ព័ត៌មានសន្តិសុខសង្គម

គួរអោយសង្វេគជាពន់ពេក! គូដណ្តឹងជាគ្រូបង្រៀនមួយគូ ឌុបគ្នាចែកសំបុត្រអញ្ជើញភ្ញៀវ ចៃដន្យអាក្រក់ ក៏ត្រូវរថយន្តមួយគ្រឿងបុកទាំងកម្រោល ខាងប្រុសបានស្លាប់ភ្លាមៗ ខាងស្រីទទួលរងរបួសធ្ងន់

(ខេត្តបន្ទាយមានជ័យ )៖ ហេតុអ្វីក៏យមរាជ ដាច់ក្តីមេត្តាបែបនេះ ពិតជារឿងដ៏គួរអោយរន្ធត់និងតក់ស្លុតយ៉ាងខ្លាំង ខណៈដែលខាងប្រុសបានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ រីឯខាងស្រីទទួលរងរបួសធ្ងន់ ស្របពេលដែលគូដណ្តឹង ជាគ្រូបង្រៀនមួយគូនេះ ជិតដល់ថ្ងៃចូលរោងការទៅហើយនោះ បានឌុបគ្នាចែកសំបុត្រអញ្ជើញភ្ញៀវ ចៃដន្យអាក្រក់ ក៏ត្រូវរថយន្តមួយគ្រឿងបុកទាំងកម្រោល។ ករណីគ្រោះថ្នាក់ដ៏រន្ធត់នេះ កើតឡើងនៅលើផ្លូវជាតិលេខ៥ ត្រង់ចំណុចមុខវត្តសិរីមង្គល ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពីម៉ោងជាង៧យប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២។

សមត្ថកិច្ចនគរបាលចរាចរណ៍ បានឲ្យដឹងថា ជនរងគ្រោះដែលបានស្លាប់ ឈ្មោះ អំ សាមឿង អាយុ៣៥ឆ្នាំ ជាគ្រូបង្រៀននៅ វិទ្យាល័យប៉ោយប៉ែតក្រុង ទីលំនៅភូមិឈ្នួរមានជ័យ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ ចំណែកខាងស្រី ដែលទទួលរងរបួសធ្ងន់ ឈ្មោះ ឈួន សូនេតសត្យា អាយុ២២ឆ្នាំ ជាគ្រូបង្រៀន នៅសាលាបឋមសិក្សាប៉ោយប៉ែត៕

 

adm

Leave a Reply

Your email address will not be published. Required fields are marked *