ្នកតាឱ្យយល់សពចាក់កន្ទុយលេខជាដើម។​

សេចក្តីរាយការណ៍បានឱ្យ(ម្ចាស់ទន្លេមេគង្គ)ដឹងថា៖ កូនកញ្ច្រែង ល្អី កត់ឆ្នោតកត់កន្ទុយលេខឆ្នោតវៀតណាមដុះស្លែរនៅក្នុងភូមិបឹងកុក២ សង្កាត់​បឹងកុក ក្រុងកំពង់ចាម ខេត្ត​កំពង់ចាម​។
បានដាក់ពង្រាយកូនកញ្ច្រែង ល្អីនៅតាមបណ្តាលភូមិ,ឃុំដើម្បី ចុះកត់ និងប្រមូលកន្ទុយលេខឆ្នោតវៀតណាមជាច្រើន មកឲ្យពួកខ្លួន ហើយបានបញ្ជូនលេខឆ្នោតទាំងនោះអោយទៅ មេឆ្នោតឈ្មោះ សុភ័ក្រ
នៅភូមិបាជ័យ ឃុំអង្ករបាជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ហើយហ៊ានឲ្យកូនកញ្ជែញ ល្អី លើកស្លាកល្បែងសុីសងថែមទៀតផង។ បើកជារៀងរាលថ្ងៃ បានដោយរលូន គ្មានអាជ្ញាធរមានសមត្ថកិច្ចណាចុះហាមឃាត់និងបង្រាបឡើយ។

ជាក់ស្តែងនៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ​២០២៥នេះ កូនកញ្ជែញ ល្អី នៅកត់តាមផ្ទះបានបង្ហើបថា៖ ការកត់កន្ទុយលេខឆ្នោតវៀតណាមនេះយកទៅអោយមេឈ្មោះ សុភ័ក្រនៅភូមិបាជ័យ ឃុំអង្ករបាជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។​

អ្វីដែលកត់សំគាល់គឺពលរដ្ឋ​ទាំងនោះគ្រាន់តែដេកពីយប់ហើយសុបិនឃើញរឿងអ្វីមួយឬហេតុការណ៍ប្លែកៗអ្វីមួយ ហើយពេលព្រឹកប្រលឹមឡើងគាងគរគ្នាកាត់ចេញជាលេខ ខ្លះទៀតឱ្យតែមានមនុស្សស្លាប់ យកអាយុមកកាត់ជាលេខរួចចាក់តែម្តង។
រួចនាំគ្នាចាំផ្ទៀង រាល់ម៉ោង៤ល្ងាច ដូចគេថា៖(ថ្ងៃស្ដាយលេខល្ងាចលុយ?)។
រាល់សកម្មភាពទាំងនេះមិនត្រូវបានសមត្ថកិច្ច ឃុំបឹងកុក២ ចុះចាប់បង្ក្រាបទេ!(ទំនងជាប់ពាក់ព័ន្ធ?)សង្យ័យមានភាគហ៊ុនហើយមើលទៅ,,,?។

គួររម្លឹកថា៖ អ្វីដែលចាប់អារម្មណ៍ និងពង្វក់ស្មារតីឱ្យពលរដ្ឋខ្មែរញៀននិងល្បែងកត់កន្ទុយលេខវៀតណាមទាំងនេះផ្សងសំណាងជាមួយឆ្នោតវៀតណាមឡើងភ្លុកទឹកភ្លុកដីតែម្តង។ មានអ្នកខ្លះចាញ់អស់ទ្រព្យសម្បត្ដិ កើតជាជម្លោះ ក្នុងគ្រួសារ និង អំពើឆក់ប្លន់ផងដែរ,,,។ តើលក្ខណៈភូមិឃុំមានសុវត្ថភាពទាំង៩ចំណុច នៅឯណា???។

ពាក់ព័ន្ធករណីល្បែងសុីសងខាងលើនៅព្រឹកថ្ងៃទី២៤ ខែមករា​ ឆ្នាំ២០២៥នេះ អង្គ​ភាព​«ម្ចាស់ទន្លេមេគង្គ»យើងបានសុំការបំភ្លឺពីលោកអុឹង ប៊ុន អធិការ​ក្រុងកំពង់ចាម​លោកថា៖ចាំចុះស្រាវជ្រាវមើលហើយសុំរូបភាពតាមផ្លូវមុខផ្ទះផងស្រួលរក។

រឺឯលោក មេប៉ុស្តិ៍រដ្ឋបាលឃុំបឹងកុក«ម្ចាស់ទន្លេមេគង្គ»នៅថ្ងៃទី២៤ ខែមករា​ ឆ្នាំ២០២៥នេះមិនអាចសុំការបំភ្លឺបានទេ ព្រោះមិនមានលេខទូរស័ព្ទ។

ទោះបីជាយ៉ាងណាក្ដី!មជ្ឈដ្ឋាននានា សូមសមត្ថកិច្ចក្រុងកំពង់ចាម ជាពិសេសគឺលោកហេង វុទ្ធី​ ស្នងការនគរបាលខេត្តកំពង់ចាមនិងឯកឧត្តមអ៊ុនចាន់ដា អភិបាលខេត្តកំពង់ចាម។
សូមមានវិធានការបង្ក្រាប មេល្បែងស៊ីសង និងកូនកញ្ជែញ ល្អី ដែលកត់ក្នុងទឹកដីក្រុងកំពង់ចាមនិងស្រុកកំពង់សៀមនេះ ឱ្យមានប្រសិទ្ធភាពផងចុះ ព្រោះថា៖ (អ្នកលេងល្បែងឈ្នះមុខខ្លាញ់ អ្នកចាញ់មុខខ្លា បើចាញ់ច្រើនការណាអ្វីៗ ក៍ហ៊ានធ្វើ អាចកើតជាអំពើលួចប្លន់អសន្និសុខក្នុងមូលដ្ឋានទៀតផង៕

ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំ ធ្វើការផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ ហើយអង្គភាពយើងខ្ញុំ រងចាំបកស្រាយ បំភ្លឺ​ជូនវិញ ពីភាគី ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *