(ខេត្តបាត់ដំបង)៖ ស្នងការដ្ឋានគរបាលខេត្តបាត់ដំបង បានឱ្យដឹងនៅព្រឹកថ្ងៃសុក្រទី២៦ ខែសីហា ឆ្នាំ២០២២នេះថា៖ លោកឧត្តមសេនីយ៍ត្រី ចេង ឡេង ស្នងការរងផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋានខេត្ត ដឹកនាំកម្លាំងសមត្ថកិច្ចនគរបាលស្រុកចំនួន០២ គឺស្រុកបាណន់ និងស្រុកបវេល ចុះឆ្មក់បង្រ្កាបក្រុមអ្នកប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់(ឧបករណ៍ឆក់ត្រី)នៅក្នុងភូមិសាស្រ្តរបស់ខ្លួនបានចំនួន០២ករណីដែលក្នុងនោះមានមនុស្សចំនួន០៩នាក់ដែលត្រូវសមត្ថកិច្ចនគរបាល នាំមកធ្វើការសាកសួរស្រាវជ្រាវនៅអធិការដ្ឋាននគរបាលស្រុកនិងបានធ្វើការដក ហូតឧបករណ៍ឆក់ត្រីនេះមួយចំនួន កាពីយប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២។ ប្រភពដដែលបន្តថា ក្រោយប្រតិបត្តិការចប់នៅចំពោះមុខសមត្ថកិច្ចនគរបាលជំនាញ ក្រុមអ្នកប្រើប្រាស់ឧបករណ៍ឆក់ត្រីទាំង០៩នាក់នេះ បានឆ្លើយសារភាព អំពីគោលបំណងនិងសកម្មភាពរបស់ខ្លួននាពេលកន្លងទៅ ចំពោះការប្រើប្រាស់ឧបករណ៍នេសាតដោយខុសច្បាប់នេះ (ប្រើប្រាស់ឧបករណ៍ឆក់)។ របាយការណ៍ដដែលបន្តថា ក្រោយពេលពួកគេសារភាពកំហុសសមត្ថកិច្ចនគរបាលបានឱ្យសាមីខ្លួនអ្នកប្រព្រឹត្តិធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពល្មើសបែបនេះបន្តទៀត និងបានធ្វើការដកហូតឧបករណ៍ឆក់ត្រីដោយរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ហើយឱ្យក្រុមគ្រួសារ មកធានាយកទៅធ្វើការអប់រំបន្ថែមនៅមូលដ្ឋានដោយ មិនឱ្យពួកគាត់បន្តសកម្មភាពនេះបន្តទៀត៕
(បន្ទាយមានជ័យ)៖នៅវេលាម៉ោង ៩.៣០នាទីព្រឹក ថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ មានហេតុការមួយបានកេីតឡេីង បង្ករជាភាពភ្ញាក់ផ្អេីល ដល់ បងប្អូនប្រជាពលរដ្ឋ នៅ ភូមិកោះកែវ ក្រោកឃុំឫស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ។ តាមឲ្យដឹងពីម្ដាយសព ថា សាកសពមានឈ្មោះ ថេហេង អាយុ២៤ ឆ្នាំ រស់នៅភូមិឃុំ កេីតហេតុខាងលេី តាមឱ្យដឹងពីម្ដាយបានបញ្ជាក់បន្ថែមថា កាលពីល្ងាចមិញកូនប្រុសរបស់គាត់បានដឹកគាត់ទៅចូលរួមក្នុងកម្មវិធីបុណ្យឆ្លងឆ្នាំសកលក្រោយមកនៅវេលាម៉ោង ១២ រំលងអាធ្រាតកូនប្រុសរបស់គាត់ក៏បានទិញនៅបង្អែមម្ហូបចំណីនិងស្ទុះមកឲ្យគាត់ហើយនិយាយពាក្យមួយម៉ាត់ផ្ដាំទៅបងស្រីថា សូមកុំមានពាក្យសម្ដីធ្ងន់ៗទៅកាន់ម្ដាយព្រោះខ្លាចម្ដាយខឹងសម្បារឈឺ ក្រោយមកក៏ចុះពីខាងលើផ្ទះទៅសម្រាកខាងក្រោមរួចដល់ព្រឹកឡើងក្រោយម្ហូបអាហារឆ្អិនបងស្រីក៏ចូលទៅហៅនៅក្នុងបន្ទប់មិនឮសំឡេងរួចក៏បើកទ្វារមើលស្រាប់តែឃើញជនរងគ្រោះត្រូវបានស្លាប់បាត់បង់អាយុជីវិតបាត់ទៅហើយ។ តាមឱ្យដឹងពីប្រជាពលរដ្ឋនៅក្បែរខាងថា សាកសពនេះជាមនុស្សដែលមានចរិតស្លូតបូត មិនដែលមានជម្លោះឈ្លោះទាស់ទែងជាមួយបងប្អូនណាឡើយ ក្រោយពីវិលត្រឡប់ពីបម្រើការងារជាពលករនៅប្រទេសថៃ កាលពីបុណ្យចូលឆ្នាំរហូតមក មិនដែលបានវិលត្រឡប់ទៅកាន់ប្រទេសថៃវិញទេដោយមូលហេតុ នៅប្រទេសគេធ្វើការហត់ចង់វិលត្រឡប់មកធ្វើការនៅក្នុងស្រុកភូមិ វិញ កន្លងមកបុរសនេះមានតែទំនាក់ទំនងស្នេហាជាមួយនារីម្នាក់រហូតឈានដល់មាសទំនាក់ទំនងល្អយកមករួមរស់នៅជាមួយនៅផ្ទះម្ដាយដែលមានសយដ្ឋាននៅភូមិឃុំកើតហេត្តខាងលើក្រោយពីមានជម្លោះរវាងអ្នកទាំងពីរភាគីខាងស្រីបានទៅធ្វើការនៅរាជធានីភ្នំពេញ ចំណែកខាងបុរសពិបាកចិត្តមិនដឹងធ្វើយ៉ាងម៉េចអាចហៅគេត្រឡប់មកវិញបានមានតែសម្រេចចិត្តបញ្ចប់ជីវិតតែម្ដង។ ក្រោយកើតហេតុសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលស្រុកមង្គលបុរី បានមកធ្វើសាកលវិច្ច័យរួចក៏បានឃើញថាសាកសពនេះត្រូវបានស្លាប់ដោយការធ្វើអត្តឃាតចងកសម្លាប់ខ្លួនដោយខ្លួនឯងយ៉ាងពិតប្រាកដ រួចក៏ធ្វើលិខិតប្រគល់ជូនសាកសពជូនដល់គ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី ។
(ភ្នំពេញ)៖កាលពីថ្ងៃទី២៣ ខែកក្ដដា ឆ្នាំ២០២១ នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខាពេទ្យនិងគ្រឿងសម្អាង ដឹកនាំដោយលោកឱសថការី ហួត សេងថុង អនុប្រធាននាយកដ្ឋាន ដោយមានការសម្របសម្រួលដោយលោក ឆាយ ហុង ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ