ព័ត៌មានសន្តិសុខសង្គម

ភ្លើងប្រច័ណ្ឌ! ប្ដីចិត្តបិសាចយកកាំបិតចុងស្រួចចាក់លើទ្រូងប្រពន្ធស្លាប់យ៉ាងអាណោចអាធម្ម

(ខេត្ដកំពង់ស្ពឺ)៖ ភ្លើងប្រច័ណ្ឌឡើងដល់ចំណុចប្រកាសអាសន្នបណ្ដាលឲ្យបុរសជាប្តីម្នាក់ត្រូវមោបាំងទាំងកំរោល បានយកកាំបិតចិតបន្លែចុងស្រួចទៅចាក់ប្រពន្ឌបណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធម្មបំផុត។

ហេតុការណ៍ដ៏មហារន្ធត់នេះកើតឡើងកាលពីព្រឹកព្រលឹមថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ នៅក្នុងហាងយីហោ
អាណាចក្រម្ហូបខែ្មរហៅរាត្រីអាំងឆ័រក្នុងភូមិព្រៃស្លឹក សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

នគរបាលប៉ុស្តិ៍ច្បារមនបានឲ្យដឹងថាស្ត្រីរងគ្រោះបឈ្មោះ ទឹម ស្រីនី អាយុ២២ឆ្នាំ ស្រុកកំណើតនៅភូមិរន្ទះ ខេត្តតាកែវ មុខរបស្រ្តីបំរើហាងខាងលើ។ ដោយឡែកជនសង្ស័យជាប្តីមានឈ្មោះ ប៉ោក ធឿនអាយុ ២៨ឆ្នាំ នៅភូមិមានជ័យ ឃុំស្រែចារស្រុកស្នួល ខេត្តក្រចេះ។

ប្រភពដដែលនបានបញ្ជាក់ថាដំបូងឡើយជនរងគ្រោះនិងជនសង្ស័យបានឈ្លោះប្រកែកគ្នាដោយ
សាររឿងប្រច័ណ្ឌប្ដីថាមានស្រីថ្មីហើយឈានដល់ការឈ្លោះប្រកែកគ្នាយ៉ាងតឹងសរសៃក និងប្រតាយប្រតប់គ្នាហើយក៏ត្រូវប្តីកំណាចយកចាក់ចិតបន្លែមកចាក់ចំដើមទ្រូងប្រពន្ធខាងឆ្វេងបណ្ដាលឱ្យហូរឈាមស្រោចពេញខ្លួននិងព្រះធរណីបណ្ដាលឲ្យស្លាប់ភ្លាមៗតែម្ដង។

ក្រោយធ្វើកោសល្យវិច័យរួច សាកសពស្ត្រីរងគ្រោះត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ចំណែកឃាតករដៃដល់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍សហការជាមួយកម្លាំងនគរបាលជំនាញយុត្តិធម៌ក្រុងច្បារមនធ្វើការឃាត់ខ្លួនរួចបញ្ជូនទៅអធិការដ្ឋានគរបាលក្រុងច្បារមនដើម្បីចាត់ការតាមច្បាប់៕

 

adm

Leave a Reply

Your email address will not be published. Required fields are marked *