(ភ្នំពេញ)៖នាព្រឹក ថ្ងៃអង្គារ ទី០១ ខែមីនា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ខណ្ឌដង្កោ បានចាត់ក្រុមការងារ នាំយកថវិកាចំនួន ប្រាំលាន មួយសែនរៀល (៥,១០០,០០០រៀល) អង្ករចំនួន ២៥ការ៉ុង ទៅប្រគល់ជូនដល់ពលរដ្ឋទីទាល់ក្រ ចំនួន ១៧គ្រួសារ និង ក្រុមការងារមូលដ្ឋាន ចំនួន១៣គោលដៅ ដែលអំណោយទាំងនេះត្រូវបានលោកឧត្ដមសេនីយ៍ឯក រ័ត្ន ស៊្រាង ប្រគល់ជូនជារៀងរាល់ខែ អស់រយៈពេលជាច្រើនឆ្នាំមកហើយ៕
Related Articles
ឯកឧត្តម «កៅ ថាច» អគ្គនាយកធនាគាអភិវឌ្ឍជនបទ និងកសិកម្ម បានចុះជួបសំណេះសំណាលជាមួយ ក្រុមការងារយុវជនគណបក្សថ្នាក់ដឹកនាំ ឃុំស្វាយរមៀត.!
(កណ្តាល)៖ ឯកឧត្តម កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល អគ្គនាយកធនាគាអភិវឌ្ឍជនបទ និងកសិកម្ម និងជាប្រធានក្រុមការងារចលនាយុវជន គណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានស្រុកខ្សាច់កណ្ដាល ព្រមទាំង ឯកឧត្តម អស់លោក ក្រុមការងារចលនាយុវជនរបស់ក្រុមការងារគណបក្សប្រជាជនចុះជួយឃុំ ស្វាយរមៀត និងឃុំព្រះប្រសប់. ។ បានចុះជួបសំណេះសំណាលជាមួយ ក្រុមការងារយុវជនគណបក្សថ្នាក់ដឹកនាំ ឃុំ ភូមិ មណ្ឌលសុខភាព វិទ្យាល័យ អនុវិទ្យា និងបឋមសិក្សា ក្នុងឃុំ ស្វាយរមៀត និងឃុំព្រះប្រសប់ ប្រមាណ១១៧នាក់ ដោយមានការចូលរួមពី លោក ប៊ុន ផេង ប្រធានគណៈអចិន្ត្រៃយ៍គណបក្សស្រុក និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា លោក លោកស្រី អនុប្រធាន ព្រមទាំងសមាជិកផងដែរ។ ក្នុងពិធីឯកឧត្តមបានមានប្រសាសន៍ ណែនាំ ផ្តាំផ្ញើ ដល់យុវជន អំពីការងារសំខាន់ចំពោះមុខ ដើម្បីត្រៀមលក្ខណៈចូលរួម បំពេញ និងអនុវត្ត ផ្សព្វផ្សាយ ណែនាំដល់សមាជិកបក្ស នៃផែនកាេសកម្មភាពរបស់យុវជន ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើាក្រុមប្រឹក្សាឃុំអាណត្តិទី៥ ឆ្នាំ២០២២។ បន្ថែមពីលើនេះឯកឧត្តម បានបន្តថា យុវជនត្រូវស្គាល់ពីសមាសភាព […]
ក្រសួងសុខាភិបាលបានប្រកាស បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន៣៥៨ នាក់
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី ចំនួន៣៥៨ នាក់ ខណៈអ្នកជំងឺ៣៤៨ នាក់ជាសះស្បើយ។ សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ២១,៤៩៩នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៩,៨៦៧នាក់ និងស្លាប់សរុបចំនួន ១៤៧នាក់ ស្លាប់ថ្មីចំនួន ៥នាក់ ៕
អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណចំពោះ ឯកឧត្តម លី ហុង និង លោកជំទាវ!
ភ្នំពេញ៖នាព្រឹក ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់តំណាង ទទួល មីម៉ាម៉ា ចំនួន ៣៤កេសធំ ស្មើនឹង ២០៤កេសតូច របស់ ឯកឧត្តម លី ហុង ទីប្រឹក្សាក្រសួងមហាផ្ទៃ និង លោកជំទាវ ប្រគល់ជូនអាវុធហត្ថរាជធានីភ្នំពេញ សម្រាប់ជាប្រយោជន៍ បន្ថែមលើអាហាររូបត្ថម្ភ របស់សមាជិក កងរាជអាវុធហត្ថរាជធានីភ្នំពេញ។ ក្នុងឱកាសនោះ ក្រុមការងារ តំណាងឲ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ឯកឧត្តម លី ហុង និង លោកជំទាវ ដែលមានចិត្តជ្រះថ្លាឧបត្ថម្ភមីចំនួន៣៤កេសធំ ដល់អាវុធហត្ថរាជធានីភ្នំពេញនាពេលនេះ៕