ព័ត៌មានសន្តិសុខសង្គម

ស្នងការនគរបាលខេត្តបន្ទាយមានជ័យចេញបញ្ជាឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិ ចិន វៀតណាមពេលខាងមុខនេះមិនឲ្យលេងផាវ រំសេវ កាំជ្រួច គ្រប់ប្រភេទដាច់ខាត

(ខេត្តបន្ទាយមានជ័យ)៖ ដូចឆ្នាំមុនមនុស្សដែរស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោក សិទ្ធិ ឡោះ នៅព្រឹក ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ បានចេញបទបញ្ជាយ៉ាងតឹងរឹងដល់បណ្ដាអធិការក្រុង-ស្រុកទាំង ៩ក្នុងខេត្តបន្ទាយមានជ័យ ត្រូវជូនដំណឹងដល់បងប្អូនប្រជា ពលរដ្ឋ ក្នុងខេត្តបន្ទាយមានជ័យទាំងអស់ឲ្យបានជ្រាប ក្នុងឱកាសចូលឆ្នាំប្រពៃណីជាតិ ចិន វៀតណាម កូរ៉េ នៅពេលខាងមុខនេះមិនឲ្យលេងផាវ រំសេវ កាំជ្រួច គ្រប់ប្រភេទ ជាដាច់ខាត។

 

លោកស្នងការបានបញ្ជាក់ឲ្យដឹងបន្តទៀតថា រាល់បណ្ដាអធិការ ក្រុង ស្រុកទាំង ៩ ក្នុងខេត្តបន្ទាយមានជ័យ ត្រូវអនុវត្តនូវវិធានការនេះឲ្យបានខ្ជាប់ខ្ជួន ចំពោះអ្នកបំផ្ទុះជាតិផ្ទុះ,ផាវគ្រប់ប្រភេទ ពិសេសអ្នកលក់ជាតិផ្ទុះ,ផាវគ្រប់ប្រភេទ នៅតាមទីផ្សារ និងអ្នកលក់នៅតាមផ្ទះត្រូវបង្ក្រាបឲ្យអស់ បើជនណានៅតែប្រព្រឹត្តត្រូវធ្វើកំណត់ ហេតុបញ្ជូនទៅតុលាការចាត់ការទៅតាមផ្លូវច្បាប់។

 

លោកស្នងការនគរបាលខេត្តបន្តទៀតថា ការដាក់បទ បញ្ជាយ៉ាងតឹងរឹងនេះដើម្បីធានាក្នុងការការពារសន្តិសុខសុវត្ថិភាព និងសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅក្នុងឱកាសបុណ្យប្រពៃណី ចិន វៀតណាមដែលប្រព្រឹត្ត ទៅ នៅថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ។

 

លោក សិទ្ធិ ឡោះ ណែនាំដល់ការិយាល័យជំនាញ និងតាមបណ្ដាញអធិការក្រុង ស្រុកទាំង៩ត្រូវ ចុះបង្ក្រាប និងហាមដាច់ខាតការនាំចូលរំសេវ,ភេរវកម្ម គ្រប់ប្រភេទ ហើយនគរបាលជំនាញ ត្រូវចុះធ្វើណែនាំដល់ អាជីវករ តាមផ្សារនៅតាមមូលដ្ឋានរបស់ខ្លួន អំពីផលប៉ះពាល់នៃរំសេវ និងកាំជ្រួចដែលជាអាវុធមួយប្រើខុសអាចធ្វើឲ្យមនុស្សស្លាប់បានយ៉ាងងាយ។ ដូច្នេះមន្ត្រីនគរបាលជំនាញត្រូវចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋមិនអនុញ្ញាតឲ្យលេងផាវ ក្នុងឪកាសចូលឆ្នាំ ចិនវៀតណាម នៅតាមទីសាធារណៈ ដែលនាំឲ្យបាត់បង់សណ្ដាប់ធ្នាប់និងមាន ការរំខានដល់អ្នកដទៃពិសេសដល់ឪពុកម្ដាយឬអាណា ព្យាបាលដែលមានកូនតូចងាយរងគ្រោះណាស់៕

 

adm

Leave a Reply

Your email address will not be published. Required fields are marked *