ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាមអញ្ជើញចូលរួមរំលែកទុក្ខ និងដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសព ឯកឧត្ដម អ៊ុក រ៉ុង

(ខេត្តកំពង់ចាម)៖នៅគេហដ្ឋានសព ស្ថិតនៅក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាមដើម្បី ចូលរួមចំណែករំលែកទុក្ខចំពោះ គ្រួសារសព នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម រួមដំណើរជាមួយ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អមដំណើរដោយ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្ដម ជាអភិបាលរងខេត្ត កងកម្លាំងទាំងបី ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចូលរួមរំលែកទុក្ខ និងដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសព ឯកឧត្ដម អ៊ុក រ៉ុង ទីប្រឹក្សាសម្តេចអគ្គមហាពញាចក្រី ដែលបានទទួលមរណៈភាព កាលពីថ្ងៃ អង្គារ ៦រោច ខែអាសាឍ ឆ្នាំខាល ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ១៩ កក្កដា ឆ្នាំ២០២២ ក្នុងជន្មាយុ ៨៣ឆ្នាំ ដោយរោគាពាធ នៅគេហដ្ឋាន នៃសព ស្ថិតក្នុងភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។

នាឱកសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត និងថ្នាក់ដឹកនាំ មន្ត្រីរាជការូទាំងខេត្ត បានដាក់កូរោនផ្កា និងអុចធូប សំដែងនូវសមាណទុក្ខយ៉ាងក្រៀមក្រំបំបផុត ចំពោះ ការបាត់បង់ ឯកឧត្តម អ៊ុក រ៉ុង គឺជាការបាត់បង់នូវធនធានមនុស្សមួយរូប ដែលបានចូលរួមចំណែកកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ជាមួយរាជរដ្ឋាភិបាលកម្ពុជា និងជាការបាត់បង់លោកឪពុក ជីតា ជាទីស្រឡាញ់បំផុត នៃគ្រួសារសព ។ ក្នុងឱកាសដ៏ក្រៀមក្រំនោះ ថ្នាក់ដឹកនាំខេត្ត បានឧទ្ទិសបួងសួង សូមឱ្យវិញ្ញាណក្ខ័ន្ធសព ឯកឧត្តម អ៊ុក រ៉ុង បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។

នាឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងមន្ត្រីក្រោមឱវាទ ក៏បានអញ្ជើញចូលរួមបច្ច័យបុណ្យសព ទៅតាមកម្លាំងសទ្ធាជ្រះថ្លា ផងដែរ ។

សូមបញ្ជាក់ផងដែរថា ក្រៅពីការរៀបចំតម្កល់ និងការរៀបចំទុកដាក់ ទៅតាមកិច្ចសាសនា នៅគេហដ្ឋានខាងលើ សពរបស់ ឯកឧត្តម អ៊ុក រ៉ុង ត្រូវបានគ្រួសារ មូលមតិគ្នា ជាឯកច្ឆ័ន្ទប្រារព្ធពិធីបុណ្យទក្ខិណានុប្បទានគ្រប់ ៧ និង ១០០ថ្ងៃ ដើម្បី ឧទ្ទិសកុសលផលបុណ្យជូន នៅថ្ងៃអាទិត្យទី១១រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ ។ អាស្រ័យហេតុនេះ សូមអញ្ជើញឯកឧត្ដម លោកឧញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា ព្រមទាំង បងប្អូន ញ្ញាតិជិតឆ្ងាយទាំងអស់ អញ្ជើញចូលរួមជាភ្ញៀវកិត្តិយស ក្នុងពិធីបុណ្យនេះ ឲ្យបានអធិកអធម និងអនុមោទនា ទទួលយកនូវផល្លានិសង្ឃ តាមកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួន ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *