ព័ត៌មានជាតិ

អាជ្ញាធរដាក់ឱសានុវាទ៧ថ្ងៃឲ្យម្ចាស់សំណង់រុះរើសំណង់ចេញពីក្នុងព្រែកប្រសូត្រស្រុកស្វាយទាប

(ខេត្តស្វាយរៀង)៖ក្រុមការងារទីចាត់ការអន្តរវិស័យនៃសាលាខេត្តស្វាយរៀងសហការជាមួយមន្ទីរពាក់ពន្ធ័អាជ្ញាធរស្រុកចុះពិនិត្យស្រាវជ្រាវ ករណីមហាជន បានរិះគន់ចំៗ

ដល់អាជ្ញាធរឃុំសំបួរនិងស្រុកស្វាយទាប បណ្តោយឲ្យគេចាក់ដីលុបព្រែកធម្មជាតិហើយថែមទាំងសង់សំណង់រឹងមាំធ្វើជាអាហារដ្ឋាននៅចំកណ្តាលព្រែកប្រសូត្រនោះ ហើយ នៅព្រឹកថ្ងៃទី០៥កក្កដា២០២១នេះ។

លទ្ធផល ក្រុមការងារបានប្រាប់អ្នកសារព័ត៌មានថា ការពិនិត្យរកឯកសារ ទី១,គឺការសាងសង់សំណង់អត់ច្បាប់ នៅក្នុងព្រែកសាធារណរបស់រដ្ឋ អាជ្ញាធរសម្រេច ដាក់ឱសានុវាទ៧ថ្ងៃឲ្យម្ចាស់សំណង់រុះរើសំណង់ចេញឲ្យអស់គិតចាប់ពីថ្ងៃប្រកាស់នេះតទៅ។ទី២,ដីមិនទាន់បានចុះបញ្ជី ចំពោះសំណង់នៅលើដី គឺឲ្យផ្អាកការសាងសង់បន្ត ដោយដីនេះមិនទាន់បានចុះបញ្ជី ជាលក្ខណៈប្រពន្ធ័ និងមិនទាន់បានកំណត់ព្រំដី កំណត់ចំណីព្រែក ប្រសូត្រទំហំ និងការប៉ះពាល់ ដូច្នេះម្ចាស់ដីត្រូវរៀបចំឯកសារ សុំចុះបញ្ជីដីធ្លីឲ្យបានស្របច្បាប់ រួចដាក់សំណើសុំធ្វើការអភិវឌ្ឍន៍ឬ អាហារដ្ឋាន រមណីដ្ឋានត្រូវដាក់សំណើសុំ ជាថ្មី តាមឋានានុក្រម អាជ្ញាធរ មន្ទីរ ជំនាញពាក់ពន្ធ័ ដោយមានភ្ជាប់ជាមួយប្លង់មេ «Master Plan»នៃគម្រោងដើម្បីមន្ត្រីជំនាញចុះពិនិត្យបញ្ជូនតាមនីតិវិវី។

ទាក់ទិនករណីនេះដែរ ឈ្មោះលោក សុន សុវណ្ណរិទ្ធ ហៅ ប្រុសដែលជាម្ចាស់សំណង់ បានយល់ព្រមនិងធ្វើកិច្ចសន្យា រុះរើសំណង់ដែលសង់ក្នុងព្រែកចេញ និងផ្អាកការសាងសង់បណ្តោះអាសន្ន។ការចុះពិនិត្យករណីខាងលើនេះដែរ គឺមានសមាសភាពមន្ត្រីទីចាត់ការអន្តរវិស័យសាលាខេត្ត មន្ទីរធនធានទឹកនិងឧត្តុនិយមខេត្ត លោកអភិបាលរងស្រុកស្វាយទាប លោកប្រធានការិយាល័យភូមិបាលស្រុក លោកមេឃុំសំបួរ លោកមេភូមិ មន្ត្រីនគបាលប៉ុស្តរដ្ឋបាលឃុំ មន្ត្រីនគបាលស្រុកស្វាយទាបនិងអ្នកពាក់ពន្ន័ជាច្រើនរូបផងដែរ។

សូមរំលឹកផងដែរ កាលពីថ្ងៃទី២៨ខែមិថុនាឆ្នាំ ២០២១ មានមហាជន ក៏ដូចអ្នកធ្វើដំណើរតាមដងផ្លូវជាតិលេខ១ មកដល់ត្រង់ចំណុចស្ពានប្រសូត្រក្រឡេកមើលហើយហួសចិត្តគ្រប់គ្នា។

ករណីចាក់ដីលប់ព្រែកនិងសង់សំណង់នៅកណ្តាលព្រែកនេះ ចំណុចខាងជើងស្ពានប្រសូត្រចម្ងាយជាង១០០ម៉ែត្រស្ថិតនៅភូមិ ទួលអង្គប់ ឃុំ សំបួរស្រុកទាប។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា: ម្ចាស់សំណង់ឈ្មោះសុន សុវណ្ណរិទ្ធ ភេទប្រុសអាយុ ជាង៤០ឆ្នាំ មុខរបរអាជីវករលក់ជីកសិកម្មរស់នៅភូមិកើតហេតុខាងលើ។

ហើយកន្លងមកកាលពីព្រឹកថ្ងៃទី២៨ខែមិថុនាឆ្នាំ ២០២១នោះដែរ ម្ចាស់សំណង់ ឈ្មោះ សុន សុវណ្ណរិទ្ធ បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា ចំពោះមហាជនរិះគន់ថា ចាក់ដីលប់ព្រែកប្រសូត្រនោះមិនពិតទេ គឺលោកចាក់តែ នៅលើដី កម្មសិទ្ធិដែលបានទិញពីអ្នកជិតខាងក្នុងគោលបំណង សង់ធ្វើជា រោងជួល ការ បណ្យ ឬសាលប្រជុំ និងជាហាងអាហារដ្ឋាន លក់កាហ្វេ ។ល។ ហើយលោកបានដាក់សំណើសុំទៅរដ្ឋបាលស្រុកស្វាយទាប សុំអនុញ្ញាត្ត សង់ជាកញ្ចុះ ផ្ទះបណ្តែតទឹក ធ្វើជាអាហារដ្ឋាន និងរៀបចំ អភិវឌ្ឍន៍ ជារមណីដ្ឋាន ដើម្បីឲ្យប្រជាពលរដ្ឋ មន្ត្រីរាជ្យការ បានចូលមកសម្រាកលម្ហែកាយ នៅពេលទំនេ និងកំសាន្តនៅពេលយប់។ ហើយដើម្បីផ្តល់ការងារដល់ប្រជាពលរដ្ឋធ្វើផងដែរ។ ហើយនិងសម្អាតស្មៅក្នុងព្រែក ប្រសូត្រដើម្បីកែរលម្អរសោភណ្ឌ័ភាពនិងបរិស្ថាន។

លោកអភិបាលស្រុកបញ្ជាក់ថា ឈ្មោះ សុន សុវណ្ណរិទ្ធ បានដាក់សំណើសុំធ្វើ ជាកញ្ចុះបណ្តែតទឹកនិង ផ្ទះដាក់ពោងបណ្តែតទឹក លោកបានអនុញ្ញាត ហើយឲ្យដាក់សំណើសុំទៅមន្ទីរធនធានទឹកនិងឧតុនិយមខេត្តក៏ប៉ុន្តែ ជនខាងលើ មិនទាន់បានច្បាប់ផង បែជាសាងសង់សំណង់ទៅហើយ ។

លោក គឹម សាវុធ ប្រធានមន្ទីរធនធានទឹកនិងឧត្តុនិយមខេត្តស្វាយរៀង បានឲ្យដឹងថា លោកបានឃើញឈ្មោះសុន សុវណ្ណរិទ្ធដាក់សំណើសុំអភិវឌ្ឍន៍សង់ផ្ទះបណ្តែតទឹកនៅចំណុចព្រែកប្រសូត្រ លោកបានចុះទៅពិនិត្យម្តងរួចហើយ ឃើញថា ប៉ះពាល់ផ្លូវទឹក និងបរិស្ថាន មិនអនុញ្ញាតិឲ្យសាងសង់ទេ ឲ្យដាក់សំណើទៅក្រសួងធនធានទឹកនិងឧតុនិយមសិនទោះបីយ៉ាងណាក្រុមការងារអាជ្ញាធរបានដាក់ឱសានុវាទ០៧ថ្ងៃឲ្យរុះរើសំណង់ក្នុងព្រែកចេញនិងបញ្ឈប់ការសាងសង់បណ្តោះអាសន្នរង់ចាំបានច្បាប់អនុញ្ញាតិ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *