(ភ្នំពេញ)៖នៅថ្ងៃទី២៥ខែមករាឆ្នាំ២០២២ ម៉ោង១០ និង០០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ករណីប៉ុនប៉ងលួចទ្រព្យសម្បត្តិ នៅចំណុចផ្លូវ២៧១ ភូមិបូរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ បង្កដោយជនសង្ស័យ ២នាក់។
ប្រភពីសមត្ថកិច្ចបានឲ្យដឹងថា៖ជនសង្ស័យ ២នាក់មាន៖១-ឈ្មោះ មាស សាវឿន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ ជួល ផ្លូវបេតុង សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក (មានសារធាតុញៀន) , ២-ឈ្មោះ រ៉ម វល័ក្ខ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់វាលវង់ ខណ្ឌ៧មករា (មានសារធាតុញៀន)ត្រូវបាន សមត្ថិកិច្ច ធ្វើការឃាត់ខ្លួនពេលកំពុងល្បាតក្នុងមូលដ្ឋាន ។
សម្ភារៈបាត់បង់ ៖គ្មាន , សម្ភារៈបន្សល់ទុក ៖ ម៉ូតូ០១ គ្រឿងម៉ាកហ្សូមឺ ពណ៌ក្រហមលាយឈាមជ្រូក ពាក់ស្លាកលេខភ្នំពេញ1MH-0296 , ដែលសរសៃលួសរឹង ងកែច្នៃ ឆ្កឹះមេសោរ ០១។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធីច្បាប់៕