ខេត្ដស្វាយរៀង៖ មានវិបត្តិស្នេហា គូរស្នេហ៍ដែលស្រឡាញ់គ្នាខ្លាំង គិតខ្លីបានសម្រេចចិត្តធ្វើអត្តឃាតយកសាំងចាក់ដុតសម្លាប់ខ្លួន ស្លាប់ទាំង២នាក់ក្នុងផ្ទះសំណាក់យីហោ(បង វងផ្ទះសំណាក់ 7777 )ក្នុងបន្ទប់លេខ១៩ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ១៣ ក្នុងភូមិតាជោ ឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង ដែលនាំឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ នៅវេលាម៉ោង៧និង៤០នាទីព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ។
សមត្ថកិច្ចបានឲ្យដឹងថា៖ អ្នកស្លាប់ទាំង២នាក់មានឈ្មោះ៖
១. ឈ្មោះវន ញាញ់ ភេទប្រុស អាយុ ៣២ ឆ្នាំមុខរបរចុងភៅមានទីលំនៅភូមិថ្មី ឃុំស្វាយចេក ស្រុករំដួល ខេត្ដស្វាយរៀង ។
២ .ឈ្មោះ អាន ចិន្តា ភេទស្រី អាយុ ១៧ ឆ្នាំនៅភូមិព្រែកពក ឃុំថ្នាធ្នង់ ស្រុករំដួល ខេត្ដស្វាយរៀង មុខរបរធ្វើការក្នុងកាស៊ីណូ ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ អ្នកទាំង២នាក់បានមកជួលផ្ទះសំណាក់ដេកលុះព្រឹកឡើងបុរសម្នាក់ឈ្មោះវន ញាញ់ បានមកទិញដែកកេះមិនដឹងថា មានគោលបំណងអ្វីនោះទេមួយសន្ទុះក្រោយមកមានហុយផ្សែងចេញពីបន្ទប់ដែលអ្នកទាំងពីនេះបានជួលដេក ក៍នាំគ្នាផ្អើលឆោឡោតែម្ដង នៅពេលបើទ្វាបាន អ្នកទាំង២បានបានក្លាយជាសាកសពបាត់ទៅហើយ។
បច្ចុប្បន្នសាកសពអ្នកទាំង២ក្រោយពីក្រុមគ្រូពេទ្យធ្វើការពិនិត្យរួច សមត្ថកិច្ចបានគ្រប់គ្រួសារសាច់ញាតិបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណី ៕