ព័ត៌មានសន្តិសុខសង្គម

ល្បែងសុីសង បើកលេងយ៉ាងគគ្រឹកគគ្រេងនៅស្រុកព្រះស្តេចបយ៉ាងរំភើយអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធមិនបង្ក្រាប

(ខេត្ដព្រៃវែង) ៖ ក្រុមអ្នកញៀនល្បែងជល់មាន់នៅស្រុកព្រះស្តេច ខេត្តព្រៃវែង កំពុងសប្បាយចិត្តខ្លាំងណាស់ ព្រោះរាល់ថ្ងៃនេះ ពួកគេអាចប្រមូលផ្តុំគ្នាលេងបាន យ៉ាងគគ្រឹកគគ្រេង ដោយគ្មានការរំខានដល់អាជ្ញាធរនិងសមត្ថកិច្ចសមត្ថកិច្ចពាក់ពន្ធ័ក្នុងមូលដ្ឋានណាមួយឡើយ។

ដោយក្រុមអ្នកញៀនល្បែងសុីសងជល់មាន់ទាំងនោះ បានបោះសំដីអួតអាងក្ដែងៗថា រាល់ថ្ងៃនេះ នៅស្រុកព្រះស្តេច មានកន្លែងជល់មាន់ និងបាញ់អាប៉ោង ៥ទៅ៦កន្លែងឯណោះ ហើយគេជល់មាន់ភ្នាល់ដាក់លុយរាល់ថ្ងៃ ចាប់ពីម៉ោង១២ថ្ងៃត្រង់រហូតដល់ល្ងាច ហើយអ្នកទៅលេងមិនបាច់ភ័យខ្លាចសមត្ថកិច្ចទៅចាប់អីទេ ព្រោះគេបានរត់ការគ្រប់ច្រកល្ហកអស់ហើយ ពោលគឺបើកលេងបានម៉ាសេរី។

ទីតាំងល្បែងសុីសងជល់មាន់នោះមាន៖ ទី១. នៅក្រោយមណ្ឌលសុខភាពបឹងដោល ក្នុងឃុំបឹងដោល។
ទីតាំងទី២. នៅចំណុចព្រៃស្ទាំង ក្បែផ្សារទ្រា ក្នុងឃុំអង្គររាជ្យ។

ទីតាំងទី៣. នៅម្តុំទួលខ្លូត ក្នុងភូមិប្រោះស្វា ឃុំបន្ទាយចក្រី។

ទីតាំងទី៤. នៅចំណុចទួលល្ហុង ក្នុងភូមិរការជួរ ឃុំបន្ទាយចក្រី និងទី៥ នៅក្រោយវត្តតាម៉ៅ ក្នុងឃុំរាធរ ស្រុកព្រះស្ដេច ខេត្ដព្រៃវែង។

ទោះជាយ៉ាងណាក្តី ជុំវិញសកម្មភាពប្រមូលផ្តុំគ្នាលេងល្បែងខុសច្បាប់ នៅស្រុកព្រះស្តេចនេះ ពលរដ្ឋក៏បានអះអាងដែរថា បានកើតមានជាយូរមកហើយ ប៉ុន្តែគេមិនដែលឃើញមានសមត្ថកិច្ចណាមួយ ចុះទៅបង្ក្រាបនោះទេ សង្ស័យត្រូវគ្នាអស់ហើយមើលទៅ។ម្យ៉ាងវិញទៀតចោរលួចចោរឆក់ចោលគាស់ផ្ទះបានកើតជាហូរហែផងដែរនៅក្នុងស្រុកព្រះស្ដេច។

មហាជនមានការសង្ស័យថា ប្រហែលជាអាជ្ញាធរនិងសមត្ថកិច្ច ពាក់ព័ន្ធនៅក្នុងមូលដ្ឋានត្រូវរ៉ូវគ្នាអស់ហើយមើលទៅបានជា បើកដៃឲ្យមានបទ ល្មើសល្បែងសុី សងទាំងនេះហើយ ទើបបានជាបើកលេងបានយ៉ាងរលូន ដោយគ្មានខ្លាចអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងមូលដ្ឋានបន្តិចសោះឡើយ។

គួររំលឹកថា​ កន្លងមកសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ធ្លាប់ដាក់បទបញ្ជាឲ្យមន្ត្រីនគរបាល​ពាក់ពន្ធ័ ទូទាំងប្រទេសត្រូវតែបង្ក្រាបរាល់ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមាន​ការយោគយល់ឡើយ ដើម្បីធានា​សុខ​សុវត្ថិភាព​ជួនប្រជាពរដ្ឋ​ ឲ្យ​ស្របតាម​ គោល​ នយោបាយ​ ភូមិ​ ឃុំ​ មានសុវត្តិភាព ទាំង៧​ចំណុច​ របស់​ រាជរដ្ឋាភិបាល​ ដែលដាក់ចេញ​ដោយក្រសួងមហាផ្ទៃ​ ។

ពលរដ្ឋលេីកឡេីងថា​ រាល់បទល្មេីសផ្សេងៗ​ ដែលកេីតឡេីងដូចជា​ ៖​ ចោរ​ លួច​ ឆក់​ ប្លន់​ អំពេីហិង្សាក្នុងគ្រួសារសិតសឹងតែកេីតចេញ​អំពីបទល្មេីសល្បែងសុីសង​ខុសច្បាប់នេះឯង​ ។ ល។

ជុំវិញករណីខាងលើនេះ អង្គភាពសារព័ត៌មានយើង មិនអាចសុំការបំភ្លឺឫបកស្រាយពី លោកជៃ សេងហ៊ាង អធិការស្រុកព្រះស្តេច បានទេ ព្រោះទូរសព្ទមិនអាចទំនាក់ទំនងបាន។

មហាជន សុំសំណូមពរដល់លោក ព្រំ សន្ធរស្នងការខេត្តព្រៃវែង គួរមានវិធានការចាត់កំលាំងក្រោមឱវាទចុះមកបង្ក្រាបបនល្បែងស៊ីសងខាងលើនេះផង ដើម្បីស្របតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាលដែលដាក់ចេញដោយក្រសួងមហាផ្ទៃ ។

អង្គភាពសារព័ត៌មានយើងនឹងធ្វើការផ្សាយជាបន្តបន្ទាប់ប្រសិនបើមានការពន្យល់បកស្រាយពីអាជ្ញាធរនិងសមត្ថកិច្ចពាក់ពន្ធ័ឬសមុីភាគីពាក់ព័ន្ធណាមួយរៀងរាល់ម៉ោងធ្វើការដើម្បីឱ្យមហាជនអស់មន្ទិលសង្ស័យ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *