ព័ត៌មានសន្តិសុខសង្គម

ខឹងប្រពន្ធ មិនមើលថែម្តាយបង្កើតរបស់ខ្លួន យកកាំបិតប័ងតោ សម្លាប់នាងចោល

(ខេត្តសៀមរាប)៖បុរសជាប្ដីត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីបាន ចូលទៅសារភាព នៅប៉ុស្តិ៍នគរបាលបេតិកភណ្ឌ ក្រាំងក្រូច ស្ថិតភូមិស្រះខាងជើង សង្កាត់នគរធំ ក្រុងសៀមរាប បន្ទាប់ពីបានកាប់សម្លាប់ប្រពន្ធរបស់ខ្លួនរួចមក។

ជនសង្ស័យឈ្មោះ ស្រេង សុខ ភេទប្រុស អាយុ៤៧ឆ្នាំមុខរបរនៅផ្ទះ។ ចំណែកជនរងគ្រោះឈ្មោះសៅ គឹមហៀង អាយុ៤២ ឆ្នាំមុខរបរលក់ដូរ ត្រូវជាប្រពន្ធ។

សមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោង០៥ និង៣០នាទីថ្ងៃទី០៨ខែមីនាឆ្នាំ២០២២នៅត្រង់ចំណុចក្នុងផ្ទះស្ថិតនៅក្រុមទី១០ ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ជនសង្ស័យ បានធ្វើសកម្មភាពយកកាំបិតប័ងតោ និងកូនកាំបិតមុខស្រួចចាក់ និង កាប់ចំកញ្ចឹងករទៅលើប្រពន្ធ បណ្ដាលឲ្យស្លាប់តែម្ដងក្រោយពីធ្វើសកម្មភាពជនសង្ស័យបានរត់ទៅសារភាពនៅកន្លែងសមត្ថកិច្ច។

មូលហេតុជនសង្ស័យមានជំងឺប្រចាំកាយច្រើន និង មិនពេញចិត្តនឹងទង្វើរបស់ប្រពន្ធដែលមិនយកចិត្តទុកដាក់មើលថែម្តាយបង្កើតរបស់ខ្លួន។

បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅការិយាល័យជំនាញអនុវត្តន៍តាមនីតិវិធី។ ចំណែកសាកសពសមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

 

 

adm

Leave a Reply

Your email address will not be published. Required fields are marked *