(ខេត្តកំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម មានកិត្តិយសសូមជម្រាបជូនសាធារណៈជន និងអ្នកសារព័ត៌មានមេត្តាជ្រាបថា៖ បន្ទាប់ពីទទួលបានព័ត៌មានពីករណីចាក់ថ្មច្រាំងទន្លេ នៅទីតាំងភូមិជ័យ ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម នៅរសៀលថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២៤ រដ្ឋបាលខេត្តបានចាត់តាំង ឯកឧត្តម ស្រី សុភ័ក្រ្ត អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារចម្រុះចុះពិនិត្យ និងវាយតម្លៃសំណង់ ព្រមទាំងជួបជាមួយ នឹងភាគីពាក់ព័ន្ធរួមមាន អាជ្ញាធរឃុំ/ភូមិ តំណាងម្ចាស់ទីតាំង និងប្រជាពលរដ្ឋរស់នៅក្បែរតំបន់នៃសំណង់។ រដ្ឋបាលខេត្តសូមធ្វើការប្រកាសអំពីលទ្ធផល ខេត្តកំពង់ចាមនិងវិធានការរដ្ឋបាល ដែលមានដូចខាងក្រោម៖ ១-ការចាក់ថ្មច្រាំងទន្លេនេះ មានប្រវែងបណ្តោយច្រាំង ១៦៥ម៉ែត្រ ជម្រាលច្រាំង ១០ម៉ែត្រ និង ១៦ម៉ែត្រ ដែលផ្នែកខាងក្រោមចាក់ថ្មទប់ជម្រាលលយចូលក្នុងទឹក។ សំណង់នេះ ធ្វើឡើងពុំបានសុំច្បាប់ជាលាយលក្ខណ៍ អក្សរទេ តែបានសុំផ្ទាល់មាត់ត្រឹមលោកមេឃុំមានជ័យ។ សំណង់ត្រូវបានចាប់ផ្តើមម្តងបន្តិចៗ រហូតដល់ចប់ សកម្មភាពទាំងស្រុងនៅក្នុងខែមករា ឆ្នាំ២០២៤ កន្លងទៅ។ ម្ចាស់ទីតាំងបានបញ្ជាក់ពីគោលបំណងនៃការចាក់ថ្មនេះ គឺដើម្បីការពារទប់ច្រាំងទន្លេកុំឲ្យបាក់បន្តទៀត។ ២-ជាវិធានការរដ្ឋបាល គឺក្រុមការងារបានតម្រូវឲ្យម្ចាស់ទីតាំងបញ្ឈប់សកម្មភាពចាក់ថ្មបន្តទៀត និងរង់ចាំ លទ្ធផលនៃការចុះសិក្សា វាយតម្លៃរបស់ក្រសួងធនធានទឹកនិងឧតុនិយម អំពីលក្ខណៈបច្ចេកទេស និងផល […]