ព័ត៌មានសន្តិសុខសង្គម

ខេត្ដកំពង់ចាម នៅមាន ល្បែងស៊ីសងខុសច្បាប់ កន្ទុយលេខ ( ឆ្នោតវៀតណាម)

(ខេត្ដកំពង់ចាម)៖ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ដោយយោងបទបញ្ជារបស់លោក ឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម និងដោយមានការសម្របសម្រួលនិតិវិធីពីឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម នៅវេលាម៉ោង ១៤និង៤០នាទី កំលាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាម ធ្វើការចុះបង្រ្កាបល្បែងស៊ីសងខុសច្បាប់ ( ឆ្នោតវៀតណាម) នៅចំណុចភូមិបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម រួចបានឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣ នាក់ និងបានដកហូតវត្ថុតាងមួយចំនួន។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កំលាំងជំនាញបានបញ្ជូន មកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម ដើម្បីចាត់តាមនិតិវិធី ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *