ខេត្តបន្ទាយមានជ័យ៖ យ៉ាងហោចណាស់មានមនុស្ស៤នាក់រងរបួសធ្ងន់ ស្រាលក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត ម៉ាកលុចស៊ីសRX300 ពណ៍ស ព្រលះម៉ូតូ០២គ្រឿង នៅវេលាម៉ោង០៦និង៣០នាទីយប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០២២ ចន្លោះ បង្គោលគីឡូម៉ែត្រលេខ ៣៧៨-៣៧៩ ផ្លូវជាតិលេខ៥ ខាងកើតសាលាស្រុកអូរជ្រៅចម្ងាយប្រហែល៧០០ ម៉ែត្រស្ថិតនៅភូមិកូបលិច ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។នគរបាលស្រុកអូរជ្រៅបានឲ្យដឹងថា៖មុនដំបូងមានរថយន្តមួយគ្រឿង ម៉ាកលុចស៊ីសRX300 ពណ៍ស ពាក់ ស្លាកលេខប.មានជ័យ 2A-9869 បើកបរដោយឈ្មោះ កន ណារ៉ុង ភេទប្រុស អាយុ៥៨ឆ្នាំ (របួសស្រាល)មានលំនៅភូមិស្រមោច ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្ដបន្ទាយមានជ័យ បានបើកបរក្នុងទិសដៅពីទិសលិចទៅទិសកើត លុះមកដល់ចំណុចកើតហេតុ ក៏បានរេចង្កូតទៅបុកម៉ូតូចំនួន០២គ្រឿងបើកបរច្រាសទិសគ្នា ក្នុងនោះទី១-ម៉ូតូ ម៉ាកហុងដាទ្រីម ពណ៍ខ្មៅ ឆ្នាំផលិត២០១០ ពាក់ស្លាកលេខ ប.មានជ័យ 1D-0615 បើកបរដោយឈ្មោះ រ៉ាប់ សុផល ភេទប្រុស អាយុ៣២ឆ្នាំ មានលំនៅភូមិគោកស្វាយ ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្ដបន្ទាយមានជ័យ បានបើកបរក្នុងទិសដៅពីទិសកើតទៅទិសលិច (របួសស្រាល)។
២-ម៉ូតូ ម៉ាក ម៉ាកហុងដាទ្រីម ពណ៍ខ្មៅ ឆ្នាំផលិត២០១៧ ពាក់ស្លាកលេខកំពង់ស្ពឺ 1H-8208 បើកបរដោយឈ្មោះយី សុខ ភេទស្រី អាយុ២២ឆ្នាំ មានលំនៅភូមិបាណយ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្ដបន្ទាយមានជ័យ (របួសធ្ងន់) និងអ្នករួមដំណើរឈ្មោះ ម៉េង ណាវ៉ាន់ ភេទស្រី អាយុ២០ឆ្នាំ មានលំនៅភូមិបាណយ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្ដបន្ទាយមានជ័យ(របួសធ្ងន់) បានបើកបរក្នុងទិសដៅពីទិសកើតទៅទិសលិច បណ្តាលអោយមានគ្រោះថ្នាក់កើតឡើងតែម្តង។
នគរបាលបានបញ្ជាក់ថា៖មូលហេតុ បង្កអោយមានគ្រោះថ្នាក់គឺមកពីអ្នកបើកបររថយន្តម៉ាក លុចស៊ីសRX300 ពណ៍ស ពាក់ស្លាកលេខ ប.មានជ័យ 2A-9869 បើកបរក្នុងល្បឿងលឿនខ្វះការប្រុងប្រយ័ត្ន.បានវេចង្កូតចូលទៅបុកម៉ូតូដែលបើកបរបញ្ច្រាស់ទិសគ្នា។
បច្ចុប្បន្ន អ្នករងរបួសបានបញ្ជូលទៅមន្ទីរពេទ្យបង្អែកស្រុកអូរជ្រៅ។រថយន្ត និងម៉ូតូសមត្ថកិច្ចជំនាញនាំយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូរជ្រៅ រងចាំធ្វើការដោះស្រាយនៅពេលក្រោយ ៕