ព័ត៌មានសន្តិសុខសង្គម

កម្លាំងនគរបាលស្រុកកំពង់ត្របែកឃាត់ខ្លួនជនសង្ស័យចំនួន ៤ នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

(ខេត្ដព្រៃវែង)៖ ដោយមានចង្អុលបង្ហាញពីលោកវរសេនីយ៍ឯកសួន សំអឿន អធិការនគរបាលស្រុកកំពង់ត្របែក នៅថ្ងៃទី០១ខែកញ្ញាឆ្នាំ២០២២ វេលាម៉ោង១០និង៣០នាទី កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀនស្រុកកំពង់ត្របែក សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាលប្រធាតុ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ដោយក្នុងនោះមុខសញ្ញាជួញដូរ​ ២នាក់​ និងមុខសញ្ញាប្រេីប្រាស់​ ២នាក់​ នៅចំនុចផ្លូវលំស្ថិតក្នុងភូមិអង្កាញ់ ឃុំប្រធាតុ ស្រុកកំត្របែក ខេត្តព្រៃវែង ។

លោកវរសេនីយ៍ឯកសួន សំអឿន បានឲ្យដឹងថាជនសង្ស័យចំនួន៤នាក់រួមមាន៖
១.ឈ្មោះ​ អ៊ាង​ ឈុន​​ ភេទ ប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិអង្កាញ់  ឃុំប្រធាតុ​ ស្រុកកំពង់ត្របែក​ ខេត្តព្រៃវែង

២.ឈ្មោះ​ រឹម​ ម៉ារ៉ាឌឿន​ ភេទ ប្រុស​ អាយុ២២ឆ្នាំ​ រស់នៅភូមិក្រសាជេត​ ឃុំរំចេក​ ស្រុក​ព្រះស្ដេច​ ខេត្តព្រៃវែង​

៣.ឈ្មោះ​ ខ្នា​ ឌឿន​ ភេទប្រុស​ អាយុ២៥ឆ្នាំ នៅភូមិ​ក្រសាជេត​ ឃុំរំចេក ស្រុកព្រះស្ដេច​ ខេត្តព្រៃវែង​

៤.ឈ្មោះ​ ឆៀវ​ ខែត​ ភេទប្រុស​ អអាយុ៣៥ឆ្នាំ រស់នៅ​ភូមិក្រសាជេត ឃុំ​ រំចេក​ ស្រុកព្រះស្ដេច​​ ខេត្តព្រៃវែង​​ ។

ក្នុងនោះសមត្ថកិច្ចបានដកហូតសម្ភារៈវត្ថុតាងរួមមាន៖ ម្សៅក្រោមព៍ណសរថ្លា២កញ្ចប់ ​សង្ស័យថាថ្នាំញៀន,ទូរសព្ទ​ចំនួន​ ៤គ្រឿង​​ ។

បច្ចុប្បន្ន ជនសង្ស័យទាំង៤នាក់ ត្រូវបានមន្ត្រីជំនាញនៃអធិការដ្ឋាននគរបាលស្រុកកំពង់ត្របែក បានកសាងសំណុំរឿងបញ្ជូនខ្លួនទៅការិយាល័យជំនាញបន្តនីតិវិធី ៕

 

adm

Leave a Reply

Your email address will not be published. Required fields are marked *