(ភ្នំពេញ)៖ កម្លាំងនគរបាលការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបើកការចុះបង្ក្រាបសង្វៀនបញ្ជល់មាន់ដុះស្លែរមួយកន្លែង។ នៅចំណុចចំការពុទ្រា ក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ កាលពីវេលាម៉ោង១៥និង៣០នាទីរសៀល ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ ។
ការចុះបង្ក្រាបខាងលើនេះធ្វើឡើងដោយមានការដឹកនាំកម្លាំងបញ្ជារផ្ទាល់ ដោយលោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
ជាលទ្ធផលនៃការចុះបង្ក្រាប កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមនុស្សសរុប២៦នាក់ និងដកហូតបានម៉ូតូ៣៩គ្រឿង ។
ក្រោយការបង្ក្រាបមនុស្សទាំងអស់ ត្រូវបានបញ្ចូនខ្លួនទៅកាន់ការិយាល័យជំនាញ ដើម្បីបន្តនីតិវិធីច្បាប់ ។
តាមប្រភពមន្ត្រីសមត្ថកិច្ចអោយដឹងថា បន្ទាប់ពីទទួលបានព័ត៌មាន នៃការបញ្ជល់មាន់នៅសង្វៀនខាងលើរួចមកសមត្ថកិច្ចការិយាល័យជំនាញបានបើកការស្រាវជ្រាវ រហូតកំណត់បានទីតាំងសង្វៀនច្បាស់លាស់ ក៏បើកការចុះបង្ក្រាបតែម្តងទៅ ៕