ព័ត៌មានជាតិ

បុណ្យផ្កាប្រាក់មហាសាមគីនៅ《 វត្តល្ងើន》!

(ខេត្តស្វាយរៀង )៖ កាលពីថ្ងៃសុក្រ.សៅរ៍ ៥.៦រោច ខែមិគសិរ ឆ្នាំឆ្លូវត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ នៅភូមិពោធិ៍ ឃុំដូនស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង វត្តល្ងើន បានរៀបចំពិធីបុណ្យផ្កាប្រាក់សាមគ្គី ដែលផ្តួចផ្តើមឡើងដោយឯកឧត្ដម លោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការ និងប្រជាពុទ្ធបរិស័ទជិតឆ្ងាយដើម្បីប្រមូលបច្ច័យកសាងស្រះទឹកនិងសមិទ្ធផលផ្សេងៗក្នុងវត្តល្ងើន។ ព្រះវិសុទ្ធិញាណ មុំ សយ ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះមេគណខេត្តស្វាយរៀង បានមានសង្ឃដេការថា បុណ្យផ្កា​ដែលធ្វើ​ដោយមាន​ផ្កា​ជាសក្ការៈ​នោះ​មាន​ពីរ​បែប​គឺ៖ ទី១- បុណ្យ​ផ្កា​រុក្ខជាតិ និង​ផ្កាវារីជាតិ គឺ​គេ​បេះ​តែ​ផ្កា​ឈើ និង​ផ្កា​ឈូក​ថ្វាយ​ព្រះពុទ្ធ​រូប។ ទី២- បុណ្យ​ផ្កា​ប្រាក់ គឺ​គេ​សន្មត​ប្រាក់​ថា​ជា​ផ្កាបវារណា​ចំពោះ​ព្រះ​ដើម្បី​សាង​ថាវរ​វត្ថុ​អ្វី​មួយ។ ប្រទេស​កម្ពុជា​យើង​ សម័យ​បុរាណ​ពុទ្ធបរិស័ទ​ទាំង​ឡាយ​ទាំង​ព្រះរាជា​ទាំង​ប្រជារាស្ត្រ ទ្រង់​តែង​តែ​ប្រារព្ធ​ធ្វើ​បុណ្យ​រុក្ខជាតិ និង​ផ្កាវារីជាតិ​ដោយ​យក​ផ្កា​ចង​ក្រង​ហើយ ហែ​យក​ទៅ​ថ្វាយ​ព្រះពុទ្ធ​នៅ​ព្រះវិហារ​វត្ត​ណា​មួយ​ដែល​នៅ​ជិត។ ព្រះ​រាជា​តែង​ទ្រង់​ធ្វើ​នៅ​ខែវស្សា គឺ​នៅ​ថ្ងៃ១៥​កើត​ខែ​ស្រាពណ៍ដោយ​ទ្រង់​ស្ដេច​យាង​ទៅ​ក្រសាល​តាម​បឹង​តាម​ព្រះទីន័ង នាវា ទ្រង់​ព្រះរាជបញ្ជា​ឲ្យ​បេះ​ផ្កា​ឈូកស ឈូក​ក្រហម ព្រលិត លំចង់ ស្បង្ក័ជ យក​មក​ថ្វាយ​ព្រះក្នុង​ព្រះរាជ​មន្ទីរ​ហើយ​ទ្រង់​ចាត់​ឲ្យ​ហែហម​ដោយ​ក្បួន​ហែដ៏​មហោឡារិក យក​ទៅ​ថ្វាយ​ព្រះពុទ្ធរូប​គ្រប់​វត្តអារាម ដែល​នៅ​ជិត​ព្រះបរមរាជវាំង។ តែ​សព្វ​ថ្ងៃ​ដោយ​គេ​យល់​ថា វត្ត​អារាម​នីមួយៗ​តែង​កសាង​ទីសេនាសនៈ ដូច្នេះ​ទើប​និយម​យក​លុយ​មក​ចង​ក្រង​ជា​ផ្កា រួច​បាន​វេរប្រគេន​ដល់​ព្រះសង្ឃ […]