ព័ត៌មានសន្តិសុខសង្គម

ត្រីងៀតឆ្លៀតពង! គ្រឿងចក្រចំនួន៣ម្ចាស់យកលេសថា មានការស្នើសុំពីអាជ្ញាធរពាក់ព័ន្ធឲ្យស្តារអូរ តែត្រូវមន្ទីររ៉ែថាមពលរកឃើញមានអាជ្ញាប័ណ្ណតែមួយក្រុមហ៑ុន

(ខេត្តបាត់ដំបង)៖ នាព្រឹកថ្ងៃទី២៨ខែកក្កដាឆ្នាំ២០២១វេលាម៉ោង១១និង១៦នាទីមានប្រជាពលរដ្ឋរស់នៅក្នុងស្រុកថ្មគោល បានសំណូមពរដល់មន្ត្រីជំនាញគ្រប់ស្ថាប័នជួយទប់ស្កាត់និងថែទាំទួលបូរាណមួយកន្លែង នៅចំណុចទួលក្រសាំង ស្ថិតក្នុងភូមិទួលស្វាយជ្រុំ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ខណៈដែលគ្រឿងចក្រជាច្រើនគ្រឿងកំពុងជីកកកាយស្តាអូរធ្វើអោយប៉ះពាល់ខ្លាំងដល់ជីវភាពរស់នៅរបស់ពួកគាត់និងសត្វពាហនៈផងដែរដោយមួយថ្ងៃៗមានរថយន្តដឹកដីជាច្រើនគ្រឿងសម្រុកដឹកយ៉ាងពេញទំហឹងតែម្តង។

ប្រភពពីលោក សាម ណារ៉ុង រស់នៅភូមិស្វាយជ្រុំ ឃុំជ្រៃ ស្រុកថ្មគោល នៃខេត្តបាត់ដំបង បានបញ្ជាក់អោយអ្នកយកព័ត៌មានយើងដឹងនៅរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះថា ក្រុមគ្រួសាររបស់លោកគឺជាអ្នករស់នៅអាស្រ័យផលនៅក្នុងមូលដ្ឋាននោះ និងបានឃើញគ្រឿងចក្រចូលមកកាយដីអូរនេះ រយៈពេលប្រហែលជា២ខែមកហើយ ដោយមិនមានការស្នើសុំពីខាងប្រជាពលរដ្ឋនោះទេ ដោយគេសំអាងថាបានសុំពីលើមកហើយ(ពីធនធានទឹក)ក្នុងការស្តាអូរដែលមានជំរៅជ្រៅជិត១ដៃអេស្ការ។

លោកបានបញ្ជាក់ថា ទួលក្រសាំងនេះជាទួលតាំងពីបូរម្យបូរាណ ហើយនៅពេលដែលឃើញគ្រឿងចក្រចុះមកកាយ លោកក៏បានប្រាប់ទៅមេភូមិចុះមកមើល ដោយឃើញគេកាយជិតអស់ទួលចំនួន០២ដើម្បីធ្វើជាផ្លូវសម្រាប់ឡានឡើង ហើយគេប្រាប់ថាបើដោះស្រាយចេញគេនឹងកាយលប់អោយវិញ តែបើដោះស្រាយមិនចេញទេ គេនឹងកាយយកទាំងអស់ នេះជាហេតុផលខាងក្រុមហ៊ុនលោក ហេង ហ៊ាងនិងមួយទៀតឈ្មោះហោបានប្រាប់មកពួកគាត់។

តាំងនាមលោកតំណាងឲ្យប្រជាពលរដ្ឋដែលរស់នៅអាស្រ័យផលលើទួលក្រសាំងនេះ ក៏សូមសំណូមពរទៅដល់មន្ត្រីគ្រប់ស្ថាប័នទាំងអស់ សូមជួយទប់ស្កាត់ និងជួយថែទាំនូវទួលបូរាណដែលពួកគាត់ជាង២០គ្រួសាររស់នៅអាស្រ័យផលតាំងពីដូនតាមករាប់រយឆ្នាំហើយនោះដែលថែរក្សាតៗគ្នាមក ហើយរឿងស្តាអូរនេះខាងក្រុមហ៊ុនថាផ្នែកធនធានទឹកអោយចុះមកស្តារតែនេះមិនស្តាអូរទេវាទៅជាកាយស្រះទៅវិញវាអស់ទាំងចំណីអូរសូម្បីតែ សត្វគោ ក្របី ក៏មិនអាចហែលឆ្លងផុតបានដែរ ហើយគោ ក្របី ក៏មិនអាចមកស៊ីស្មៅតាមចំណីអូរនេះបានដែរបើកាយអស់ហើយនោះ អញ្ចឹងទេសូមមន្ត្រីគ្រប់ស្ថាប័នជួយចុះពិនិត្យមើល និងជួយកែសម្រួលអោយបានល្អឡើងវិញផងទាន។

ពាក់ព័ន្ធទៅនឹងការលើកឡើងខាងលើ លោក អ៊ាន មាឃ ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តបាត់ដំបង នៅរសៀលថ្ងៃនេះដែរ លោកក៏បានចាត់អោយខាងជំនាញរបស់លោកចុះទៅពិនិត្យជាក់ស្តែងនិងបានធ្វើកំណត់ហេតុអោយម្ចាស់ក្រុមហ៊ុនទាំងពីរ ដែលម្នាក់ឈ្មោះ ហេង ហ៊ាង និងម្នាក់ឈ្មោះ ហោ អត់អាជ្ញាប័ណ្ណ ជ្រកក្រោមលោក ហ៊ាង មកបង់សួយសារទៅតាមច្បាប់កំណត់ហើយបើក្រុមហ៊ុនទាំងពីរមិនមកតាមការអញ្ជើញ ខាងមន្ទីរនិងសហការជាមួយស្រុកចុះទៅបញ្ឈប់និងពិន័យតាមមាត្រានៃច្បាប់ស្តីពីការគ្រប់គ្រងធនធានរ៉ែឲ្យខានតែបាន៕

 

adm

Leave a Reply

Your email address will not be published. Required fields are marked *