(ភ្នំពេញ)៖ កម្លាំងអន្តរាគមន៍បង្ក្រាបសត្វព្រៃនៃរដ្ឋបាលព្រៃឈើរួមសហការជាមួយខណ្ឌរដ្ឋបាលព្រៃឈើរាជធានីភ្នំពេញ និងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅម៉ោង១១ព្រឹកថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០២២ នេះបានចុះឆែកឆេរ និងបង្ក្រាបទីតាំងលក់សាច់សត្វព្រៃមួយកន្លែងស្ថិតនៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
លោក អ៊ុន វណ្ណារិទ្ធ នាយរងខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ ប្រាប់អោយដឹងថាមុនឈានដល់ការបង្ក្រាបគឺកម្លាំងសមត្ថកិច្ចចម្រុះបានធ្វើការស្រាវជ្រាវរហូតកំណត់ច្បាស់ថាទីតាំងនេះពិតជាមានលួចលក់សត្វព្រៃខុសច្បាប់ប្រាកដមែន ទើបកម្លាំង ចុះត្រួតពិនិត្យឆែកឆេររកឃើញសាច់ជ្រូកព្រៃស្រល់ ចំនួន ៥,៥០គីឡូក្រាម សាច់សត្វឈ្លូស ចំនួន ១០គីឡូក្រាម។
ក្រោមពិនិត្យឃើញជាក់ស្តែងសមត្ថកិច្ចបានដកហូតសាច់ព្រៃទាំងនោះ និងបានណែនាំម្ចាស់ទីតាំង រួមទាំងធ្វើការពិន័យទៅតាមច្បាប់៕