ព័ត៌មានរាយការណ៍ ព័ត៌មានសន្តិសុខសង្គម

បើកឡើងវិញហើយ!ទីតាំងល្បែងសុីសងជល់មាន់និងអាប៉ោងរបស់ លោកផល្លី នៅ ស្រុកព្រែកប្រសព្វ សង្ស័យអាជ្ញាធរមានសមត្ថកិច្ចបើកភ្លើងខៀវ!

ខេត្ដក្រចេះ ៖ទីតាំងសង្វៀនបញ្ជល់មាន់និងអាប៉ោងដ៏ធំរបស់លោកផល្លី

ដែលមានទីតាំងនៅក្នុងភូមិតាម៉ៅ ឃុំកំពង់គរ ស្រុកព្រែកប្រសព្វ ខេត្ដក្រចេះ បាននឹងកំពុងបើកលេងជារៀងរាល់ថ្ងៃដោយ មិនញញ្ញើតនិងអាជ្ញាធរមានសមត្ថកិច្ចនោះឡើយ។

ប្រភពពីអ្នកចេញចូលលេងល្បែងបាន ខ្សឹបប្រាប់អ្នកសារព័ត៌មានយើងឲ្យដឹងថាចំពោះទីតាំងសង្វៀនបញ្ជល់មាន់និងអាប៉ោងដ៏ធំរបស់ លោកផល្លី ខាងលើ នេះពួកគេ ចេញ ចូលលេងដោយគ្មានការព្រួយបារម្មណ៍នោះទេ គឺលេងដោយសុវត្ថិភាព មានទាំងអ្នកយាមកាមត្រឹមត្រូវទៀតផង ចំពោះខាង អាជ្ញាធរ និង សមត្ថកិច្ច វិញ ក៍បាច់បារម្ភដែរ ។

ប្រជាពលរដ្ឋ ដាក់ការសង្ស័យថា ប្រហែលជាទីតាំងមួយកន្លែងនេះម្ចាស់ទីតាំងបានសែនព្រេន ជូនដល់អាជ្ញាធ រ និង សមត្ថកិច្ច ពាក់ពន្ធ័អស់ហើយទេដឹង ? បានជាមិនបង្ក្រាប បែរជាបណ្ដែតបណ្ដោយឲ្យក្រុមអ្នក ញៀនល្បែងមកលេងបានយ៉ាងរលូនក្នុងមូលដ្ឋានខ្លួនបែបនេះ?

ពលរដ្ឋលើកឡើងថា ល្បែងស៊ីសងគ្រប់ប្រភេទ ជាឬស គល់ នៃបទល្មើសចោរកម្ម លួច ឆក់ ប្លន់ និង ករណីហិង្សា ក្នុងគ្រួសារ ជាដើម ជាហេតុ នាំឲ្យប្រជាពលរដ្ឋ មានការព្រួយបារម្មណ៍ ភ័យខ្លាច និងភាពអសន្តិសុខ នៅក្នុងសង្គម​។

កាលពីពេលថ្មីៗនេ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានមួយជូនប្រជាពលរដ្ឋទូទាំងប្រទេសថា សូមមានការប្រុងប្រយ័ត្ន ចំពោះជំងឺកូវីត-១៩ ទើបនិងបំឡែងខ្លួនថ្មីឈ្មោះថា(អូមេក្រុង) ដោយឡែកទីតាំងល្បែងស៊ីសងមួយនេះហាក់មិនញញើតនឹងមិនគោរពតាមសារា​ចរណែនាំ​របស់​រាជរដ្ឋាភិបាលនឹងក្រសួងសុខាភិបាលនោះ​ឡេីយ​។

សូមរំលឹកថា​ កន្លងមកសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ ធ្លាប់ដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលពាក់ពន្ធ័ ក្រោមឱវ៉ាទ​ ទូទាំងប្រទេសត្រូវតែបង្ក្រាបរាល់ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមាន​ការ​យោគយល់ឡើយ ដើម្បីធានាឲ្យបាន​នូវ​ សុខសុវត្ថិភាពជួនប្រជាពលរដ្ឋ​ ឲ្យស្របតាម​ គោលនយោបាយ​ ភូមិ​ ឃុំ​ មានសុវត្តិភាពទាំង​ ៧ចំណុច​ របស់រដ្ឋាភិបាល​ ដែលដាច់ចេញ​ដោយក្រសួងមហាផ្ទៃ​ ។

ទោះជាយ៉ាងណាក្តីប្រជាពលរដ្ឋ នៅតែទទូចស្នើសុំដល់មន្ត្រីពាក់ព័ន្ធជាពិសេស លោកស្នងការខេត្ដ មេត្តាចុះត្រួតពិនិត្យនិងបង្ក្រាបទីតាំល្បែងស៊ីសង《ជល់មាន់នឹងអាប៉ោងខាងលើនេះផង》 ដើម្បីរក្សាបាននូវសន្តិសុខសុវត្ថិភាពជូនពលរដ្ឋនិងឲ្យស្របតាមគោលនយោបាយ ភូមិ សង្កាត់ មានសុវត្ថិភាពទាំង៧ចំណុចរបស់ក្រសួងមហាផ្ទៃ ។

អង្គភាពសារព័ត៌មានយើងនឹងរង់ចាំការបកស្រាយបំភ្លឺឬមានការពន្យល់ពីអាជ្ញាធរពាក់ព័ន្ធណាមួយ ពាក់ព័ន្ធក្នងករណីខាងលើនេះ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *