(ភ្នំពេញ )៖ រដ្ឋមន្រ្តីការបរទេសកម្ពុជានិងអង់គ្លេសបើកកិច្ចប្រជុំទ្វេភាគីពិភាក្សាលើបញ្ហាតំបន់ និងអន្តរជាតិដែលជាប្រយោជន៍ និងកង្វល់រួមកិច្ចប្រជុំទ្វេភាគីរវាងរដ្ឋមន្រ្តីការបរទេស និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស ជាមួយរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជាបានចាប់ផ្តើមហើយកាលពីវេលាម៉ាង ១១ព្រឹក ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ នៅទីស្តីការក្រសួងការបរទេសកម្ពុជា។ កិច្ចប្រជុំទ្វេភាគីរវាងរដ្ឋមន្រ្តីការបរទេសទាំងពីរ ដោយផ្តោតការពិភាក្សាលើទិដ្ឋភាព ផ្សេងៗនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិដែលជាប្រយោជន៍ និងកង្វល់រួម។ មុនកិច្ចប្រជុំទ្វេភាគីនេះ លោកដូមីនិក រ៉ាអាប់ (Dominic Raab) រដ្ឋមន្រ្តីការបរទេស និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេសបានជួបពិភាក្សាការងារជាមួយលោកសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅទីស្តីការក្រសួងបរិស្ថាន។ កិច្ចប្រជុំបានផ្តោតលើវិស័យបរិស្ថាន និងកិច្ចសហប្រតិបត្តិការ រួមទាំងបញ្ហាសំខាន់ៗមួយចំនួនទៀត។ លោកដូមីនិក រ៉ាអាប់ (Dominic Raab) រដ្ឋមន្រ្តីការបរទេស និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេសបានទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជានាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ នេះ ។ បន្ទាប់ពីជំនួបជាមួយរដ្ឋមន្ត្រីក្រសួងបរិស្ថានរួច រដ្ឋមន្រ្តីការបរទេស និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស បានអញ្ជើញជួបប្រជុំទ្វេភាគីជាមួយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយផ្តោតការពិភាក្សាលើទិដ្ឋភាព ផ្សេងៗនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិដែលជាប្រយោជន៍ និងកង្វល់រួម។ លោកដូមីនិក […]