ខេត្តកណ្ដាល៖ ទីតាំងបនល្បែងស៊ីសងតាមអនឡាញមាន់ជល់ កំពុងតែបើកលេងយ៉ាងគគ្រឹកគគ្រេង នៅក្នុងតារងទាល់ទះមួយកន្លែងភូមិតាស្គរ សង្កាត់សារិកាកែវ ក្រុងអរិយក្សត្រ ខេត្តកណ្តាល ដែលគេស្គាល់ថាម្ចាស់ផ្ទះប្តីឈ្មោះ សុន ប្រពន្ធឈ្មោះមា ។
ចំពោះករណីរឿងល្បែងសុីសងខាងលើនេះអង្គភាពយើងបានរាយការណ៍ទៅលោក លោក រស់ បាលីន អធិការក្រុងអរិយក្សត្រដែរ លោកឆ្លើយថា៖អរគុណបង ចាំខ្ញុំអោយកម្លាំងជំនាញចុះធ្វើការ។
ដូច្នេះហើយបងប្អូនប្រជាពលរដ្ឋដែលរស់នៅសង្កាត់សារិកាកែវ បាននាំគ្នាធ្វើការសំណូមពរមកដល់លោក រស់ បាលីន អធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ សូមជួយមានវិធានការ ផ្លូវច្បាប់ចំពោះបនល្បែងស៊ីសងខាងលើនេះតាមបទបញ្ជារបស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិ ពិសេសអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថភាពទាំង៩ចំណុច។
ទោះជាយ៉ាងណា សារព័ត៌មានយើង រង់ចាំបំភ្លឺគ្រប់បណ្តារស្ថាប័នពាក់ព័ន្ធក្នុងម៉ោងធ្វើការ តាមរបបស្តីពីអ្នកសារព័ត៌មានក្នុងព្រះរាជាណាចក្រកម្ពុជា សូមអរគុណ៕