ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ករណីលួចម៉ូតូ និងទូរស័ព្ទដៃ

(ភ្នំពេញ)៖នៅថ្ងៃទី២៥ខែមករាឆ្នាំ២០២២ ម៉ោង១៥ និង០០នាទី កម្លាំងអធិការការដ្ឋាននគរបាលខណ្ឌសែនសុខ បានសហការជាមួយអធិការដ្ឋាននគរបាលខណ្ឌ៧មករា ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ករណីលួចម៉ូតូ និងទូរស័ព្ទដៃ ដែលប្រព្រឹត្ដិកាលពីថ្ងៃទី២៤ខែមកតាឆ្នាំ២០២២ ម៉ោង០០ និង៤៩នាទី នៅចំណុចក្នុងបន្ទប់ជួលលេខ១២A ផ្លូវបេតុង ភូមិរោងចក្រ១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ បង្កដោយជនសង្ស័យ 0៥នាក់ គេចខ្លួន០២នាក់(ឈ្មោះឡុង និងឈ្មោះប៊ី ។

សមត្ថកិច្ចបានឲ្យដឹងថា ការឃាត់ ជនសង្ស័យ០៣នាក់ ៖១-ឈ្មោះ ថៅ អ៊ុយ(រុន) ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់វាលវង់ ខណ្ឌ៧មករា (មានសារធាតុញៀន) , ២-ឈ្មោះ ជា សេងហួរ(ហួរ) ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់វាលវង់ ខណ្ឌ៧មករា (មានសារធាតុញៀន) , ៣-ឈ្មោះ អ៊ុង សូរិយ៉ា (យា) ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់វាលវង់ ខណ្ឌ៧មករា (មានសារធាតុញៀន) បានធ្វើសកម្មភាពលួចយកម៉ូតូចំនួន ០២គ្រឿង , ទូរស័ព្ទដៃ០២ និងឯកសារមួយ ចំនួនរបស់ជន រងគ្រោះចំនួន០២នាក់ រួមមាន ៖១-ឈ្មោះ ឈិន គឹមហឿន ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិក ក្រុមហ៊ុនដឹកជញ្ជូនម៉ូឌេនឡូតឹរី ស្នាក់នៅបន្ទប់ជួលលេខ១២អា ផ្លូវបេតុង ភូមិរោងចក្រ១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ , ២-ឈ្មោះ មាន សំណាង ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិក ក្រុមហ៊ុនដឹកជញ្ជូន ម៉ូឌេន ឡូតឹរី ស្នាក់នៅបន្ទប់ជួលលខ១២អា ផ្លូវបេតុង ភូមិរោងចក្រ១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។ សម្ភារៈ បាត់បង់ ៖ ម៉ូតូ០១គ្រឿង ម៉ាកស៊ុយសូគីស្មាស់វី ០១គ្រឿង ពណ៌ខ្មៅ ផលិតឆ្នាំ២០19 ពាក់ស្លាកលេខភ្នំពេញHN1-8012 , ទូរស័ព្ទដៃ០២គ្រឿង(១-ទូរស័ព្ទដៃម៉ាកអាយហ្វូន ០១គ្រឿង , ទូរស័ព្ទម៉ាកOPPO មួយគ្រឿង , កាបូស្ពាយ០១ , ម៉ាស៊ីនស្កេនឆ្នោត ០១ គ្រឿង និងឯកសាមួយចំនួន ។

សម្ភារបន្សល់ទុក ៖ ម៉ូតូ០១គ្រឿង ម៉ាកស្មាស់វី ពណ៌ខ្មៅ ផលិតឆ្នាំ២០២១ ពាក់ស្លាក លេខភ្នំពេញ1IH-3275 របស់ជនរងគ្រោះឈ្មោះ មាន សំណាង(ជនរងគ្រោះ) ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធីច្បាប់៕

adm

Leave a Reply

Your email address will not be published. Required fields are marked *