(ខេត្តកណ្តាល) ៖ ព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញជួបសំណេះសំណាល ព្រមទាំងទទួលថវិកា និងស្បៀងអាហារមួយចំនួនពីមន្ទីរអង្គភាពជុំវិញខេត្ត និងសប្បុរសជននានា សរុបថវិកាចំនួន ៤៧,៣០០.០០ដុល្លារ និង១១,៤០០,០០០រៀល ព្រមទាំងស្បៀងអាហារមួយចំនួន ទឹកសុទ្ធ៣០០កេស ទឹកត្រី៣០០យួរ ទឹកស៊ីអ៊ីវ៣០០យួរ និងមី៣០០កេស ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ក្នុងគោលបំណងចូលរួមចំណែកទ្រទ្រង់ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ពិសេសដើម្បីអបអរក្នុងឱកាសខួបលើកទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២២ ក្រោមប្រធានបទ «ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ដោះស្រាយបញ្ហាប្រឈមនានា និងបន្តពង្រឹងភាពធន់សហគមន៍»។
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានថ្លែងអំណរគុណដល់ សប្បុរសជននានាដែលបានបរិច្ចាគនូវទ្រព្យសម្បត្តិផ្ទាល់ខ្លួន ដើម្បីរួមចំណែកជាមួយសកម្មភាពមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាលនៅពេលនេះ។
ឯកឧត្តម បន្តថា ថវិកា និងស្បៀងអាហារ ដែលបានផ្ដល់ជូននៅពេលនេះ គឺពិតជាមានតម្លៃ និងឆ្លើយតបបានទាន់ពេលវេលា ក្នុងកាលៈទេសៈដែលខេត្តកណ្ដាល កន្លងមកបានប្រយុទ្ធប្រឆាំង និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលបានរីករាលដាលនៅទូទាំងខេត្តកណ្ដាល ពិសេសប្រជាពលរដ្ឋដែលជួបនូវគ្រោះមហន្តរាយផ្សេងៗ ដូច្នេះអំណោយទាំងអស់នេះ គឺពិតជាទាន់ពេលវេលា ក្នុងការជួយប្រជាពលរដ្ឋ ដែលកំពុងប្រឈមទៅនឹងការខ្វះស្បៀងអាហារផងដែរ។
ឯកឧត្ដម បានសន្យាថា ថវិកា និងស្បៀងអាហារទាំងអស់នេះនឹងរក្សាទុកអោយបានត្រឹមត្រូវ និងយកទៅប្រគល់ដល់ដៃប្រជាពលរដ្ឋដែលជួបការលំបាក ដែលកំពុងត្រូវការជំនួយពីយើងទាំងអស់គ្នា។
ថវិកា និងស្បៀងអាហារ ដែលសប្បុរសជននាំយកជូនសាខាកាកបាទក្រហមខេត្តកណ្ដាលរួមមាន៖
១-មន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ថវិកា 600$
២-មន្ទីររ៉ែ និងថាមពលខេត្ត ថវិកា 300$
៣-មន្ទីរកិច្ចការនារីខេត្តថវិកា 600$
៤-មន្ទីរការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈខេត្តថវិកា 2000$
៥-សាខាពន្ធដារខេត្ត ថវិកា 5000$
៦-មន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ថវិកា 1500$
៧-ខណ្ឌរដ្ឋបាលជលផលកណ្ដាល ថវិកា 1000$
៨-មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត ថវិកា 5000$
៩-មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ថវិកា 1200$
១០-សមាគមមិត្តដើម្បីមិត្ត ថវិកា 1000$
១១-លោក តាំង សុខឃី(ភរិយា+ម្តាយ) ថវិកា ៦លានរៀល និងទឹកសុទ្ធ៣០០កេស ទឹកត្រី៣០០យួរ ទឹកស៊ីអ៊ីវ៣០០យួរ និងមី៣០០កេស
១២-អនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្អាង ថវិកា6000$
១៣-គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត ថវិកា 500$
១៤-លោកស្រី កា ធារិទ្ធ នាយិកាសាលាបញ្ញាសាស្ត្រអន្តរជាតិសាខាក្រុងតាខ្មៅ ថវិកា ៤០ម៉ឺនរៀល
១៥-កងរាជអាវុធហត្ថខេត្ត ថវិកា៥លានរៀល
១៦-ស្នងការដ្ឋាននគរបាលខេត្ត ថវិកា5000$
១៧-មេបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកណ្ដាល ថវិកា500$ ៕