(ខេត្ដកំពង់ចាម)៖ ឯកឧត្ដម អ៊ុន ចាន់ ដា អភិបាល ខេត្តកំពង់ចាម ស្នើ ឲ្យ អង្គភាព ជំនាញ ពាក់ព័ន្ធ សហការ ជាមួយ អាជ្ញាធរ មូលដ្ឋាន ចូលរួម ទប់ស្កាត់ ការរំលោភបំពាន លើដី ព្រៃ សហគម និង ដីព្រៃ ដែន នេសាទ តាមរយៈ ការចុះ កំណត់ ព្រុំប្រទល់ និង រៀបចំ ផែនទី
ការពារ ឲ្យ បានច្បាស់លាស់ ។ ការស្នើ ឡើង នេះ បន្ទាប់ពី ការលើក សំណូមពរ ដោយ ស្នើសុំ ស្ថាប័ន ជំនាញ ចុះ កំណត់ ព្រុំ និង ផែនទី នៅ ដី បឹង ១ កន្លែង ស្ថិតនៅ ឃុំ ព្រែកបាក់ ស្រុក ស្ទឹងត្រង់ នៅក្នុង កិច្ចប្រជុំ សាមញ្ញ លើក ទី ២៦ អាណត្តិ ទី ៣ ក្រោម អធិបតីភាព ឯកឧត្ដម ខ្លូត ផន ប្រធាន ក្រុមប្រឹក្សា ខេត្ត នៅ ព្រឹក ថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០២១ នេះ ។
កិច្ចប្រជុំ នេះ ក៏មាន ការអញ្ជើញ ចូលរួម ពី ឯកឧត្ដម លោកជំទាវ សមាជិក ក្រុមប្រឹក្សា ខេត្ត ឯកឧត្ដម លោកជំទាវ ជា អភិបាលរង ខេត្តកំពង់ចាម និង ថ្នាក់ដឹកនាំ មន្ទីរ អង្គភាព ស្ថាប័ន ក្នុង ខេត្ត និង មន្ត្រី ពាក់ព័ន្ធ ជា ច្រើ នាក់ ផងដែរ ។
ឯកឧត្ដម អ៊ុន ចាន់ ដា មានប្រសាសន៍ថា កន្លងមក ក៏ ធ្លាប់មាន ជនខិលខូច បាន ទន្ទ្រាន ឈូសឆាយ យក ដីព្រៃ សហគម ក៏ដូចជា ព្រៃ លិច ទឹក ដែន នេសាទ របស់ រដ្ឋ ធ្វើជា កម្មសិទ្ធិឯកជន ផងដែរ ។ ដែល ជនខិលខូច ទាំងនោះ តែង ឆ្លៀតឱកាស ធ្វើ សកម្មភាព នៅពេល យប់ ពោលគឺ ធ្វើ សកម្មភាព នេះ នៅពេល មន្ត្រី យើង សម្រាក ពី ការងារ ។ ជាមួយ នោះ អាជ្ញាធរ ក៏ ធ្លាប់បាន ធ្វើការ ដោះស្រាយ ទប់ស្កាត់ ទៅតាម វិធានការ ច្បាប់ ផងដែរ ។ ដូច្នេះ ដើម្បី កុំ ឲ្យ ទម្លាប់ អាក្រក់ នេះ កើតមាន បន្តទៀត ស្នើ ឲ្យ មន្ទីរ ដែនដី និង មន្ទីរ ធនធានទឹក សហការ ជាមួយ អាជ្ញាធរ ចុះទៅ កំណត់ ព្រុំប្រទល់ ដើម្បី ការពារ អាង ស្តុក ទឹក នៅ ចំណុច ឃុំ ព្រែកបាក់ នៃ ស្រុក ស្ទឹងត្រង់ ដែល ក្រុមប្រឹក្សា ខេត្ត ស្នើឡើង នេះ ឲ្យ បានច្បាស់លាស់ ជាមុន ។
ក្រៅពីនោះ បន្ទាប់ពី ការធ្វើការ ដោះស្រាយ ផលប៉ះពាល់ ហើយ ឯក ឧត្ដ អភិបាលខេត្ត ក៏ សុំ ឲ្យ ក្រុមការងារ ឡើងជា ផែនទី រួច យកមក តំកល់ទុក នៅ គ្រប់ ស្ថាប័ន ពាក់ព័ន្ធ ក៏ដូចជា អាជ្ញាធរ មូលដ្ឋាន ដើម្បី ក្រុមប្រឹក្សាឃុំ សាមី បង្កើត តំបន់ នោះ ទៅជា សហគម គ្រប់គ្រង និង ប្រើប្រាស់ ទឹក ដែលជា ការបញ្ចៀស ទៅដល់ ការបាត់បង់ ដោយ ប្រការ ណាមួយ ពី សំណាក់ ជនខិលខូច ផងដែរ ។
ដូចគ្នា នោះដែរ ក៏ សូម ឲ្យ មន្ទីរ ដែនដី មន្ទីរ ធនធានទឹក និង មន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ចុះទៅ ដល់ទី តាំង នោះ ដើម្បី ធ្វើការ កំណត់ ព្រុំ ការពារ ដែន នេសាទ ឲ្យ ខាង បាន ។ ដូច្នេះ អាជ្ញាធរ និង ស្ថាប័ន ជំនាញ ត្រូវមាន យន្តការ ច្បាស់លាស់ ក្នុងការ ស្ដារ បឹង ឬ មេទឹក ឲ្យ បាន ជ្រៅ ក្នុង តំបន់ សហគម នីមួយៗ ដើម្បី រក្សាបាន ទឹក គ្រប់គ្រាន់ ទុក បំរើ ផលប្រយោជន៍ សាធារណៈ ជូន ដល់ ប្រជាពលរដ្ឋ សម្រាប់ ការងារ បង្កបង្កើនផល ។
ឯកឧត្ដម លើកឡើង ដែរ ថា កន្លងមក យើង ក៏ ធ្លាប់មាន បទពិសោធន៍ ក្នុង បង្កើត នូវ សហគម នេសាទ ស្ថិតនៅ ចំណុច បឹង ធំ នៃ ស្រុក កំពង់សៀម ដែលមាន ផ្ទៃដី ទំហំ ប្រមាណ ជាង ៧ ពាន់ ហិច តា និង បាន បង្កើត ទៅជា សហគម គ្រប់គ្រង និង ប្រើប្រាស់ ទឹក តំបន់ នេះ បាន ជោគជ័យ រួចមកហើយ ផងដែរ ។
តាម ការបញ្ជាក់ របស់ ឯកឧត្ដម ខ្លូត ផន ប្រធាន ក្រុមប្រឹក្សា ខេត្តកំពង់ចាម បាន ឲ្យ ដឹងថា កិច្ចប្រជុំ សាមញ្ញ លើក ទី ២៦ អាណត្តិ ទី ៣ បាន លើកយក របៀបវារៈ សំខាន់ៗ ចំនួន ៥ គឺ ៖ ១. ពិនិត្យ និង អនុម័ត សេចក្ដីព្រាង កំណត់ហេតុ នៃ កិច្ចប្រជុំ សាមញ្ញ លើក ទី ២៥ អាណ ត្ត ទី ៣ របស់ ក្រុមប្រឹក្សា ខេត្ត ។ ២. ពិនិត្យ ពិភាក្សា និង អនុម័ត សេចក្ដីព្រាង របាយការណ៍ បូកសរុប ការងារ ប្រចាំឆមាស ទី ១ និង ទិសដៅ ការងារ ប្រចាំឆមាស ទី ២ ឆ្នាំ ២០២១ របស់ រដ្ឋបាលខេត្ត ។ ៣. ពិនិត្យ ពិភាក្សា និង អនុម័ត សេចក្ដីព្រាង ផែនការ សកម្មភាព រយៈពេល ៣ ខែ ( កក្កដា សីហា កញ្ញា ) របស់ រដ្ឋបាលខេត្ត ។ ៤. ពិនិត្យ ពិភាក្សា និង អនុម័ត សេចក្ដីព្រាង សម្រេច ស្តីពី ការបែងចែក តួនាទី ភារកិច្ច និង របៀបរបប ធ្វើ ការងារ ជូន គណៈ អភិបាល ខេត្តកំពង់ចាម ។ និង ៥. បញ្ហា ផ្សេងៗ ៕