ព័ត៌មានសន្តិសុខសង្គម

ចាប់ខ្លួនជនសង្ស័យ៩នាក់ មានទាំងអ្នកពាក់ព័ន្ធផងដែរ.ករណីឃា..ត..ក…ម្មស..ម្លា….ប់.មនុស្ស.លើស្ពានគុណគ្រូ និងករណីកា..ប់ប្ល….ន់ផ្សេងទៀត.!

ខេត្តកំពង់ស្ពឺ ៖ សមត្ថកិច្ចខេត្តកំពង់ស្ពឺ សហការជាមួយនគរបាលខេត្តកណ្តាល បង្ក្រាបបានជនដៃដល់ ក្នុងករណីឃាតកម្ម នៅលើស្ពានគុណគ្រូ និងកាប់ប្លន់យកម៉ូតូយ៉ាងសកម្ម ចំនួន៩នាក់ ជាបន្តបន្ទាប់ ។ នេះបើយោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ ។

សមត្ថកិច្ចបញ្ជាក់ថា នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១២ និង០៥នាទីយប់ កម្លាំងព្រហ្មទណ្ឌស្រុកសំរោងទង បានទទួលយកជនសង្ស័យម្នាក់ឈ្មោះ សុត សាវិន ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិអង្គមេត្រី ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ពីនគរបាលស្រុកអង្គស្នួល ពាក់ព័ន្ធករណីកាប់បំផ្លិចបំផ្លាញម៉ូតូចំនួន ៣គ្រឿង និងពាក់ព័ន្ធករណីឃាតកម្មលើស្ពានគុណគ្រូ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ ។

មន្ត្រីនគរបាលព្រហ្មទណ្ឌស្រុកសំរោងទង បានឲ្យដឹងថា ៖ ដោយមានការចង្អុលដឹកនាំអនុវត្តតាមបទបញ្ជាលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួលពី លោកជំទាវ ព្រះរាជអាជ្ញាសាលាដំបូងខេត្តកំពង់ស្ពឺ ។ យោងតាមចម្លើយ សុត សាវិន នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ បានសហការជាមួយកម្លាំងនគរបាលស្រុកអង្គស្នួល នគរបាលស្រុកកណ្ដាលស្ទឹង បន្តឃាត់បក្សពួកបានចំនួន ៨នាក់ ៖

១-ចេង សុវណ្ណ ប្រុស ១៦ឆ្នាំ ភូមិកំណប់ ឃុំរលាំងគ្រើល ស្រុកសំរោងទង ករណីឃាតកម្មលើស្ពានគុណគ្រូ ។

២- ប៉ាង បញ្ញា ប្រុស ១៩ឆ្នាំ ភូមិក្រាំងរលួស ឃុំរលាំងកែន ស្រុកកណ្ដាលស្ទឹង ករណីពាក់ពន្ធ័កាប់ម៉ូតូ ផ្លូវ៤១ ភូមិត្រពាំងអំពិល។

៣-ពុទ្ធា រិទ្ធី ប្រុស ២២ឆ្នាំ ភូមិព្រៃកន្រ្ទា ឃុំរលាំងកែន ស្រុកកណ្ដាលស្ទឹង ករណីពាក់ព័ន្ធឃាតកម្មលើស្ពានគុណគ្រូ ។

៤-គឿន ថុនា ប្រុស ១៦ឆ្នាំ ភូមិព្រៃមាន ឃុំព្រៃពួច ស្រុកអង្គស្នួល ករណីពាក់ពន្ធ័កាប់ម៉ូតូ។

៥-ណាក់ និត ប្រុស ១៦ឆ្នាំ ភូមិកប់ចន្លុះ ឃុំព្រៃពួច ស្រុកអង្គស្នួល ករណីពាក់ពន្ធ័កាប់ម៉ូតូ។

៦- សាត ប្រុសពៅ ១៧ឆ្នាំ ភូមិព្រៃមាន ឃុំព្រៃពួច ស្រុកអង្គស្នួល ករណីពាក់ពន្ធ័កាប់ម៉ូតូ។

៧-សាំង វិសាល ប្រុស ១៧ឆ្នាំ ភូមិស្វាយឧត្ដម ឃុំសំរោងលើ ស្រុកអង្គស្នួល ករណីពាក់ពន្ធ័កាប់ម៉ូតូ ថ្ងៃទី១ ខែមករា ឆ្នាំ២០២៣។

៨-រី វាសនា ប្រុស ២៣ឆ្នាំ ភូមិព្រៃកន្រ្តា ឃុំរលាំងកែន ករណីឃាតកម្មលើស្ពានគុណគ្រូ។

ក្នុងនោះសមត្ថកិច្ចធ្វើការដកហូតបានវត្ថុតាងរួមមាន ៖

១-ម៉ាកស្កុបពី ពណ៌ស សេរ៊ីឆ្នាំ២០២១ ពាក់ផ្លាកលេខ ពោធិ៍សាត់ 1M-8585 ខូចខាតបែកចង្កៀងមុខ កុងទ័រ និងដាច់ផ្លាកលេខ ជារបស់ឈ្មោះ សួង ភក្ដិនី ភេទប្រុស អាយុ ២៦ឆ្នាំ នៅភូមិអង្គស្នួល ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល ។

២-ម៉ាកហុងដា សេ១២៥ សេរ៊ីឆ្នាំ២០១៧ ឡើងតែមឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់លេខភ្នំពេញ 1GM-3616 បែកក្បាំងមុខ កុងទ័រ និងចង្កៀងក្រោយ ជារបស់ឈ្មោះ អន ទ្រី ភេទប្រុសអាយុ ១៧ឆ្នាំ នៅភូមិដំណាក់អំពិល ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល ។

៣-ម៉ាកហុងដា សេ១២៥ សេរ៊ីឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1IU-5385 បែកក្បាំងមុខ ចង្កៀងមុខ និងកុងទ័រ ជារបស់ឈ្មោះ ផល មេសា ភេទស្រី អាយុ ១៨ឆ្នាំ នៅភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល នៅចំណុចការ៉ាស់សាំង PTT ភូមិត្រពាំងអំពិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង ២១ និង១០នាទី ថ្ងៃខែខាងលើ ។

សរុបជារួម ២ករណី ឃាត់ខ្លួនបានមនុស្ស ៩នាក់ ម៉ូតូ ៣គ្រឿង កាំបិតផ្គាក់ ២ ទូរស័ព្ទ ២គ្រឿង ករណីឃាតកម្មលើស្ពានគុណគ្រូ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ ករណីកាប់ម៉ូតូថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ផ្លូវ៤១ ភូមិត្រពាំងអំពិល ឃុំត្រពាំងគង ។

ពេលនេះ ជនសង្ស័យទាំង០៩នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធី ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *