(ខេត្ដកំពង់ចាម) ៖ នៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ នេះ នៅសាលានគរបាលជាតិភូមិភាគ២ ខេត្តកំពង់ចាម សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសួរសុខទុក្ខសិស្សនគរបាលវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៥ លើកទី២ សាលានគរបាលជាតិភូមិភាគ២ ខេត្តកំពង់ចាម ចំនួន ១២៧នាក់។ មុនការចាប់ផ្តើមនៃកម្មវិធីសំណេះសំណាលជាមួយសិស្សនគរបាលសម្តេចក្រឡាហោម បានអញ្ជើញទស្សនាទិដ្ឋភាពទូទៅ នៃសាលានគរបាលជាតិភូមិភាគ២ ព្រមទាំងអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវបេតុងប្រវែង ២,០៣០ម៉ែត្រ ប្រព័ន្ធលូ បង្ហូរទឹក ៥៥០ម៉ែត្រ ជាអំណោយរបស់ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អគារស្នាក់នៅចំនួន ២ខ្នង ប្រវែង១៣,៥០ ម៉ែត្រ x៤៥ម៉ែត្រ ជាអំណោយរបស់លោកអភិបាលខេត្តត្បូងឃ្មុំ និងអភិបាល ខេត្តស្វាយរៀង។ បន្ទាប់ពី ឯកឧត្តមឧត្តមសេនីយ៍ទោ រ័ត្ន ចំរើន បានថ្លែងស្វាគមន៍ និងរាយការណ៍សង្ខេបអំពីការងារបណ្ដុះបណ្ដាលកងកម្លាំងនគរបាល វឌ្ឍនភាព និងបញ្ហាប្រឈមមួយចំនួនរបស់សាលានគរបាលជាតិភូមិភាគ២។ សម្ដេចក្រឡាហោម បានលើកឡើងថា ក្រសួងមហាផ្ទៃបានធ្វើកំណែទម្រង់លើកងកម្លាំងនគរបាលជាប់ជាប្រចាំតាមរយៈការបណ្តុះបណ្តាល ស្របតាមគោលនយោបាយកំណែទម្រង់កងកម្លាំង ប្រដាប់អាវុធរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃបំផុតរបស់ […]
Tag: សម្ដេច សខេង
សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្សារកំពង់ពពិលថ្មី ស្រុកពារាំង
(ខេត្ដព្រៃវែង)៖ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទី បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្សារកំពង់ពពិលថ្មី ស្ថិតនៅភូមិកំពង់ពពិល ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង នាព្រឹកថ្ងៃទី នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២។ ឯកឧត្តម ជាសុមេធី អភិបាលខេត្តព្រៃវែង បានរាយការណ៍អំពីប្រវត្តិ និងស្ថានភាពនៃការកសាង ផ្សារកំពង់ពពិលនេះ ដោយនៅឆ្នាំ១៩៨៧ ដីផ្សារកំពង់ពពិលជាដីរបស់រដ្ឋដែលមានទំហំ ៤០ម៉ែត្រ x ៦០ម៉ែត្រ = ២៤០០ ម៉ែត្រការ តូបធ្វើអំពីស្លឹកត្នោត ដែលមានអាជីវករប្រហែល ១០០នាក់ នៅឆ្នាំ១៩៨៩ មានតូបធ្វើអំពីឈើ ដំបូលក្បឿង ដូចគ្នាទាំងអស់ ដែលប្រហែល១៥០តូប (គ្មានលិខិតកាន់កាប់) ពី១៩៨៩ – ១៩៩៣ ម្ចាស់តូបកែសម្រួលទិញតូបពីអាជីវករម្នាក់ទៅម្នាក់ ដើម្បីពង្រីកតូប រហូតមកដល់ថ្ងៃនេះ ។ ហើយថ្ងៃទី ០៤ ខែវិច្ជិការ ឆ្នាំ២០២០ ផ្សារនេះត្រូវបានអគ្គីភ័យឆាបឆេះ បណ្តាលមកពីការឆ្លងចរន្តអគ្គីសនី ខូចខាតស្ទើរទាំងស្រុង។ បន្ទាប់ពីមានអគ្គីភ័យឆាបឆេះរួចមក ប្រជាពលរដ្ឋ ដែលជាអាជីវករផ្សារកំពង់ពពិល បានគោរពស្នើសុំ […]
សម្តេចក្រឡាហោម ស ខេងសម្រេចដកហូតមុខតំណែងវរសេនីយ៍ត្រី ហួត សីហា ពីនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំ មកជាមន្ត្រី និងបន្ថយស័ក្តិ១ថ្នាក់
(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចដកហូតមុខតំណែងលោកវរសេនីយ៍ត្រី ហួត សីហា ពីនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំ នៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ នៃស្នងការដ្ឋានគរបាលខេត្តកណ្តាល។ បើតាមរយៈសេចក្តីសម្រេចដែល ទទួលបាននៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២នេះ បានឱ្យដឹងថា ក្រៅពីដកតំណែងពីនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំ សម្តេចក្រឡាហោម ក៏សម្រេចបន្ថយស័ក្តិមន្រ្តីនគរបាលរូបនេះ ឲ្យមកត្រឹមអនុសេនីយ៍ឯកផងដែរ។ បើទោះបីការដកហូតតំណែង និងការបន្ថយស័ក្តិនាយនគរបាលប៉ុស្តិ៍រូបនេះ មិនទាន់បានបញ្ជាក់មូលហេតុលំអិត ពោលត្រឹមដាក់ថា «ល្មើសវិន័យកងកម្លាំងនគរបាលជាតិនោះ» ប៉ុន្តែតាមសេចក្តីរាយការណ៍មួយចំនួន បានឲ្យដឹងថា ការដកតំណែងនេះសង្ស័យពាក់ព័ន្ធការចាប់យុវជន៣នាក់ រឿងគ្រឿងញៀនដោយជំរិតទារប្រាក់ចំនួន៣,៥០០ដុល្លារជាថ្នូរនឹងការដោះលែង៕ ខាងក្រោមនេះ ជាសេចក្តីសម្រេចរបស់សម្តេចក្រឡាហោម ស ខេង៖