(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីលទ្ធផល ២៤.០៧.២០២១..
ដោយបានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន៨១៩នាក់ទៀត ខណៈអ្នកជាសះស្បើយមានចំនួន ៧១៦នាក់ ផងដែរ ។
ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៨១៩នាក់ខាងលើ មាន ៣៩៦នាក់ជាករណីឆ្លងក្នុង «ព្រឹត្តិការណ៍សហគមន៍២០កុម្ភះ» និង ៤២៣នាក់ទៀត ជាករណីឆ្លងពីក្រៅប្រទេស ។
សូមជម្រាបផងដែរថា៖ គិតត្រឹមព្រឹក ថ្ងៃទី២៥.ខែកក្កដា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ៧២.៩២៣នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ៦៥.២៦៤នាក់.ស្លាប់ឡើងដល់ចំនួន១,២៨៣នាក់ហើយ ៕