ព័ត៌មានជាតិ

ក្រោយបន្ដរកឃើញអ្នកកើតជំងឺកូវីដ១៩តំបន់ទំនប់រលកភូមិ៣ សង្កាត់លេខ១រដ្ឋបាល ខេត្តព្រះសីហនុសម្រេច ផ្អាកការចេញចូលនិងដាក់ជាមណ្ឌលចត្តាឡីស័

ខេត្តព្រះសីហនុ៖រដ្ឋបាល បានចេញសេចក្ដីជូនដំណឹង ស្ដីពីការផ្អាកជាបណ្ដោះអាសន្ន ការចេញ-ចូល ទីតាំង មួយផ្នែកបន្ថែមទៀតនៃតំបន់ទំនប់រលក ស្ថិតក្នុងភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ រូមមានក្រុមទី១, ៤, ២៥, ២៦, ២៧, ២៨, ២៩, ៣០, ៣១, ៣៣ និងក្រុមទី៣៤)។

ដោយការផ្អាកនេះត្រូវបានចាប់អនុវត្តន៏ចាប់ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះតទៅ រយៈពេល១៤ថ្ងៃ និងដាក់ទីតាំងខាងលើជា មណ្ឌលចត្តាឡីស័កតែម្តង។

រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា យោងតាមលទ្ធផលតេស្ដវត្ថុសំណាកដែលក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្ត បានយកពីប្រជាពលរដ្ឋនៅតំបន់ទំនប់រលក ចាប់ពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១មក គឺ បានបញ្ជាក់ថា មានករណីវិជ្ជជំងឺកូវីដ១៩ ពាក់ព័ន្ធជាមួយមនុស្សនៅក្នុងតំបន់នោះជាបន្ដបន្ទាប់។

ដូចនេះដើម្បី ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩បន្តទៀតរដ្ឋបាលខេត្តសម្រេចបិទតំបន់នោះជាបន្ទាន់ចាប់ពីត្រឹមផ្លូវចូលភូមិ (ព្រំប្រទល់កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ) ទៅដល់រំដួលជើងភ្នំ (ក្រុមទី១) និងចាប់ពីផ្លូវរថភ្លើង (ទាំងសងខាង ផ្លូវ)នៅខាងក្រោយតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែស្វយ័តក្រុងព្រះសីហនុរហូតដល់មាត់សមុទ្រដោយមិនអនុញ្ញាតឲ្យមានការចេញ-ចូលតំបន់នោះបន្តទៀតឡើយ។ក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថា មាន ផ្ទុកជំងឺកូវីដ-១៩ នឹងចុះស្រាវជ្រាវសម្ភាសន៍អ្នកពាក់ព័ន្ធ ក្នុងទីតាំងនោះ (ទាំង១១ក្រុម)ហើយក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្ត នឹងចុះយកវត្ថុសំណាកពីអ្នករស់នៅក្នុងតំបន់នោះទាំងអស់ ដើម្បីធ្វើតេស្តរកវីរុសកូវីដ-១៩។

ដូចនេះ រដ្ឋបាលខេត្តព្រះសីហនុ សម្រេចផ្អាកអាជីវកម្មនិងការលក់ដូរគ្រប់ប្រភេទរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងតំបន់នោះជាបណ្តោះអាសន្ននិងកំណត់ជាមណ្ឌលចត្តាឡីស័ករយៈពេល១៤ថ្ងៃចាប់ពីពេលជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី។

បងប្អូនប្រជាពលរដ្ឋទាំងអស់ (ទាំង១១ក្រុម) ត្រូវតែ ធ្វើចត្តាឡីស័ក ឲ្យបានត្រឹមត្រូវគ្រប់ៗគ្នាឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។

គួរបញ្ជាក់ផងដែរថាតំបន់ទំនប់រលកជាតំបន់មួយដែលមានប្រជាពលរដ្ឋច្រើនរស់នៅហើយការគ្រប់គ្រង របស់ រដ្ឋបាលអាជ្ញាធរមួលដ្ឋានហាក់មានផលលំបាកបន្តិច ដោយសារប្រជាពលរដ្ឋភាគច្រើនដែលរស់នៅក្នុង តំបន់នោះ ជាប្រជាពលរដ្ឋ ចំណាក់ស្រុក ចូលមករស់ស៊ីទទូលទាន ដោយខ្លះជាកម្មករទូនេសាទនិងខ្លះជាកម្មករ សំណង់ .កម្មករ រៀងចក្រ ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *