ព័ត៌មានជាតិ

ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយចុះសួរសុខទុក្ខ សមាជិក មានជំងឺក្រួសក្នុងប្រម៉ាត់!

(ភ្នំពេញ)៖ ដោយមានការណែនាំពីលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ លោក វរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានរៀបចំក្រុមការងារ វរអន្តរាគមន៍ នាំយកអំណោយចុះសួរសុខទុក្ខគ្រួសារ លោកព្រិន្ទបាលឯក ឆឹង ពិសិដ្ឋ សមាជិកវរអន្តរាគមន៍ ដែលមានជំងឺក្រួសក្នុងប្រម៉ាត់ ដែលកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន ក្នុងភូមិមុឺនរាម ឃុំទួលព្រេច ស្រុកអង្គស្នួល ខេត្តកណ្តាល។

អំណោយដែលក្រុមការងារបាននាំយកទៅជូន រួមមានថវិកាចំនួន ១,៦៣០,០០០រៀល រួមនឹង ត្រីខ មី ភេសជ្ជៈ ទឹកសុទ្ធ ទុកជាការចែករំលែក សម្រាលបន្ទុកគ្រួសារអ្នកជំងឺផងដែរ៕

 

adm

Leave a Reply

Your email address will not be published. Required fields are marked *