ព័ត៌មានសន្តិសុខសង្គម

យុវជនម្នាក់ បានបើករថយន្តស៊េរីទំនើបយ៉ាងលឿន បានរេចង្កូតទៅបុកបង្គោលភ្លើងដាច់ជាកំណាត់ៗ បណ្តាលអោយកៀបតៃកុងស្លាប់ក្នុងឡាន.!

(ភ្នំពេញ)៖បុរសម្នាក់បើករថយន្តឡិចស៊ីសក្នុងល្បឿនលឿនបុកបង្គោលភ្លើងដាច់ជាកំណាត់ៗខ្ទេចមើលលែងស្គាល់ឯអ្នកបើកបរកៀបស្លាប់ក្នុងរថយន្ត។

គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងនៅមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតាម ផ្លូវសហព័ន្ធរុស្ស៊ីក្នុងភូមិព្រៃជីសាក់ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ កាលពី រំលងអធ្រាត្រចូលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១។

ជនរងគ្រោះឈ្មោះ សុន សុភាព ហៅចាវ ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិឡកំបោរ សង្កាត់ ស្វាយប៉ាក ខណ្ឌឫស្សីកែវ បើកថយន្តម៉ាកឡិចស៊ីស។

ក្រោយកើតហេតុសមត្ថកិច្ច ជំនាញចុះមកវាស់វែងយករថយន្តទៅរក្សាទុក
បណ្ដោះអាសន្ននៅនគរបាល ចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ។

ដោយឡែកសពជនរងគ្រោះលោកគ្រូពេទ្យបានយកសំណាកពិនិត្យដោយអវិជ្ជមានជំងឺកូវីដ១៩ហើយធ្វើកំណត់ហេតុជូនសាច់ញាតិយកទៅធ្វើបុណ្យ៕
ដោយ៖ សុវណ្ណារាជ

adm

Leave a Reply

Your email address will not be published. Required fields are marked *