(ខេត្ដព្រៃវែង)៖ មានសេចក្ដីរាយការណ៍មកថា ឃ្យូងជាប្រភេទដែលបំផ្លាញនូវធម្មជាតិចម្រុះ គ្រប់ប្រភេទនៃឈើ ឥឡូវនេះកំពុងតែសម្រុកដឹកចេញ ប្រមូលផ្ដុំគ្នាទៅតាមច្រកទ្វារ ព្រំដែនកម្ពុជា វៀតណាម មុឺនជ័យ ស្ថិតនៅក្នុងភូមិមុឺនជ័យ ឃុំក្រប៉ៅ ស្រុកកំចាយមារ ខេត្តព្រៃវែង ។
ប្រភពបានឲ្យដឹងថា អ្នកដែលឈរជើងចាំយកលុយនៅទីនោះ ត្រូវបានគេស្គាល់ឈ្មោះ ស្មី ឃ្យូងដឹកចេញតាមច្រកទ្វារ ព្រំដែនកម្ពុជា វៀតណាម មុឺនជ័យ ក្នុង
មួយយប់ៗរាប់រយឡាន សាំយ៉ុង កំពុងតែសម្រុកដឹកចេញ ក្នុងមួយឡានៗត្រូវបង់លុយជូនលោក ស្មី ៧០ មុឺនរៀល រីឯរុឺម៉ក វិញយកលុយមួយ ៥០ មុឺនរៀល ជាថ្នូរដឹកចេញ ។
ប្រភពពីមន្ដ្រីស្និតស្នាលនឹងលោកស្មី បានលួចខ្សឹបប្រាប់អ្នកសារព័ត៌មានយើងថា ចំពោះរថយន្ដឬរុឺម៉កណាដែលដឹកឃ្យូងចេញតាមច្រកទ្វារព្រំដែនកម្ពុជា វៀតណាម មុឺនជ័យបើមិនបានបង់ប្រាក់គ្រប់ចំនួនទេនោះគឺមិនអនុញ្ញាតឲ្យដឹកចេញនោះទេ។
ដោយមើលឃើញការដឹកជញ្ជូនឃ្យូងជាប្រភេទដែលបំផ្លាញនូវធម្មជាតិចម្រុះ គ្រប់ប្រភេទនៃឈើមហាជនមានការសង្ស័យថា អាជ្ញាធរនិងសមត្ថកិច្ចពាក់ពន្ធ័ទំនងជាត្រូវផ្លែត្រូវដងឬក៍ខ្សឹបគ្នាអស់ហើយទេដឹងបានជារក្សាភាពស្ងៀមស្ងាត់មិនមានចំណាត់ការទប់ស្កាត់ទើបបណ្ដោយឲ្យលោក ស្មី ដើរប្រមូលលុយតាមរថយន្ដឬរុឺម៉កដឹកឃ្យូងជាថ្នូររក្សាភាពស្ងៀមស្ងាត់ពីសំណាក់អាជ្ញាធរនិងសមត្ថកិច្ចពាក់ពន្ធ័ពិសេសលោកប្រធានច្រកទ្វារ។
ជុំវិញករណីអង្គភាពសារព័ត៌មានមិនសុំការបំភ្លឺពីអាជ្ញាធរនិងសមត្ថកិច្ចពាក់ពន្ធ័ណាមួយបានឡើយ។
អង្គភាពសារព័ត៌មានយើងនឹងរង់ចាំការបកស្រាយបំភ្លឺឬពន្យល់ពីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធណាមួយដើម្បីឲ្យមហាជនអស់មន្ទិលសង្ស័យ៕