ព័ត៌មានរាយការណ៍

គណៈកម្មាធិការចម្រុះបន្តចុះពិនិត្យទីតាំងរណ្ដៅដីមួយកន្លែងដែលកំពុងអនុវត្តន៍ផ្ទុយពីអាជ្ញារប័ណ្ណ,,,

(ខេត្តកណ្តាល)៖ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការចម្រុះ

ដើម្បីគ្រប់គ្រងការធ្វើអាជីវកម្មខ្សាច់ រណ្ដៅដី ថ្ម គ្រួស  បានដឹកនាំកម្លាំងចម្រុះ មន្ទីរពាក់ព័ន្ធ រួមទាំងអជ្ញាធរស្រុក ចុះពិនិត្យមើលទីតាំងរណ្ដៅដីមួយកន្លែងដែលកំពុងអនុវត្តន៍ផ្ទុយពីអាជ្ញាប័ណ្ណ និងតម្រូវឲ្យស្ដារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធដែលទទួលរងការខូចខាតពីររណ្ដៅដីមួយនេះ។

ស្ថិតក្នុងឱកាសចុះពិនិត្យមើលទីតាំងរណ្ដៅដីក្នុងភូមិសាស្រ្ត ឃុំរលាំងកែន ស្រុកកណ្ដាលស្ទឹង នារសៀលម្សិលម៉ិញនេះ ឯកឧត្តម ណុប ដារ៉ា បានណែនាំដល់ម្ចាស់អាជីវកម្មថា ពាក់ព័ន្ធនឹងហេដ្ឋារចនាសម្ព័ន្ធដែលមានផ្លូវ និងប្រឡាយទឹកដែលរងការប៉ះពាល់ពីរណ្ដៅមួយនេះតម្រូវអោយម្ចាស់អាជីវកម្មត្រូវបង្ខិតព្រំដីមកវិញនិងចាក់ដីធ្វើជើងទេដើម្បីពង្រីកផ្លូវប្រឡាយមកឲ្យបាន ១០ម៉ែត្រ ព្រោះនេះជាសុវត្ថិភាពប្រជាពលរដ្ឋធ្វើដំណើរទៅមកជាពិសេសពេលយប់ព្រលប់។
ព្រមទាំងធ្វើការស្តារប្រឡាយទំនប់នេះឡើងវិញ ដើម្បីឲ្យមានផ្លូវទឹកចរាចរណ៍ ជាពិសេសមិនត្រូវបូមទឹករ៉ែទាំងនេះបង្ហូរចូលក្នុងស្រែរបស់ប្រជាពលរដ្ឋ ព្រោះទឹករ៉ែទាំងនេះមិនដឹងថាមានសារជាតិអ្វីខ្លះនោះទេដែលធ្វើឲ្យប៉ះពាល់ស្រែរបស់ពួកគាត់។ ត្រូវគោរពទៅតាមអាជ្ញាប័ណ្ណដែលមន្ទីរក៏ដូចជាខេត្តបានផ្ដល់ជូន ម្ចាស់អាជីវកម្មត្រូវធ្វើអាជីវកម្មឱ្យត្រូវ និងទីតាំងដែលខ្លួនបានស្នើសុំ រណ្ដៅត្រូវមានជើងទេអោយបានត្រឹមត្រូវ  មុនធ្វើការដឹកចេញត្រូវពិនិត្យប្រព័ន្ធការគ្រប់គ្រង(ជញ្ជីង) វិក័យប័ត្រត្រូវមានការបោះត្រាឲ្យបានត្រឹមត្រូវពីមន្ទីរ រាល់ការដឹកជញ្ជូនខ្សាច់ អាចន៍ដី ម្ចាស់អាជីវកម្មត្រូវណែនាំដល់អ្នកដឹក ត្រូវលាងសម្អាតកង់ឡានឱ្យបានស្អាតពេលចេញពីដេប៉ូ ត្រូវគ្របឱ្យបានជិតល្អ កុំដឹកលើសទម្ងន់ បើកបរដោយក្រមសីលធម៌ ត្រូវលាងសម្អាតផ្លូវដែលប្រឡាក់ឱ្យបានស្អាត ក្នុងករណីម្ចាស់អាជីកម្មណាដែលនៅតែប្រព្រឹត្តល្មើសច្បាប់ ធ្វើឱ្យផ្លូវខូច ត្រូវទទួលខុសត្រូវជួសជុលផ្លូវឲ្យបានស្អាតឡើងវិញ រងការផាកពិន័យ ឬបិទអាជីវកម្មតែម្ដង។

ឯកឧត្តមក៏បានជម្រុញដល់ មន្ទីរពាក់ព័ន្ធ និងកងកម្លាំងមានសមត្ថកិច្ច ត្រូវបន្តចាត់វិធានការឱ្យបានម៉ឺងម៉ាត់ ដល់ម្ចាស់អាជីវកម្ម ឱ្យអនុវត្តតាមកិច្ចសន្យា និងច្បាប់ពាក់ព័ន្ធនានា រាល់ការដឹកខ្សាច់ ដឹកដី ត្រូវអនុវត្តតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ដឹកកុំឱ្យហុយ និងជ្រុះខ្សាច់មកលើផ្លូវ ដែលបានធ្វើឲ្យប៉ះពាល់ដល់អ្នកធ្វើដំណើរ និងប្រជាពលរដ្ឋរស់នៅតាមដងផ្លូវ ត្រូវរួមសហការគ្នាចុះពិនិត្យដល់ទីតាំង អាជីវកម្មណ្ដៅដី ដើម្បីដឹងថាតើ ម្ចាស់អាជីវកម្មទាំងនោះ មានច្បាប់ និងអាជ្ញាប័ណ្ណត្រឹមត្រូវហើយឬនៅ បើម្ចាស់អាជីវកម្មណាមួយមិនសហការ គ្មានអាជ្ញាប័ណ្ណ ឬអាជ្ញាប័ណ្ណហួសសុពលភាព ត្រូវអនុវត្តតាមច្បាប់ដោយគ្មានការយោគយល់ឡើយ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *