(ស្វាយរៀង)៖ ផ្លូវបេតុងអាមេមួយខ្សែដែលកំពុងសាងសង់មានប្រវែង០,២៨៤គីឡូម៉ែត្រ ទទឹងផ្លូវ ៤,៥ម៉ែត្រ កម្រាស់០,១៥ម៉ែត្រនិងធ្វើស្លាកសញ្ញាគម្រោង មហាជនឆ្ងល់ថាតើការសាងសង់ផ្លូវបេតុងអាមេមួយខ្សែនេះត្រឹមត្រូវតាមលក្ខណៈស្តង់ដាបច្ចេកទេសនិងកិច្ចសន្យាគម្រោងដែឬទេ? ដែលមានទីតាំងស្ថិតនៅក្នុងភូមិព្រៃសម្ផស្ស ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង ដែលគេស្គាល់ថាមក្រុមហ៊ុនសាងសង់មានឈ្មោះក្រុមហ៊ុនរម្យខត្តិយាខុនស្រ្តាក់សិន។ ជាក់ស្ដែងនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០២៤ គេសង្កេតឃើញថាការសាងសង់ផ្លូវបេតុងអាមេមួយខ្សែនេះដោយចងដែករង្វើល គម្លាតព្រំប្រទល់ដែកគម្លាតគ្នាឆ្ងាយ មិនមានដុំថ្មចង់កល់ដែក ដោយដាក់ផ្ទាល់ហើយចាក់មេតុងយកតែម្ដង ដែលធ្វើឲ្យផ្លូវដែលសាងសង់រួចប្រើប្រាស់មិនបានយូរ ធ្វើហើយធ្វើទៀត ។ ម្យ៉ាងវិញទៀតក្រុមហ៊ុនរម្យខត្តិយាខុនស្រ្តាក់សិនទទួលការអនុវត្តគម្រោងខុសបច្ចេកទ្ទេស ដោយដាក់ដែកលេខ១០ ទំហំបានតែ៨លី (ដែកវៀតណាម)កិច្ចសន្យាដែក១០លី ហើយការរែងដែកកម្លាតធំ(២តឹក) ហើយការចាក់ បេតុងអត់ដាក់កំណល់តាមបច្ចេកទេស សង្ស័យ សាងសង់រួចផ្លូវគ្មានគុណភាព។ ពលរដ្ឋបានលើកឡើងថាពួកគាត់សប្បាយចិត្តជាខ្លាំងដែលបានផ្លូវមួយខ្សែតែក្រោយបេតុងនេះសម្រាប់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរក៏ដូចជាដឹកជញ្ជូនដឹកជញ្ជូនកសិផលផ្សេងៗទៅកាន់ទីផ្សារ បានយ៉ាងស្រួលផងដែរ។ ប៉ុន្ដែប្រសិនបើក្រុមហ៊ុនទទួលម៉ៅការសាងសង់ធ្វើលំៗដោយមិនត្រឹមត្រូវតាមលក្ខណៈស្តង់ដាបច្ចេកទេស ពួកគាត់ក៏មិនសប្បាយចិត្តដែរ ព្រោះថាផ្លូវប្រើប្រាស់មិនបានយូរ ធ្វើផ្លូវគ្មានគុណភាព ពោលគឺដូចពាក្យចាស់ពោលថា ចាក់ក្រាស់សុីស្តើង ចាក់ស្តើងសុីក្រាស់ តែផ្លូវគ្មានគុណភាព។ ជុំវិញករណីនេះដែរលោកស្រី គង់ សាផាត មេឃុំសំបួរ បានប្រាប់មកអង្គភាពសារព័ត៌មានយើងថាលោកស្រីដាក់ មន្ត្រីគាំទ្រអភិវឌ្ឍន៍ឃុំ ចុះត្រួតពិនិត្យ រួមទាំងមន្ត្រីបច្ចេកទេសត្រួតពិនិត្យផងដែរ ហើយសសៃដែកទំហំគឺគ្រប់លី ឯ កម្រាស់វិញគ្រប់០,១៥ម៉ែត្រ ។ ទាក់ទងករណីនេះដែរ អង្គភាពសារព័ត៌មានយើង […]
Tag: ផ្លូវថ្នល់
ពលរដ្ឋថា ក្រុមហ៑ុន សុខ គន្ធា សាងសង់ផ្លូវបេតុងអាមេ មិនត្រឹមត្រូវតាមស្តង់ដានិងខុសលក្ខណៈបច្ចេកទេស នៅសង្កាត់ច្រកម្ទេស ក្រុងបាវិត
ខេត្ដស្វាយរៀង៖ ប្រជាពលរដ្ឋរស់នៅភូមិកំពោតប្រស់ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្ដស្វាយរៀង បានប្រាប់មកអង្គភាពសារព័ត៌មានយើងថា ក្រុមហ៑ុន សុខ គន្ធាដែលបានទទួលម៉ៅការ សាងសង់ផ្លូវបេតុងអាមេស្ថិតក្នុងកំពោតប្រស់ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្ដស្វាយរៀង មិនត្រឹមត្រូវតាមលក្ខណៈស្តង់ដា និងខុសបច្ចេកទេស ដោយ ដែកមិនគ្រប់លី កម្រាស់ មិនគ្រប់ទំហំ ម៉ែត្រ ចំណែកឯទំហំទទឹងផ្លូវវិញកន្លែងខ្លះគ្រប់ទំហំម៉ែត្រនិងកន្លែងខ្លះទៀតមិនគ្រប់ទំហំម៉ែត្រ ។ ពលរដ្ឋលើកជាចំឆ្ងល់ថា តើលក្ខណៈនៃការសាងសង់ផ្លូវបេតុងអាមេ ខាងបច្ចេកទេសគេតម្រូវឲ្យសាងសង់របៀបនេះ ឬយ៉ាងណា សូមអាជ្ញាធរពាក់ព័ន្ធទាំងអស់ មេត្តាជួយត្រួតពិនិត្យផង។ សូមបញ្ជាក់ផងដែរថាកិច្ចសន្យានៃការដេញថ្លៃ កែរលម្អផ្លូវដីក្រាលបេតុងអាមេ ដែលមានទទឹង ៤.៥ម៉ែត្រ និងកម្រាស់ ០.១៥ម៉ែត្រ ។ តែធាតុពិតជាក់ស្ដែងពលរដ្ឋថា ការធ្វើផ្លូវបេតុងអាមេនេះគឺមិនបានគ្រប់ទំហំទៅតាមកិច្ចសន្យាដែលដាក់ដេញថ្លៃតាមគម្រោងនោះទេ។ គម្រោងដាក់ដេញថ្លៃកែរលម្អផ្លូវដីក្រាលមេតុងអាមេប្រវែងសរុប៨០០ម៉ែត្រ ដែលមានទទឹង៤.៥ម៉ែត្រ កម្រាស់០.១៥ម៉ែត្រ ក្នុងការដាក់ដេញថ្លៃ មានក្រុមហ៊ុនចំនួន៦ក្រុមហ៊ុន បានចូលដាក់ដេញថ្លៃ ហើយការចូលដាក់ដេញថ្លៃនោះ គឺបានដេញបញ្ចុះតម្លៃទាប ដោយគម្រោងប៉ាន់ស្មាន មានតម្លៃ ៤២៩,៤១២, ៦៧០ រៀល ( បួនរយម្ភៃប្រាំបួនលាន បួនរយដប់ពីរពាន់ ប្រាំមួយរយចិតសិបរៀលគត់) ហើយតម្លៃដែលដេញថ្លៃបាន […]
នោះ! ឃាត់រថយន្ដបាន ២គ្រឿង និងបិទច្រកចូលទីតាំងរណ្ដៅដីបណ្ដោះអាសន្ន
(ភ្នំពេញ)៖ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ ដោយអនុវត្តតាមបទបញ្ជារបស់លោកស្រី គឹម ញឹប អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ បានចាត់តាំងអភិបាលរងខណ្ឌ មន្រ្តីរដ្ឋបាលខណ្ឌ អាជ្ញាធរសង្កាត់ព្រែកកំពឹស និងកម្លាំងសណ្ដាប់ធ្នាប់ សហការជាមួយក្រុមហ៊ុន មីហ្ស៊ុដាសានីថេសិន(ខេមបូឌោ)ឯ.ក ដាក់រថយន្តចំនួន ៤ គ្រឿង ចុះបាញ់លាងសម្អាតផ្លូវជាតិលេខ២ នៅក្នុងភូមិសាស្ត្រភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ដែលមានដីធ្លាក់លើផ្លូវ បង្កឡើងដោយរថយន្តដឹកដីខ្សាច់ស្អុយចូលចាក់នៅរណ្ដៅដី ក្នុងភូមិឆ្មាពួន ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល ដែលមានជាប់ព្រំប្រទល់និងខណ្ឌដង្កោ។ រដ្ឋបាលខណ្ឌដង្កោ បានចាត់វិធានការ ដោយមិនអនុញ្ញាតអោយរថយន្តដឹកដីឆ្លងកាត់តាមច្រកនេះបន្តទៀត ៕
ផ្លូវបេតុងផ្សាររុយ ស្ថិតក្នុងសង្កាត់ក្រាំងអំពិល ក្រុងកំពត នឹងចាប់ផ្តើមស្ថាបនានៅដើមខែធ្នូឆ្នាំ២០២១នេះ
(ខេត្តកំពត)៖ គម្រោងស្ថាបនាផ្លូវបេតុង ត្រង់ចំណុចផ្សាររុយ ស្ថិតក្នុងសង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត ដែលមានប្រវែង២៥០ម៉ែត្រ ទទឹង៨ម៉ែត្រ នឹងត្រូវចាប់ផ្តើមស្ថាបនានៅដើមខែធ្នូ ឆ្នាំ២០២១នេះហើយ។ចំពោះការងារនេះ ក៏ស្ថិតក្រោមការជ្រោមជ្រែងរបស់រដ្ឋបាលខេត្តកំពតផងដែរ។ លោក លាង រឿនសុធី អភិបាលក្រុងកពត បានបញ្ជាក់ថា ពាក់ព័ន្ធនឹងការស្ថាបនាផ្លូវបេតុងចំណុចផ្សាររុយនេះ គឺមានប្រវែង២៥០ម៉ែត្រ ទទឹងផ្លូវមានប្រវែង៨ម៉ែត្រ កម្រាស១តឹក កន្លះ។ប៉ុន្តែក្នុងចំណោមប្រវែងសរុប២៥០ម៉ែត្រ គម្រោងរបស់ក្រុងកំពត យើងអនុវត្តតាមកញ្ចប់ថវិកាជាក់ស្តែងបានត្រឹមតែ១០០ម៉ែត្រប៉ុណ្ណោះ ក្រៅពីនោះយើងបានជំនួយបន្តពីរដ្ឋបាលខេត្តកំពត ទើបយើងដាក់បន្តគម្រោង១៥០ម៉ែត្រទៀតដើម្បីស្ថាបនាបញ្ចប់ប្រវែងផ្លូវនេះឱ្យបាន២៥០ម៉ែត្រតែម្តង។ ចំពោះការងារកសាងផ្លូវបេតុងនេះផងដែរ ក៏អនុវត្តតាមការស្នើសុំរបស់រដ្ឋបាលក្រុងកំពត ទៅរដ្ឋបាលខេត្តក្នុងការសាងសង់បញ្ចប់ ហើយខេត្តក៏ឯកភាព តាមគម្រោងមនេះ ស្របពេលដែលរដ្ឋបាលខេត្តបាននឹងកំពុងចាត់វិធានការអភិវឌ្ឍន៍ឱ្យអស់នូវកំណាត់ផ្លូវខ្លីៗក្នុងទីប្រជុំជន។ សូមជម្រាបថា បើតាមការលើកឡើងរបស់លោក ស៊ីវ យុត ចៅសង្កាត់ក្រាំងអំពិល បានបញ្ជាក់យ៉ាងច្បាស់ថា ផ្លូវបេតុងស្ថិតចំណុចផ្សាររុយដែលមានបណ្តោយប្រវែង២៥០ម៉ែត្រ ទទឹង៨ម៉ែត្រនេះ ក៏ត្រូវចាំបាច់ពង្រីកចិញ្ចើញផ្លូវសងខាង២ម៉ែត្រ+២ម៉ែត្រទៀត សម្រាប់រៀបប្រព័ន្ធលូ។លោកចៅសង្កាត់បានបន្តថា ចំពោះការស្ថាបនាផ្លូវបេតុងនេះ យើងទើបតែអនុវត្តជាជំហានដំបូងដោយបានចងដែកនិងរៀបចំឈូសឆាយពង្រាបដីផ្លូវចាស់ ដើម្បីសង់គ្រឹះផ្លូវសង់ជាផ្លូវ រួចអនុវត្តជាបន្តបន្ទាប់រហូតដល់បញ្ចប់គម្រោង។ ចំពោះការស្ថាបនាផ្លូវបេតុងនេះដែរ ប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវ បានសំដែងក្តីរីករាយ ដោយសង្ឃឹមថា ក្រោយពីស្ដាបនាផ្លូវបេតុងបានរួចរាល់នឹងបានធ្វើដំណើរស្រួល គ្មានភក់ជ្រាំ និងមិនមានការលិចផ្លូវក្នុងរដូវវស្សាដូចមុនទៀតឡើយ៕
ពលរដ្ឋរស់នៅភូមិធ្មល់ សង្កាត់ចេក សំណូមពរដល់អាជ្ញាធរពាក់ព័ន្ធ ជួយដោះស្រាយបញ្ហាផ្លូវតូចចង្អៀតផង!
(ខេត្តស្វាយរៀង)៖ ដោយមើលឃើញក្នុងក្រុងស្វាយរៀងក៍ដូចជាខេត្ដស្វាយរៀង មានការអភិវឌ្ឍន៍រីកចម្រើនឥតឈប់ឈរ ជាពិសេសផ្លូវថ្នល់ ស្ពាន ត្រូវបានពង្រីក ចាក់កៅស៊ូ និងបេតុង គ្រប់ច្រកល្ហក ងាយស្រួលប្រជាពលរដ្ឋធ្វើដំណើរទៅ មក។ ប៉ុន្តែទន្ទឹមនឹងនេះ ក៏នៅមានតំបន់ខ្លះៗ មិនទាន់បានពង្រីក ក៏ដូចជាចាក់បេតុងឱ្យបានល្អនៅឡើយដែរទេ តួយ៉ាងពលរដ្ឋរស់នៅភូមិធ្មល់ សង្កាត់ចេក ដែលរស់នៅក្នុងស្ថានភាពផ្លូវលំបាក តូចចង្អៀតនេះ បាននាំគ្នាសំណូមពរដល់ ឯកឧត្តម ម៉ែន វិបុល នៃគណៈអភិបាលខេត្ដស្វាយរៀង និង លោកណុបចំរើន អភិបាល នៃគណៈអភិបាលក្រុងស្វាយរៀង អោយជួយដោះស្រាយបញ្ហានេះផង ស្ថិតក្នុងភូមិធ្មល់ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្ដស្វាយរៀង។ ពលរដ្ឋបានលើកឡើងថា រាល់ថ្ងៃនេះពួកគាត់មានការលំបាកក្នុងការធ្វើដំណើរ ដោយសារតែផ្លូវរួមតូច ដោយម្ចាស់ដីជាប់ផ្លូវ បានសាងសង់របងថ្មរំលោភយកដីចំណីផ្លូវ។ ក្រុមពលរដ្ឋបានបញ្ជាក់ថា កាលពីថ្ងៃ ចុះបើកការដ្ឋានជុសជុលផ្លូវកន្លងទៅនេះពលរស្នើរសុំពង្រីកផ្លូវនេះឱ្យមានទទឹង៨ម៉ែត្រ តែរហូតមកដល់ពេលនេះ មិនទាន់ធ្វើហើយនោះទេដោយមានការរាំងស្ទះម្ចាស់ដីបានធ្វើរបងថ្មរំលោភយកដីចំណីផ្លូវនេះដែលជាហេតុដែលធ្វើឲ្យផ្លូវមិនបានគ្រប់ទំហំតាមការស្នើរសុំរបស់ប្រជាពលរដ្ឋ។ បងប្អូនប្រជាពលរដ្ឋ បានសូមឱ្យលោកអភិបាលក្រុងស្វាយរៀងក៍ដូចជាឯកឧត្ដមអភិបាលខេត្ដស្វាយរៀង មេត្តាជួយអន្តាគមន៍ទៅខាង ម្ចាស់ដីដែលបានធ្វើរបងថ្មរំលោភយកដីចំណីផ្លូវដែលមានទីតាំងខាងលើនេះដើម្បីជួយរំកិលរបងចូលក្នុងដើម្បីអោយគ្រប់ទំហំផ្លូវដែលប្រជាពលរដ្ឋស្នើរសុំផង ព្រោះវាជាក្ដីកង្វល់មួយ ប្រសិនមានអគ្គីភ័យ ឆាបឆេះជាយថាហេតុណាមួយនោះ រថយន្តពន្លត់អគ្គីភ័យ គឺមិនអាចចូលជួយអន្តរាគមន៍បានទាន់ពេលនោះទេ។ ក្រុមពលរដ្ឋបានបន្តថា បច្ចុប្បន្នមានទទឹងត្រឹមតែ៤ម៉ែត្រ ដែលសូម្បីតែម៉ូតូក៏ពិបាកបើកជៀសគ្នាដែរ […]