ព័ត៌មានសន្តិសុខសង្គម

បង្ហោះម៉ូតូ និង ស៊ីម៉ាំងកែឆ្នៃបំពងសំលេងលក្ខណះខុសបច្ចេកទេស ធ្វើឲ្យប៉ះពាល់សណ្តាប់សង្គមត្រូវសមត្ថកិច្ចឃាត់ខ្លួនមកអប់រំ នៅស្រុកជើងព្រៃ

ខេត្តកំពង់ចាម៖ នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង៨.០០នាទី មានក្រុមក្មេងៗដែលបានធ្វើសកម្មភាពបង្ហោះម៉ូតូ និង ស៊ីម៉ាំងកែឆ្នៃបំពងសំលេងលក្ខណះខុសបច្ចេកទេស ធ្វើឲ្យប៉ះពាល់សណ្តាប់សង្គម នៅតាមបណ្តោយផ្លូវជាតិលេខ៦ ចំណុចការ៉ាស់សាំង ភី ធីធី ស្ថិតនៅភូមិឈើទាល ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ត្រូវកម្លាំងអធិការនគរបាលស្រុកជើងព្រៃ ធ្វើការស្ទាក់ឃាត់បានចំនួន១២នាក់ មានឈ្មោះដូចខាងក្រោម៖

១.ឈ្មោះ វ៉ា លីចេង ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិសូជ័យ ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម (ម៉ូតូម៉ាកសង់ ស្លាកលេខ កំពង់ចាម1R-2211 កែឆ្នៃស៊ីមាំង)
២.ឈ្មោះ សេង សូនី ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិទី១០ សង្កាត់ផ្សារដេប៉ូ១ ខ័ណ្ឌទួលគោក រាជធានីភ្នំពេញ (ម៉ូតូម៉ាកស្កុបពី ស្លាកលេខ ភ្នំពេញ1II-5196 កែឆ្នៃស៊ីមាំង)
៣.ឈ្មោះ គា ស៊ីយូ ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិជើងឯក ឃុំជើងឯក ខ័ណ្ឌដង្កោ រាជធានីភ្នំពេញ (ម៉ូតូម៉ាកអឹមអ៉ិចឃីង ស្លាកលេខ ភ្នំពេញ1KF-6922 កែឆ្នៃស៊ីមាំង)
៤.ឈ្មោះ លី ជីខាង ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល
(ម៉ូតូម៉ាក អឹមអ៉ិចឃីង ស្លាកលេខ កណ្តាល1AG-3833 កែឆ្នៃស៊ីមាំង)
៥.ឈ្មោះ លាង ធារ៉ា ភេទប្រុស ២៨ឆ្នាំ នៅភូមិល្វា ឃុំល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម (ម៉ូតូម៉ាកអឹមធី7 ស្លាកលេខ ភ្នំពេញ1IU-5461 កែឆ្នៃស៊ីមាំង)
៦.ឈ្មោះ សារីន សាលី ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិព្រែកតាបែន ឃុំព្រែកប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកំពង់ចាម (ម៉ូតូម៉ាកbeat ស្លាកលេខ ភ្នំពេញ1IP-6630 កែឆ្នៃស៊ីមាំង)
៧.ឈ្មោះ សា រឿនខួច ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិផ្តៅជុំ ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម (ម៉ូតូម៉ាកសង់ ស្លាកលេខភ្នំពេញ1GC-7818 កែឆ្នៃស៊ីមាំង)
៨.ឈ្មោះ ឃិន សុខវី ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិសង្កែ ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម (ម៉ូតូម៉ាក វ៉េវ ស្លាកលេខ សៀមរាប1L-5270 កែឆ្នៃស៊ីមាំង)
៩.ឈ្មោះ សន សុធី ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិត្រពាំងស្លា ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម (ម៉ូតូម៉ាកសង់ ស្លាកលេខ ភ្នំពេញ1AA-9918 កែឆ្នៃស៊ីមាំង)
១០.ឈ្មោះ បឿន ស៊ឺ ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិរវាង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម (ម៉ូតូ០២គ្រឿងម៉ាកBeat ស្លាកលេខ ភ្នំពេញ1HV-1052 និងម៉ាកអ៉ិចសិនធើ ស្លាកលេខ កំពង់ស្ពឺ1I-1812 កែឆ្នៃស៊ីមាំង)
១១.ឈ្មោះ សូត គីមហៃ ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិស្រង៉ែ ឃុំស្រង៉ែ ស្រុកព្រៃឈរ ខេត្តកំពង់ចាម (ម៉ូតូម៉ាកសង់ ស្លាកលេខ កំពង់ចាម1X-4400 កែឆ្នៃស៊ីមាំង)
១២.ឈ្មោះ គន្ធា រស្មី ភេទប្រុស អាយុ១៣ឆ្នាំ នៅភូមិឈើទាល ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម (ម៉ូតូម៉ាកសង់ ស្លាកលេខ កំពង់ចាម 1BE-9103 កែឆ្នៃស៊ីម៉ាំង។

ក្រោយពីសមត្ថកិច្ចបានធ្វើការសួរនាំ និងត្រួតពិនិត្យទៅលើមធ្យោបាយ(ម៉ូតូ) ព្រមទាំងសំភារះជាប់ខ្លួនទៅលើជនទាំង១២នាក់ ឃើញថាពុំមានឧបករណ៍សម្រាប់ប្រព្រឹត្តិបទល្មើសឡើយ។ ក្នុងនោះសមត្ថកិច្ចបានពិនិត្យទឹកម៉ូតរកសារធាតុញៀនលើជនទាំង១២នាក់ ជាលទ្ធផល អវិជ្ជមាន ទាំង១២នាក់។

ផ្អែកតាមបញ្ជារបស់ឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម សម្រេចឲ្យធ្វើការអប់រំនិងដោះដូរស៊ីមាំងដែលមានខុសលក្ខណះបច្ចេកចេញ និងធ្វើកិច្ចសន្យាត្រឡប់ទៅផ្ទះវិញ៕

 

adm

Leave a Reply

Your email address will not be published. Required fields are marked *