ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យមន្ត្រីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិកុំយកអ្នកសារព័ត៌មានជាសត្រូវ និងសហការជាមួយអ្នកសារព័ត៌មាន!

(ភ្នំពេញ)៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានស្នឱ្យមន្ត្រីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិកុំយក អ្នកសារព័ត៌មានជាសត្រូវ និងត្រូវតែធ្វើការសហការជាមួយ អ្នកសារព័ត៌មាន។

ការស្នើរបស់សម្តេចតេជោនាយករដ្ឋមន្រ្តីនេះ ក្នុងជំនួបលើកទី៥ ជាមួយអ្នកសារព័ត៌មាន នារសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា អ្នកសារព័ត៌មានបានជួយរាជរដ្ឋាភិបាលក្នុង ការអភិវឌ្ឍប្រទេសផងដែរ។

សម្តេចតេជោបានបញ្ជាក់ថា៖ «ខ្ញុំសូមសម្តែងការសារទនិងអរគុណដល់អ្នកសារព័ត៌មានក្នុងនោះរឿងវិទ្យុ និងទូរទស្សន៍ជារឿងមួយ ក៏ប៉ុន្តែបណ្តាអនឡាញក៏បានជួយច្រើនផងដែរ។ ខ្ញុំតែងតែបញ្ជូនព័ត៌មានតាមបណ្តាញអនឡាញនេះទៅដល់ខេត្តណាដែលមានបញ្ហាឱ្យពិនិត្យតែម្តង» ។

សម្តេចតេជោបានថ្លែងថា រដ្ឋមន្ត្រីមួយចំនួន និងអភិបាលខេត្តមួយចំនួនបានទទួល ដែលភាគច្រើនព័ត៌មានបានចេញពីព័ត៌មានអនឡាញ ។ សម្តេចតេជោអះអាងថា ព័ត៌មានខ្លះបានផ្តល់ឱ្យមានការស្រាវជ្រាវសម្រាប់ដោះស្រាយបញ្ហាដែលមាននៅមូលដ្ឋាន។ ទន្ទឹមនេះប្រជាជនត្រូវការនូវយុត្តិធម៌ ឬបញ្ហានានាដែលគាត់ចង់ដោះស្រាយ។

ជាមួយគ្នានោះដែរ សម្តេចតេជោថ្លែងបញ្ជាក់ថា៖ « ខ្ញុំពិតមានការរីករាយជាមួយស្ថាប័ន ព័ត៌មានដែលជាអ្នកផ្តល់ព័ត៌មាន ឥឡូវនេះទោះបីមានជានៅស្ថាប័នខ្លះនៅ តាមបណ្តាខេត្តខ្លះប្រៀបធៀបពេលមុន វិជ្ជាជីវៈសារព័ត៌មានគឺមានភាពទទួលខុសត្រូវខ្ពស់ជាងមុន ហើយអ្នកទទួលបានព័ត៌មានក៏បានច្រើនជាមុន »។

សម្តេចបានគូសបញ្ជាក់ទៀតថា៖«ខ្ញុំសូមឱ្យថ្នាក់ដឹកនាំ ថ្នាក់ជាតិក៏ដូចជាអាជ្ញាធរថ្នាក់ក្រោមជាតិ មិនត្រូវយកអ្នកសារព័ត៌មានធ្វើជាសត្រូវនោះទេ។ វានឹងជាកំហុសដ៏ធ្ងន់ធ្ងរក្នុងកាដឹកនាំបើសិនអ្នកគិតថាយកសារព័ត៌មានជាសត្រូវ ។ពិតហើយ ខ្ញុំមិនជំទាស់នោះទេ ជាមួយនឹងសារព័ត៌មានខ្លះមិនបានការសូម្បីខ្ញុំមិនបានការ សូម្បីខ្ញុំមិននិយាយរកផង ប៉ុន្តែអ្នកសារព័ត៌មានមានចេតនាល្អក្នុងការផ្តល់ព័ត៌មាននូវរឿងពិត គឺគប្បីរាប់រក និងផ្សារភ្ជាប់នូវអ្នកព័ត៌មាននូវអ្វីដែលយើងធ្វើ ដើម្បីជូនសាធារណជនបានដឹង»៕

 

adm

Leave a Reply

Your email address will not be published. Required fields are marked *