ព័ត៌មានសន្តិសុខសង្គម

បុរស់ម្នាក់ស្រវឹងស្រា តខ្សែភ្លើងឆក់ត្រីភ្លាត់ស្នៀតឆក់ខ្លួនឯងស្លាប់ចោលប្រពន្ធនិងកូន២នាក់ឲ្យកំព្រានៅស្រុកកំពង់រោទ៌

( ខេត្តស្វាយរៀង)៖បុរស់ម្នាក់នាំប្រពន្ធនិងកូនមកលេងផ្ទះម្តាយ ដោយគ្មានម្ហូប ក៏បូមទឹកស្រះដើម្បីចាប់ត្រី ពេលបាចត្រីរីងទឹកចាប់ត្រីបណ្តើរ ដុតក្លែមស្រាបណ្តើរ ពេលស្រវឹង បែកគំនិត្យក៏បានតខ្សែភ្លើងឆក់ត្រីក្នុងស្រះម្តាយដែលបូមរីងហើយនោះ ភ្លាត់ស្នៀតត្រូវខ្សែភ្លើងឆក់ខ្លួនឯងបណ្តាលឲ្យស្លាប់បាត់បង់ជីវិតចោលប្រពន្ធនិងកូនៗតូចៗ២នាក់ឲ្យកំព្រា។ករណីនេះបានកើតឡើងកាលពីវេលាម៉ោង២និង៣៥នាទីរសៀលថ្ងែទី០១ខែកុម្ភៈឆ្នាំ២០២២នៅចំណុចភូមិពោធ៌ថ្មីឃុំស្វាយតាយានស្រុកកំពង់រោទ៌។បើតាមនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្វាយតាយានបានឲ្យដឹងថា លោកទទួលពត៍មានពីឈ្មោះព្រាប​ សានភេទ ប្រុសអាយុ៨០  ឆ្នាំមុខងារជាមេភូមិពោធិថ្មីបានរាយការណ៍តាមរយៈលេខទូសព្វ០៩៧៧៤៧១២៥៩បានអោយដឹងថាមាន ករណីតខ្សែភ្លើងឆក់ត្រីក្នុងស្រះដែលបានបូមរួចហើយក៍បានឆក់ស្លាប់ខ្លួនឯងក្នុងស្រះដែលស្ថិតនៅក្នុងភូមិពោធិថ្មីឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ប្រភពបន្តថា ក្រោយពីទទួលពត៍មានខាងលើនេះភ្លាមកម្លាំងជំនាញនៃអធិការនគរបាលស្រុកកំពង់រោទិ៍បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្វាយតាយាននិងលោកគ្រូពេទ្យមណ្ឌលសុខភាពស្វាយតាយានបានចុះទៅដល់កន្លែងកើតហេតុភ្លាមបានឃើញថា មានឈ្មោះថន ចាន់ថាតហៅអួចភេទប្រុសអាយុ២៩ឆ្នាំនៅភូមិដើមពោធិឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀងមុខរបរកសិករ ប្រពន្ធឈ្មោះជិត សុខី អាយុ២៩ឆ្នាំមុខរបរកម្មកររោងចក្រ មានកូនប្រុស២នាក់ បច្ចុប្បន្នរស់នៅភូមិដើមពោធិឃុំស្វាយតាយានស្រុកកំពង់រោទ៌ បាននាំប្រពន្ធកូនទៅលេងផ្ទះម្តាយបង្កើតឈ្មោះមី យន់ អាយុ៧២ឆ្នាំនៅភូមិពោធិថ្មីហើយក៍បាន បូមទឹកស្រះដើម្បីចាប់ត្រី ក្រោយពីបូមទឹករីងហើយចាប់ត្រីបណ្តើ ក៏ប៉ុន្តែចាប់ត្រីមិនអស់ដោយមានដីល្បាប់ជ្រៅ ក៏បានតខ្សែភ្លើងឆក់ត្រី ភ្លាត់ស្នៀត បានឆក់ខ្លួនឯងស្លាប់តែម្តង។ក្រោយពីកម្លាំងជំនាញនគរបាលស្រុកកំពង់រោទិ៍និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ថបាលឃុំស្វាយតាយានព្រមទាំងលោកគ្រូពេទ្យមណ្ឌលសុខភាពស្វាយតាយាន បានធ្វើកោសល្យវិច្ចយ័រូចសមត្ថកិច្ចឲ្យដឹងថាឈ្មោះខាងលើនេះ បានតខ្សែភ្លើងឆក់ត្រីបង្កឲ្យឆក់ខ្លួនឯងស្លាប់ពិតប្រាកដមែន។

មូលហេតុ៖ឈ្មោះខាងលើនេះផឹកស្រា ស្រវឹងហើយបានតខ្សែភ្លើងឆក់ត្រីទើបឆក់ខ្លួនឯងស្លាប់បែបនេះ។ក្រោយពីពិនិត្យសពរួច មន្ត្រីជំនាញនៃអធិការដ្ឋាននគរបាលស្រុកកំពង់រោទិ៍ បានប្រគល់សពឲ្យក្រុមគ្រូសារធ្វើបុណ្យតាមប្រពៃណី៕

 

adm

Leave a Reply

Your email address will not be published. Required fields are marked *