ព័ត៌មានរាយការណ៍

កម្លាំងកងរាជអាវុធហត្ថខេត្តព្រៃវែងចាប់បានក្រុមចោរកម្មលួចម៉ូតូជាសកម្មនៅខេត្តព្រៃវែងបានចំនួន០៤នាក់!

(ខេត្តព្រៃវែង)៖នៅវេលាយប់ ថ្ងៃទី ២៧ខែមេសាឆ្នាំ ២០២៥ នៅចំណុចសណ្ឋាគារ ហង្សទន្លេមាស ស្ថិតនៅភូមិជ័យឧត្តម ឃុំព្រែកខ្សាយ(ក) ស្រុកពាមរក៍ ខេត្តព្រៃវែង។ មានករណី ចោរកម្មលួចម៉ូតូ០១គ្រឿង ម៉ាក់ហុងដា C១២៥ ព័ណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ ១LI ០៦៦៦ ជាកម្មសិទ្ធិ របស់ឈ្មោះ ម៉ៅ រ៉ាយុទ្ធ ភេទប្រុស អាយុ ២០ ឆ្នាំ ជនជាតិខ្មែរ មុខរបរបម្រើការងារ ក្នុងសណ្ឋាគារ រស់នៅភូមិចំការវែង ឃុំពាមមានជ័យ ស្រុកពាមរក៍ ខេត្តព្រៃវែង បង្កឡើង ដោយជនសង្ស័យ មិនស្គាល់អត្តសញ្ញាណ បានលួចយកម៉ូតូ ជនរងគ្រោះរួចគេចខ្លួនបាត់។ ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ និងមានបទបញ្ជាពីលោក ឧត្តមសេនីយ៏ត្រី ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង កម្លាំង ជំនាញមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តព្រៃវែង ដឹកនាំដោយលោក វរសេនីយ៏ទោ ផាត់ សុជោត ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស បានចុះធ្វើការស្រាវជ្រាវ លើករណីនេះ […]

ព័ត៌មានរាយការណ៍

ទីតាំងល្បែងជល់មាន់អនឡាញនៅស្រុកកោះធំរីកដូចផ្សិតតែអាជ្ញាធរមានសមត្ថកិច្ចគ្មានការទប់ស្តាត់!

កណ្ដាល៖ រាល់ថ្ងៃគេសង្កេតឃើញសកម្មភាពនៃការបើក ល្បែងស៊ីសងតាមប្រព័ន្ធ”អនឡាញ”ជល់មាន់ទូរទស្សន៍ កំពុងពេញនិយមខ្លាំងណាស់ នៅក្នុងភូមិសាស្ត្រ ស្រុកកោះធំ ខេត្តកណ្ដាល ។ នេះបើយោងតាមសកម្មភាពភាពជាក់ស្ដែងៈ នៅតាមបណ្ដាលហាងកាហ្វេនីមួយៗក្នុង និងលួចបង្កប់ក្នុងផ្ទះដោយចងវាំងននបាំងបន្លំភ្មែកមហាជន។ ម្យ៉ាវិញទៀតក្រុមអ្នកញៀនល្បែង”អនឡាញ”បានភ្នាល់ចាក់លុយធំៗ ដោយហ៊ោកញ្ច្រៀវអ៊ូអរ យ៉ាងគគ្រឹកគគ្រេងបំផុត.ហាក់បីដូចជាល្បែងស្របច្បាប់ទៅហើយ!។ ប៉ុន្តែផ្ទុយទៅវិញ អាជ្ញាធររួម និងសមត្ថកិច្ចមូលដ្ឋាន បានត្រឹមធ្វើកិច្ចសន្យាឱ្យឈប់.!លុះសមត្ថកិច្ចចេញផុត បើកលេងវិញលើសដើម។ សកម្មភាពនេះ«ហាក់បីដូចជា ម្ចាស់ទីតាំងនិងសមត្ថកិច្ច កំពុងលេងបិទពួន ដើម្បីបន្លំភ្នែកមហាជន»។ ទីតាំងទី១៖ ម្ចាស់ផ្ទះឈ្មោះ ភី ស្ថិតនៅភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។ ទី២៖អត់ស្គាល់ឈ្មោះ ភូមិស្វាយកណ្តាល ឃុំព្រែកថ្មី ស្រុកកោះធំ កណ្តាល។ ទី៣៖ម្ចាស់ផ្ទះឈ្មោះ សេង ណៃហាប ស្ថិតនៅភូមិកំពង់សំបួរ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។ ទី៤៖ម្ចាស់ផ្ទះឈ្មោះ ទីត ស្ថិតនៅភូមិព្រែកទុំ ឃុំកោះធំខ ស្រុកកោះធំ ខេត្តកណ្តាល។ ទី៥៖ម្ចាស់ផ្ទះឈ្មោះ ជីវ ភី ស្ថិតនៅភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។ […]

ព័ត៌មានរាយការណ៍

អាជីវករថា បង់លុយចូលហោប៉ាវមន្ត្រីច្រកទ្វារព្រំដែនក្អមសំណ អស់ចាប់ពី២០ ទៅ៣៥ម៉ឺនរៀលក្នុង១ឡាន!

(ខេត្តកណ្តាល)៖ ស្របពេលដែលរាជរដ្ឋាភិបាលអាណត្តិទី៧ កំពុងយកចិត្តទុកដាក់ ក្នុងការលុបបំបាត់អំពើពុករលួយ ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យកាន់តែរីកចំរើនថែមមួយកម្រិតទៀតនោះ។ បែរជាមានការលើកឡើងថា មន្ត្រីពាក់ព័ន្ធនៅ”ច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ”ក្នុងឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្ដាល កំពុងពួតដៃគ្នា កំណត់យកលុយ ពីរថយន្តដឹក(ផ្លែដូង) ចេញពីប្រទេសវៀតណាម ចូលមកកម្ពុជា ក្នុង១ជើងៗ ចាប់ពី២០ម៉ឺនរៀល ទៅ៣៥ម៉ឺនរៀលជាកំហិត។ ខណៈជនជាតិវៀតណាម ដែលតែងតែឆ្លងដែនចេញចូលជាប្រចាំ ក៏បានអះអាងដែរថា ពួកខ្លួនបង់លុយឱ្យប៉ូលិសច្រកទ្វារព្រំដែនមួយនេះ ក្នុងម្នាក់ៗចំនួន៥ម៉ឺនដុង(លុយវៀតណាម) ជាថ្នូរនឹងការអនុញ្ញាតឱ្យចេញចូលដោយសេរី.អត់វ៉ៃត្រា.អត់(ប៉ាស្ទ័រ)។ -ករណីនេះលោកប្រធានស្នាក់ការថ្លែងថា”អាអ្នកថាវាចេះតែថាទេ កុំចេះតែមកសួរ ឱ្យវាប្ដឹងមក”។ ជុំវិញរឿងនេះ អាជីវករដែលតែងតែដឹក(ផ្លែដូង)ពីវៀតណាម ចូលមកកម្ពុជា តាម”ច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ”ដោយប្រើ”រថយន្តសាំយ៉ុង”បានអះអាងថា ខ្លួនដឹក១ជើងៗ បង់លុយឱ្យស្នាក់ការត្រួតពិនិត្យ.មន្ត្រីគយ.និងប៉ូលិស នៅច្រកទ្វារព្រំដែនមួយនេះ.អស់សរុបចំនួន២០០.០០០រៀលជាកំហិត។ -រីឯអ្នកដឹក(ផ្លែដូង)ដោយប្រើរថយន្តចំណុះ២តោនកន្លះ ក៏បានលើកឡើងស្រដៀងគ្នាដែរថា ខ្លួនដឹក១ជើងៗ បង់លុយឱ្យសមត្ថកិច្ចខ្មែរ ដែលប្រចាំការនៅ”ច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ”អស់សរុបចំនួន៣៥០.០០០រៀលជាកំហិត! ក្នុងនោះរួមមាន.ស្នាក់ការ.គយនិងប៉ូលិស។ អាជីវករបញ្ជាក់ថា រាល់ការបង់លុយរបស់ពួកគាត់ មកឱ្យសមត្ថកិច្ចច្រកទ្វារព្រំដែនខាងលើ គឺពុំដែលមានក្រដាសស្នាមឬវិក្កយបត្រ បង់ពន្ធចូលរដ្ឋអ្វីឡើយ.ដោយជារៀងរាល់លើក ពួកខ្លួន រត់ការហុចលុយឱ្យមន្ត្រីផ្ទាល់ដៃ។ ចំណែកអ្នកដឹកជីកសិកម្ម ពីវៀតណាម ចូលមកកម្ពុជា ដោយប្រើរ៉ឺម៉កម៉ូតូ បាននិយាយថា ខ្លួនដឹក១ជើងៗបង់លុយឱ្យមន្ត្រីពាក់ព័ន្ធខាងខ្មែរ ដែលនៅ”ច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ”អស់ចំនួន២០០.០០០ដុងលុយវៀតណាម(ស្មើនឹង៣០.០០០រៀលលុយខ្មែរ)។ -នេះគ្រាន់តែជាតួរលេខត្រួសៗតិចតួចប៉ុណ្ណោះ […]

ព័ត៌មានរាយការណ៍

ក្តៅៗ​៖រដ្ឋបាលស្រុកពារាំងទុកពេល៣ថ្ងៃ ឲ្យក្រុមអាជីវករលក់ដូរនៅចំណុចតាមចិញ្ចើមផ្លូវផ្សារព្រៃព្នៅចាស់ រុះរើតូប ឬសំយ៉ាប ចេញ, ករណី​រឹងរួស អាជ្ញាធរនឹងអនុវត្តច្បាប់តែម្តង!

ខេត្ត​​ព្រៃវែង៖ យោងតាមលិខិតជូនដំណឹងរបស់រដ្ឋបាលស្រុកពារាំងលើកទី៣ ចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានប្រកាសថា ​អាជីវករលក់ដូរមួយចំនួន នៅតាមចិញ្ចើមផ្លូវសាធារណៈ ពិសេសនៅចំណុចតាមចិញ្ចើមផ្លូវផ្សារព្រៃព្នៅចាស់​ បានរៀបចំកន្លែងលក់ដូរលើចិញ្ចើមផ្លូវ បណ្តាលឲ្យបាត់បង់នូវសណ្តាប់ធ្នាប់ សោភណភាព អនាម័យ របៀបរៀបរយ និងមានការកកស្ទះចរាចរណ៍។ ឯកសារនោះបានបញ្ជាក់ថា ក្នុងនោះក៏មានអាជីវករ ចំនួន៩០%បានស្តាប់តាមការណែនាំសេចក្តីជូនដំណឹងលើកទី២ និងការចុះអនុវត្ត របស់រដ្ឋបាលស្រុកពារាំង ប៉ុន្តែ នៅមានបងប្អូន និងអាជីវករមួយចំនួនតូច មិនចូលរួមអនុវត្ត និងការណែនាំរបស់រដ្ឋបាលស្រុកនៅឡើយ។ ប្រភពដដែលបានបញ្ជាក់ថា ដើម្បីរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយ រដ្ឋបាលស្រុកពារាំង ណែនាំឲ្យអាជីវករ ដែលកំពុងលក់ដូរនៅលើចិញ្ចើមផ្លូវ មិនទាន់រុះរើ តូបឬយ៉ាបនៅលើចិញ្ចើមផ្លូវ អញ្ជើញរុះរើ តូប ឬយ៉ាបឲ្យអស់ ឬរើទៅលក់ដូរនៅទីតាំងផ្សារដែលអាជ្ញាធរបានកំណត់ដោយច្បាប់ទាំងអស់គ្នា ។ រដ្ឋបាលស្រុក ទុករយៈ ពេលចំនួន ០៣ថ្ងៃ​ចាប់ពីថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៥ ដើម្បីផ្តល់លទ្ធភាព​ដល់អាជីវករ ក្នុងការទៅរៀបចំលក់ដូរនៅទីតាំងផ្សារ ដែលកំណត់ដោយច្បាប់ទាំងអស់គ្នា ។ «ក្នុងករណីអាជីវករ មួយចំនួនតូចមិនរុះរើអាជ្ញាធរ នឹងចុះរុះរើ ហើយចំពោះការខូចខាតបាត់បង់សម្ភារផ្សេងៗ […]

ព័ត៌មានរាយការណ៍

ល្បែងសុីសងលំដាប់VIP”ហ្គេមអនឡាញ”ខុសច្បាប់ នៅក្នុងឃ្លាំងរបស់ឧកញ៉ា ថាប់ ខាងលិចរង្វង់មូលស្វាយអន្ទរ,,,

(ខេត្តព្រៃវែង)៖ លោកមេឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បានថ្លែងប្រាប់សារព័ត៌មានទទួលស្គាល់ថា ពិតជាមានករណី”បើកល្បែងស៊ីសង”ក្នុងឃ្លាំងរបស់លោកឧកញ៉ា ថេត ប៊ុនថាប់ ដោយគ្មានច្បាប់អនុញ្ញាតប្រាកដមែន។ ដោយលោកមេឃុំអះអាងថា មានអភិបាលរងខេត្តព្រៃវែងម្នាក់ ជាអ្នកសម្របសម្រួលក្នុងការបើកល្បែងមួយនេះ។ ករណីនេះដែរពុំមានការបកស្រាយបំភ្លឺពីលោកឧកញ៉ា ថេត ប៊ុនថាប់ នោះឡើយ។ ប្រភពបានឱ្យ(សារព័ត៌មានក្នុងស្រុក)ដឹងថា បនល្បែង”ហ្គេមអនឡាញលំដាប់VIP”ខ្នាតធំមួយនេះ បានបើកដំណើរការ រយៈពេលជិត២ខែមកហើយ គឺនៅក្នុងឃ្លាំងនៃដីឡូត៍ក្រោយផ្ទះរបស់លោកឧកញ៉ា ថេត ប៊ុនថាប់ ត្រង់ចំណុចខាងជើងផ្លូវជាតិលេខ៨ ស្ថិតនៅភូមិព្រៃខ្លា ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ សេចក្ដីរាយការណ៍បានឱ្យដឹងទៀតថា ជារៀងរាល់ថ្ងៃមានមេការ ដើរប្រមូលកៀងគរហៅភ្ញៀវចិន ពីភ្នំពេញនិងតាមបណ្ដាខេត្តផ្សេងៗ រួចដឹកតាមរថយន្តស្តារិច ដើម្បីចូលមកលេងល្បែង”ហ្គេមអនឡាញ”ក្នុងឃ្លាំងត្រង់ចំណុចខាងលើ.ហាក់បីដូចជា(កាស៊ីណូ) មានច្បាប់ទម្លាប់អញ្ចឹង។ ដោយពួកគេលេងភ្នាល់ ចាក់លុយធំៗ យ៉ាងគគ្រឹកគគ្រេងបំផុត និងមានសុវត្ថិភាព ខណៈសមត្ថកិច្ចដឹងហើយ ប៉ុន្តែមិនហ៊ានបង្ក្រាប។ ក្នុងរឿងនេះ អ្នកលេងល្បែងបង្ហើបថា កាលពីកន្លះខែមុន មានជនជាតិចិនម្នាក់ បានដើរយំនៅម្ដុំរង្វង់មូលស្វាយអន្ទរ ដោយសារលេងល្បែងនៅក្នុងឃ្លាំងឧកញ៉ា ថេត ប៊ុនថាប់ ចាញ់អស់លុយច្រើនពេក។ ទន្ទឹមនិងនោះ យុវតីម្នាក់ដែលតែងតែចេញចូលក្នុងតំបន់ដីឡូត៍របស់ឧកញ៉ា ថេត ប៊ុនថាប់ បានអះអាងថា […]

ព័ត៌មានរាយការណ៍

តើមេឆ្នោតកត់កន្ទុយលេខវៀតណាមឈ្មោះ សុភ័ក្រ​នៅឃុំអង្ករបាជ័យ ស្រុកកំពង់សៀម មានអំណាចអ្វីបានហ៊ានពង្រាយកូនកញ្ជែញ ល្អី កត់ឆ្នោតវៀតណាមនៅសង្កាត់បឹងកុកក្រុងកំពុងចាមបានយ៉ាងរលូន!

(ខេត្តកំពង់ចាម)៖ពលរដ្ឋក្នុងភូមិបឹងកុក២​សង្កាត់​បឹងកុក មិនថា ក្មេង ចាស់ ប្រុស ស្រី និងមន្រ្តីរាជការ កំពុងតែវក់វីក្នុងការផ្សងសំណាងល្បែងឆ្នោតកត់កន្ទុយលេខវៀតណាមដោយចាក់២លេខសង៩៧និងចាក់៣លេខសង៨០០ដោយគ្រាន់តែកាត់សុបិន្ត ពេលយប់ ឫអ្នកតាឱ្យយល់សពចាក់កន្ទុយលេខជាដើម។​ សេចក្តីរាយការណ៍បានឱ្យ(ម្ចាស់ទន្លេមេគង្គ)ដឹងថា៖ កូនកញ្ច្រែង ល្អី កត់ឆ្នោតកត់កន្ទុយលេខឆ្នោតវៀតណាមដុះស្លែរនៅក្នុងភូមិបឹងកុក២ សង្កាត់​បឹងកុក ក្រុងកំពង់ចាម ខេត្ត​កំពង់ចាម​។ បានដាក់ពង្រាយកូនកញ្ច្រែង ល្អីនៅតាមបណ្តាលភូមិ,ឃុំដើម្បី ចុះកត់ និងប្រមូលកន្ទុយលេខឆ្នោតវៀតណាមជាច្រើន មកឲ្យពួកខ្លួន ហើយបានបញ្ជូនលេខឆ្នោតទាំងនោះអោយទៅ មេឆ្នោតឈ្មោះ សុភ័ក្រ នៅភូមិបាជ័យ ឃុំអង្ករបាជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ហើយហ៊ានឲ្យកូនកញ្ជែញ ល្អី លើកស្លាកល្បែងសុីសងថែមទៀតផង។ បើកជារៀងរាលថ្ងៃ បានដោយរលូន គ្មានអាជ្ញាធរមានសមត្ថកិច្ចណាចុះហាមឃាត់និងបង្រាបឡើយ។ ជាក់ស្តែងនៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ​២០២៥នេះ កូនកញ្ជែញ ល្អី នៅកត់តាមផ្ទះបានបង្ហើបថា៖ ការកត់កន្ទុយលេខឆ្នោតវៀតណាមនេះយកទៅអោយមេឈ្មោះ សុភ័ក្រនៅភូមិបាជ័យ ឃុំអង្ករបាជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។​ អ្វីដែលកត់សំគាល់គឺពលរដ្ឋ​ទាំងនោះគ្រាន់តែដេកពីយប់ហើយសុបិនឃើញរឿងអ្វីមួយឬហេតុការណ៍ប្លែកៗអ្វីមួយ ហើយពេលព្រឹកប្រលឹមឡើងគាងគរគ្នាកាត់ចេញជាលេខ ខ្លះទៀតឱ្យតែមានមនុស្សស្លាប់ យកអាយុមកកាត់ជាលេខរួចចាក់តែម្តង។ រួចនាំគ្នាចាំផ្ទៀង រាល់ម៉ោង៤ល្ងាច ដូចគេថា៖(ថ្ងៃស្ដាយលេខល្ងាចលុយ?)។ រាល់សកម្មភាពទាំងនេះមិនត្រូវបានសមត្ថកិច្ច ឃុំបឹងកុក២ […]

ព័ត៌មានរាយការណ៍

បែកធ្លាយ ផ្អើលស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំដែលមេឆ្នោតឈ្មោះឈាង សុខា ហៅចែកែវ ចេះតែស៊ី តែមិនចេះសង, តើសមត្ថកិច្ចគិតបែបណា?​!​!​

(ខេត្តត្បូងឃ្មុំ)÷ ករណីបែកធ្លាយមេឆ្នោតធំៗ រស់នៅភូមិឈេីទាលជ្រុំ ឃុំអញ្ចេីម ស្រុកត្បូងឃ្មុំ ខេត្ត​ត្បូង​ឃ្មុំ ឈ្មោះឈាង សុខា ហៅចែកែវនិងកូនកញ្ជែញឈ្មោះឡឹប ស្រី​នាង កំពុងធ្វើឱ្យមានការចាប់ អារម្មណ៍ជាទូទៅចំពោះប្រជាពលរដ្ឋនៅស្រុកត្បូងឃ្មុំដែលមេឆ្នោតនេះ ចេះស៊ី ប៉ុន្តែមិនចេះសង។ រឿងនេះមានការជជែកវែកញែកថា ការកត់កន្ទុយលេខគឺជារឿងមួយខុសច្បាប់ រីឯស៊ីមិនសងគឺជារឿងមួយទៀត។ យ៉ាង ណាក៏ដោយវាបានបង្ហាញឲ្យឃើញថា អាជ្ញាធរស្រុកត្បូងឃ្មុំបិទភ្នែកឲ្យមានល្បែងស៊ីសងខុសច្បាប់។ បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ស្ត្រីមេឆ្នោតធំម្នាក់ឈ្មោះ ឈាង សុខា ហៅកែវ ដែលមានមូលដ្ឋានខាងលើបានអួតក្អេងក្អាងស្ទើរ គ្រប់ទីកន្លែងក្នុងស្រុកត្បូងឃ្មុំថា ខ្លួនជាមេឆ្នោតធំម្នាក់រកសុីមុខរបរនេះយូរ ណាស់មកហេីយ មិនដែលខ្លាច មិនដែលខ្វល់ពីច្បាប់ឬសមត្ថកិច្ចនោះទេ ដោយខ្លួនបានបង់លុយទៅឱ្យសមត្ថកិច្ចពាក់ព័ន្ធ ទេីបខ្លួនមិនក្លាចញញេីតបែបនេះ។ ស្ត្រីម្នាក់ឈ្មោះ ជុំ ណាគ្រី ជាអ្នកញៀនល្បែងកន្ទុយ លេខនិងជាជនរងគ្រោះបានបង្ហេីបប្រាប់អោយដឹងថា ស្ត្រីមេឆ្នោតជេីងខ្លាំងម្នាក់ឈ្មោះ ឡឹប ស្រីនាង រស់នៅភូមិ ឈេីទាលជ្រុំ ឃុំចិញ្ចេីម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានគំរាមខ្លួនឱ្យទៅប្តឹងនៅណាក៏ទៅប្តឹងចុះ បន្ទាប់ពីខ្លួនចាក់ឆ្នោតត្រូវទឹកលុយចំនួន13700000៛ កាលពីថ្ងៃទី២១ ខែ តុលា២០២៤ បែរជាមេឆ្នោត ឈ្មោះ ឡឹប ស្រីនាង […]

ព័ត៌មានរាយការណ៍

ចៅអធិការ”វត្តស្លាកែត”នៅស្រុកកៀនស្វាយ រងការរិះគុណពីពលរដ្ឋថា យកដីបឹងមកពុះឡូត៍ លក់ឱ្យគេសង់ចេតិយក្នុង១ប្លង់ៗតម្លៃ៥.០០០ដុល្លារ!

(ខេត្តកណ្ដាល)៖ ពលរដ្ឋមួយចំនួន ក៏ដូចជាមន្ត្រីរាជការក្នុងស្រុកកៀនស្វាយ ខេត្តកណ្ដាល បានបញ្ចេញប្រតិកម្មនិងសម្ដែងការខកចិត្តជាខ្លាំង ទៅលើលោក មុត សារិទ្ធ មេឃុំគគីរ ដោយថាលោកមេឃុំរូបនេះ កំពុងធ្មេចភ្នែកបើកភ្លើងខៀវឱ្យ ព្រះតេជគុណព្រះវិជ្ជានុរ័ក្ខញាណ ខឹម សុផន ព្រះអនុគណស្រុកកៀនស្វាយ និងជាចៅអធិការ(វត្តស្លាកែត) ទន្ទ្រានចាក់ដីលុបបឹងសាធារណៈរបស់រដ្ឋ ដែលនៅខាងក្រោយវត្ត មកអង្កន់ពុះជាឡូត៍ លក់ឱ្យគេសាងសង់(ចេតិយ) ក្នុង១ឡូត៍ៗតម្លៃ៥.០០០ដុល្លារ ដោយពុំមានការទប់ស្កាត់។ -ករណីនេះ លោកមេឃុំថ្លែងថា គ្មាននរណាទៅលក់ដូរដីវត្តនោះទេ។ ស្របពេលដែលលោកមេឃុំ ថ្លែង បដិសេធបែបនេះ ស្រាប់តែព្រះគ្រូ ខឹម សុផន បានមានសង្ឃដីកាទទួលស្គាល់ថា ព្រះអង្គពិតជាបានពុះឡូត៍ លក់ក្នុង១ប្លង់តម្លៃ៥.០០០ដុល្លារប្រាកដមែន។ បើតាមព្រះគ្រូ ខឹម សុផន ដីនេះពីមុនមកជា(ដីបឹង) ហើយបច្ចុប្បន្នមន្ត្រីជំនាញបានវាស់វែង និងកាត់ឆ្វៀលបញ្ចូលមកជាដីគរុភណ្ឌរបស់វត្ត និងបានចេញបង្កាន់ដៃរួចហើយដែរ។ ពោលគឺ ខណៈពេលវាស់វែងនោះ ព្រះអង្គ ក៏បានប្រគល់លុយឱ្យមន្ត្រីជំនាញចំនួនពីរ ទៅ៣០០ដុល្លារទៀតផង ជាថ្លៃបាយទឹក។ សូមជម្រាបថា ដីបឹងសាធារណៈរបស់រដ្ឋ ដែលព្រះសង្ឃអាចារ្យគណៈកម្មការនៅ(វត្តស្លាកែត)ចាក់ដីលុប និងអង្កន់ពុះឡូត៍លក់ឱ្យគេសង់(ចេតិយ)នោះ មានទីតាំងត្រង់ចំណុចក្រោយ(វត្តស្លាកែត)ស្ថិតនៅភូមិចិនកោះ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ […]

ព័ត៌មានរាយការណ៍

សេចក្តីប្រកាសព័ត៌មាន! អ្នកនាំពាក្យ និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល

សេចក្តីប្រកាសព័ត៌មាន! អ្នកនាំពាក្យ និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ។ សូមជម្រាបជូនលោកចាងហ្វាងគេហទំព័រអង្គភាពសារព័ត៌មាន កម្ពុជាសម័យតេជោអភិវឌ្ឍន៍ ដែលបានធ្វើការផ្សព្វផ្សាយទីតាំងលេងល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអនឡាញ លេងយ៉ាងគគ្រឹកគគ្រេងក្នុងភូមិសាស្រ្តស្រុកមុខកំពូល។ អ្នកនាំពាក្យ និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្ត ជម្រាបជូនលោកចាងហ្វាង អង្គភាពសារព័ត៌មាន កម្ពុជាសម័យតេជោអភិវឌ្ឍន៍ចូលមកបំភ្លឺនៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ព័ន្ធនឹងការផ្សព្វផ្សាយទីតាំងលេងល្បែងស៊ីសងខុសច្បាប់ខាងលើ ដើម្បីទៅពិនិត្យទីតាំងដែលអង្គភាពខាងលើបានផ្សព្វផ្សាយនោះមានលេងល្បែងស៊ីសងដែរឬអត់? អាស្រ័យហេតុនេះ សូមលោកចាងហ្វាង អង្គភាពសារព័ត៌មាន កម្ពុជាសម័យតេជោអភិវឌ្ឈន៍ ប្រញាប់ចូលមកបំភ្លឺឱ្យបានឆាប់បំផុត ហើយប្រសិនបើអង្គភាពសារព័ត៌មានខាងលើ មិនមកបំភ្លឺចំពោះការផ្សព្វផ្សាយនោះទេសមត្ថកិច្ចជំនាញនិងអនុវត្តទៅតាមនីតិវិធីច្បាប់ ។

ព័ត៌មានរាយការណ៍

សេចក្តីបំភ្លឺព័ត៌មានបឋម! ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមជម្រាបជូនសាធារណជន និងបណ្តាញសារព័ត៌មានជ្រាប ពាក់ព័ន្ធករណី ផ្ទុះអាវុធ (កែច្នៃ)

សេចក្តីបំភ្លឺព័ត៌មានបឋម! ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមជម្រាបជូនសាធារណជន និងបណ្តាញសារព័ត៌មានជ្រាប ពាក់ព័ន្ធករណី ផ្ទុះអាវុធ (កែច្នៃ) -កើតហេតុ: នៅថ្ងៃទី២៦.០៩.២០២៤ វេលាម៉ោង១២:៤៤នាទី -នៅចំណុច: កាស៊ីណូថ្មពេជ្រ ស្ថិតក្នុងភូមិក្អមសំណរក្រោម ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្ដាល ។ ***ជនរងគ្រោះ ០១នាក់ -ឈ្មោះ ចៅ រិន ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ មានទីលំនៅភូមិក្អមសំណរក្រោម ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្ដាល ។ (រងរបួសឆ្អាដៃ ខាងឆ្វេងបន្តិច) ***ជនសង្ស័យចំនួន ០៤នាក់ -មិនស្គាល់អត្តសញ្ញាណ ។ ***សម្ភារៈចាប់យករួមមាន ១.សំបកគ្រាប់ទំហំ ០៩មីលីម៉ែត្រចំនួន ០៧សំបកគ្រាប់។ ២.ដែកកេះប្រើហ្គាស រូបរាងជាគ្រាប់បែក និងគ្រឿងបង្គំបាក់បែក ០១សម្រាប់ ។ ៣.ក្បាលគ្រាប់ជ័រ ពណ៌ខ្មៅ ០១គ្រាប់ ។ ***សភាពរឿងហេតុ នៅវេលាម៉ោងថ្ងៃកើតហេតុ មានជនសង្ស័យ […]