ព័ត៌មានសន្តិសុខសង្គម

ផឹកស្រាស្រវឹងទំនាស់ពាក្យសំដីរឿងព្រំប្រទល់របង យកគ្រាប់បែកបោកផ្ទុះបណ្ដាលឲ្យមនុស្សរងរបួស៦នាក់

ខេត្ដស្វាយរៀង៖នៅយប់ថ្ងៃទី៧ខែមីនាឆ្នាំ២០២៣ វេលាម៉ោង១៩និង២០នាទី បន្ទាប់ពីមានប្រជាពលរដ្ឋ រាយការណ៍មកថា មានករណីផ្ទុះគ្រាប់បែកនៅត្រង់ចំណុចភូមិព្រៃគាវ ឃុំកំពងចក ស្រុករំដួល ក្រោយពីបានទទួលពត៌មានភ្លាមនោះលោកវរសេនីយ៍មាស ធួក អធិការនគរបាលស្រុករំដួល បានដឹកនាំកម្លាំង ជំនាញចុះដល់កន្លែងកើតហេតុតែម្ដង ។ លោកវរសេនីយ៍ឯកមាស ធួក បានប្រាប់មកអង្គភាពសារព័ត៌មានយើងថា នៅពេលចុះដល់កន្លែងកើតហេតុភ្លាមនោះ ឃើញមានជនរងគ្រោះចំនួន៦នាក់៖ ទី១.ឈ្មោះ ជេត ចាន់ថន ភេទប្រុស អាយុ៦៥ឆ្នាំ ត្រូវចំក្រោមដោះខាងស្តាំរបួសធ្ងន់ (បញ្ជូនទៅមន្ទីពេទ្យខេត្ត)។ ទី២.ឈ្មោះ ហុីង សារ៉ាន់ ភេទស្រីអាយុ៥៨ឆ្នាំ រងរបួសជើងស្តាំ ទី៣.ឈ្មោះ ព័ណ អុីមុី ភេទស្រីអាយុ៣ឆ្នាំ ទី៤.ឈ្មោះ ប៉ែន សុីថា ភេទស្រីអាយុ៥៦ឆ្នាំ រងរបួសដៃ ទី៥.ឈ្មោះ ប៉េ ចំណាប់ ភេទប្រុសអាយុ៣ឆ្នាំ និងឬី៦.ឈ្មោះ ជេត សុភ័ក្រ ភេទស្រីអាយុ៣៤ឆ្នាំ អ្នករងគ្រោះទាំងអស់គ្នាមានទីលំនៅភូមិព្រៃគាវ ឃុំកំពងចក  ស្រុករំដួល ខេត្ដស្វាយរៀង។ លោកបានបន្ដថា អ្នករងរបួសទាំង៦នាក់ខាងលើបានត្រូវនិងអំបែងគ្រាប់បែកដែលបង្ករឡើងដោយជនសង្ស័យឈ្មោះ អ៊ុំ ផា […]

ព័ត៌មានសន្តិសុខសង្គម

ក្មេងឃ្វាលគោកំសត់ម្នាក់ ដើរឃើញគ្រាប់មិនទាន់ផ្ទុះ ក៏រើសយកមកកាប់លេង បណ្តាលឱ្យផ្ទុះសុះសាច់ និងបានស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ!

(ព្រះវិហារ)៖ កុមារ៉ាអាយុ៧ឆ្នាំម្នាក់ រស់នៅជាមួយម្ដាយ និងជាស្រ្តីមេម៉ាយដែលមានជីវភាពក្រីក្រ រហូតដល់អាជ្ញាធរដាក់ជាប្រភេទក្រ១ បានស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្រោយពេលរើសបានគ្រាប់មិនទាន់ផ្ទុះ រួចយកទៅកាប់លេង បណ្តាលឲ្យផ្ទុះ កាលពីវេលាម៉ោង១៤នឹ៣៧នាទី នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ កុមារ៉ាដែលរងគ្រោះមានឈ្មោះ សុខ ដារ៉ា ភេទប្រុស អាយុ៧ឆ្នាំ រស់នៅជាមួយម្ដាយ ក្នុងភូមិសាស្ត្រខាងលើ។ បានស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ដោយសារតែស្ថានភាពរបួសធ្ងន់ធ្ងរពេក មិនអាចជួយសង្រ្គោះជីវិតបាន ធ្វើឲ្យកុមាររ៉ារូបនេះស្លាប់ នៅវេលាម៉ោង១៥នឹង២២នាទី នាថ្ងៃដដែរនោះ។ បច្ចុប្បន្នសាកសពកុមាររ៉ារងគ្រោះ ត្រូវបានរថយន្តមន្ទីរពេទ្យដឹកយកទៅប្រគល់ជូនគ្រួសារសព ដើម្បីធ្វើបុណ្យតាមប្រពៃណី៕