ព័ត៌មានរាយការណ៍ ព័ត៌មានសន្តិសុខសង្គម

ល្បែងស៊ីសងជល់មាន់តាមអនឡាញ នៅ ស្រុកព្រះស្តេចកំពុងរីកដូចផ្សិត សង្ស័យអាជ្ញាធរមានសមត្ថកិច្ចបើកភ្លើងខៀវ ទើបមិនហ៊ានបង្ក្រាប,,,

ខេត្តព្រៃវែង៖ទីតាំងបនល្បែងសុីសងតាមអនឡាញ ប្រភេទមាន់ជល់តាមទូរទស្សន៍ កំពុងតែបើកលេងយ៉ាងគគ្រឹកគគ្រេង

នៅក្នុងភូមិស្វាយ ឃុំកំពង់សឹង ស្រុកព្រះស្ដេចខេត្តព្រៃវែង ឈ្មោះ វឿន អាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានមិនមានវិធានការបង្ក្រាបសោះឡើយសង្ស័យជាឆ្នាំងបាទេដឹង។

ពលរដ្ឋបានលើកឡើងថា បនល្បែងសុីសងប្រភេទមាន់ជល់ តាមប្រពន្ធ័អនឡាញ នៅក្នុងផ្ទះលក់កាហ្វេមួយនេះមិនដែលឃើញ អាជ្ញាធរមានសមត្ថកិច្ចណាចុះមកបង្ក្រាបសោះឡើយ ទុកអោយបនល្បែងប្រភេទមាន់ជល់តាមអនឡាញ នេះ ដំណើរការបានយ៉ាងរលូននិងពង្វក់អ្នកញៀនល្បែងចាញ់ម្នាក់ៗអស់លុយរាប់លានរៀលក្នុងមួយថ្ងៃៗ។

ប្រជាពលរដ្ឋដាក់ការសង្ស័យថា ប្រហែលជាអាជ្ញាធរមានសមត្ថកិច្ច នៅក្នុងមូលដ្ឋានត្រូវរ៉ូវគ្នាអស់ហើយមើលទៅបានជា បើកដៃឲ្យមានបទ ល្មើសល្បែងសុី សងគ្រប់ប្រភេទទាំងនេះហើយទើបបានជាបើកលេងបានយ៉ាងរលូន ដោយគ្មានខ្លាចអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ឋចុះមក បង្រ្កាបទាល់តែសោះ

ជុំវិញករណីខាងលើនេះ នៅល្ងាចថ្ងៃទី១៤,០៥,២០២២នេះអង្គភាពសារព័ត៌មានយើង មិនអាចសុំការបំភ្លឺឫបកស្រាយពី លោកជៃ សេងហ៊ាង អធិការស្រុកព្រះស្តេច បានទេ ព្រោះទូរសព្ទមិនអាចទំនាក់ទំនងបាន។

បងប្អូនប្រជាពលរដ្ឋ សុំសំណូមពរដល់លោក ព្រំ សន្ធរស្នងការខេត្តព្រៃវែង គួរមានវិធានការចាត់កំលាំងក្រោ ឱវាទចុះមកបង្ក្រាបបនល្បែងស៊ីសងខាងលើនេះផង ដើម្បីស្របតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាលដែលដាក់ចេញដោយក្រសួងមហាផ្ទៃ ។

អង្គភាពសារព័ត៌មានយើងនឹងធ្វើការផ្សាយជាបន្តបន្ទាប់ប្រសិនបើមានការពន្យល់បកស្រាយពីអាជ្ញាធរនិងសមត្ថកិច្ចពាក់ពន្ធ័ឬសមុីភាគីពាក់ព័ន្ធណាមួយរៀងរាល់ម៉ោងធ្វើការដើម្បីឱ្យពលរដ្ឋអស់មន្ទិលសង្ស័យ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *